កូរ៉េខាងជើងកាត់បន្ថយព្យុហយាត្រាយោធា

40

ប្រទេសកូរ៉េខាងជើងបានប្រារព្ធខួបលើកទី70 នៃការកកើតប្រទេសនេះជាមួយនឹងព្យុហយាត្រាយោធាដែលត្រូវ
បានកាត់បន្ថយ ។ក្រុមអ្នកវិភាគនិយាយថាក្រុងព្យុងយ៉ាងប្រហែលជាមានការប្រុងប្រយ័ត្នខ្លះៗអំពីរបៀបដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមើលព្យុហយាត្រាដែលបានបង្កឱ្យមានភាពជាប់គាំងក្នុងកិច្ចចរចាគ្មានអាវុធនុយក្លេអ៊ែរ។

ប្រព័ន្ធផ្សព្វផ្សាយបរទេសដែលយកព័ត៌មានអំពីព្រឹត្តិការណ៍នេះនិយាយថាវាមិនបានបង្ហាញមីស៊ីលឆ្លងទ្វីបណាមួយទេ។មេដឹកនាំរបស់ប្រទេសនេះលោកគីម ជុងអ៊ុនមិនបានថ្លែងទៅកាន់ប្រជាជនមិនដូចព្យុហយាត្រាដូចកាលពី
លើកមុននៅក្នុងខែកុម្ភៈ។ ប៉ុន្តែលោកគីមបានបង្ហាញពីចំណងមិត្តភាពដ៏រឹងមាំជាមួយប្រទេសចិនដោយឈរនៅលើវេទិកាជាមួយមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់លំដាប់ទីបីគឺលោកលី សាងស៊ូ។

ការប្រារព្ធខួបអនុស្សាវរីយ៍នេះកើតមានចំពេលមានការជាប់គាំងក្នុងការចរចារនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក។ ហើយការរីកចម្រើនតិចតួចត្រូវបានធ្វើឡើងនៅក្នុងការសំរេចបាននូវសេចក្តីត្រូវការរបស់ក្រុងព្យុងយ៉ាងសម្រាប់ការប្រកាសជាផ្លូវការថាសង្គ្រាមកូរ៉េបានបញ្ចប់។

ការចេញផ្សាយសារព័ត៌មានរបស់គណបក្សកាន់អំណាចកាលពីថ្ងៃអាទិត្យមិនបានបញ្ជាក់ពីឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេសនេះ ឬសហរដ្ឋអាមេរិកទេ៕