មន្រ្តីជាន់ខ្ពស់កូរ៉េខាងជើង ចិន និងរុស្ស៊ីជួបប្រជុំគ្នា

31

អនុរដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងជើងលោកស្រី Choe Son Hui បានធ្វើកិច្ចពិភាក្សា ជាមួយសមភាគីចិននិងរុស្ស៊ីរបស់លោកស្រីនៅមុនកិច្ចប្រជុំកំពូលអាម៉េរិកកូរ៉េខាងជើងលើកទី2 ដែលនឹងត្រូវធ្វើឡើងនាពេលឆាប់ៗនេះ។

លោកស្រី Choe ដែលរំពឹងការចរចារជាមួយសហរដ្ឋអាមេរិកបាននិយាយជាមួយជំនួយការ
រដ្ឋមន្រ្តីការបរទេសចិនលោក Kong Xuanyou និងអនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីលោក Igor Morgulov អស់រយៈពេលប្រហែល 3 ម៉ោងនៅទីក្រុងម៉ូស្គូកាលពីថ្ងៃអង្គារ។

ពួកគេទំនងជាបានពិភាក្សាគ្នាពីវិធីដើម្បីបន្តការលុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ឧបទ្វីបកូរ៉េ។កូរ៉េខាងជើងមានគោលបំណងដើម្បីបញ្ជាក់ពីកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិននិងរុស្ស៊ីមុនពេលកិច្ចប្រជុំកំពូលនេះ។

ជាក់ស្តែងរុស្ស៊ីចង់បង្កើនឥទ្ធិពលរបស់ខ្លួនលើដំណើរការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅពេលដែលមានភាពតានតឹងជាមួយរដ្ឋាភិបាលអាមេរិក៕