លោក Moon និង Kim បើកកិច្ចប្រជុំ

27

មេដឹកនាំកូរ៉េទាំងពីរគឺលោកមូន ជេអ៊ីន និងលោកគីម ជុងអ៊ុន បានបញ្ចប់ជុំទី 1 នៃកិច្ចពិភាក្សាផ្លូវការ។
មេដឹកនាំទាំងពីរត្រូវបានចូលរួមដោយប្រមុខនៃសេវាសន្តិសុខនិងស៊ើបការណ៍ជាតិរបស់កូរ៉េខាងត្បូង។
ពីភាគីខាងកូរ៉េខាងជើង អនុប្រធានគណបក្សគ្រប់គ្រងនិងជាបងស្រីរបស់គីមបានចូលរួម។

លោកមូនទទួលបានការស្វាគមន៍ដ៏ជ្រៀលជ្រៅនៅពេលលោកបានទៅដល់ព្រឹកថ្ងៃអង្គារ។
មេដឹកនាំកូរ៉េខាងជើងបានមកទទូលស្វាគមន៍គាត់នៅឯព្រលានយន្តហោះ។
វាជាលើកដំបូងដែលលោកមូនបានទៅទស្សនាក្រុងព្យុងយ៉ាងក្នុងនាមជាប្រធានាធិបតី។
គាត់ត្រូវបានស្វាគមន៍ដោយហ្វូងមនុស្សគ្រវីទង់ជាតិរួបរួមកូរ៉េទាំងពីរ។ បន្ទាប់មកលោកមូន ត្រូវបានគោរពដោយមន្រ្តីកិត្តិយសក្នុងពិធីផ្លូវការមួយ។

មានហ្វូងមនុស្សកាន់តែច្រើនឈរនៅតាមដងផ្លូវដើម្បីលើកទឹកចិត្តដល់ក្បួនដង្ហែរដោយរថយន្ត។ លោកមូនបាននិយាយថាដំណើរទស្សនកិច្ចរយៈពេល 3 ថ្ងៃរបស់លោកនឹងផ្តោតលើការបន្ធូរបន្ថយភាពតានតឹងផ្នែកយោធារវាងកូរ៉េទាំងពីរនិងការពិភាក្សាគាំទ្ររវាងក្រុងវ៉ាស៊ីនតោននិងក្រុងព្យុងយ៉ាង។

កិច្ចចរចាទាំងនោះបានជាប់គាំងនៅពេលមានភស្តុតាងថាកូរ៉េខាងជើងកំពុងបន្តកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
កាសែតរបស់គណបក្សកាន់អំណាចរបស់កូរ៉េខាងជើងនិយាយថាសហរដ្ឋអាមេរិកត្រូវទទួលបាន “ការស្តីបន្ទោសទាំងស្រុង” ចំពោះភាពជាប់គាំងនេះ៕