ទូរស័ព្ទ OnePlus 6T នឹងចាប់ផ្តើមដាក់លក់នៅថ្ងៃទី 30 ខែតុលា

36

ទូរស័ព្ទ OnePlus 6T នឹងមកដល់នៅថ្ងៃទី 17 ខែតុលាហើយទូរស័ព្ទនេះត្រូវបានបង្ហាញរួចជា ស្រេចនៅក្នុងការបង្ហាញរូបភាពបែកធ្លាយ រូបភាព teasers និងរូបភាពតាមបណ្តាញសារព័ត៌
មាន។ ឧបករណ៍នេះនឹងមានប្រព័ន្ធស្គេនខ្ចៅដៃនៅក្នុងអេក្រង់ ប៉ុន្តែមិនមានរន្ធដោតកាសទំហ៊ំ 3.5 មីលីម៉ែត្រទេ ហើយនឹងមានថាមពលថ្ម 10% ធំជាងរៀមច្បង OnePlus 6។ព័ត៌មានថ្មីមួយទៀតត្រូវបានបង្ហាញឡើងដោយការចុះបញ្ជីក្រុមហ៊ុន Amazon ប្រទេសឥណ្ឌាដែលជាកាលបរិច្ឆេទចាប់ផ្ដើមលក់ក្នុងទីផ្សារថ្ងៃទី 30 ខែតុលា។
នេះគឺជាថ្ងៃដែលការផ្តល់ជូននូវការបញ្ជាទិញទុកមុនត្រូវបានបញ្ចប់ ហើយ OnePlus 6T គួរតែត្រូវបានដឹកជញ្ជូននិងបង្ហាញខ្លួននៅតាមហាងលក់រាយ។OnePlus 6T នឹងមានចំណុចដូចគ្នាច្រើនជាមួយ Oppo R17 ព្រោះក្រុមហ៊ុនទាំងពីរគឺជាផ្នែកមួយ
នៃសម្ព័ន្ធតែមួយ។ វានឹងមានអេក្រង់ AMOLED ទំហ៊ំ 6,4 អ៊ីញជាមួយនឹងស្នាមឆកជាដំណក់
ទឹកសម្រាប់កាមេរ៉ាថត Selfie ខណៈពេលដែលផ្ទៃខាងក្រោយនឹងបង្កើតឡើងដោយបំពាក់
កាមេរ៉ាភ្លោះបញ្ឈរជាមួយ flash LED ខាងក្រោម។លក្ខណៈពិសេសស្មាតហ្វូននេះនឹងដំណើរការលើបន្ទះឈីប Snapdragon 845 ចុងក្រោយបំផុត
ហើយនឹងមានជម្រើសអង្គចងចាំទំហ៊ំ 6GB និង 8GB។ វាមានជម្រើសពីរពណ៌ជាមួយលោហៈ
ធាតុ ឬបន្ទះកញ្ចក់នៅខាងក្រោយ មានន័យថាការសាកថ្មដោយឥតខ្សែគឺមិនមានទេ។ អ្វីៗផ្សេងទៀតគឺដូចគ្នាច្រើននិងរៀមច្បងជំនាន់មុន OnePlus 6 ប៊ូតុងសម្លេងនៅខាងឆ្វេង ប៊ូតុងបិទបើក និង Slider បង្ហាញព័ត៌មាន ស្ថិតនៅផ្នែកខាងស្ដាំ Speaker និងរន្ធ USB-C នៅខាងក្រោម៕