ទូរទស្សន៍ 8K ដំបូងរបស់ក្រុមហ៊ុន Samsung នឹងដាក់លក់នៅខែក្រោយ

45

ក្រុមហ៊ុន Samsung កំពុងតែប្រកាសពាណិជ្ជកម្មទូរទស្សន៍ Q900R កម្រិតរូបភាព 8K ដំបូងបង្អស់របស់ខ្លួននៅ IFA 2018 នៅសប្តាហ៍នេះ។ ទូរទស្សន៍ប្រើបន្ទះអេក្រង់ QLED នឹងមានទំហ៊ំ 65 អ៊ីញ ទំហ៊ំ 75 អ៊ីញ ទំហ៊ំ 82 អ៊ីញ និង 85 អ៊ីញ និងអាចមានពន្លឺភ្លឺច្បាស់ត្រជាក់ភ្នែករហូតដល់កម្រិត 4,000 nits។ វាក៏គាំទ្រទ្រង់ទ្រាយថ្មី HDR10+ ដែលត្រូវបានគាំទ្រដោយក្រុមហ៊ុន Samsung និង Amazon។ដោយសារតែមានមូលដ្ឋាន Zero Content ដែលអាចមើលបាននៅក្នុងកម្រិតរូបភាព 8K ក្រុមហ៊ុន Samsung កំពុងពឹងផ្អែកលើបច្ចេកវិទ្យាបង្កើនគុណភាពខ្ពស់សម្រាប់ពេលបច្ចុប្បន្ននេះ។ ក្រុមហ៊ុនបានអះអាងថាលក្ខណៈពិសេសដែលបង្កើនគុណភាពខ្ពស់ 8K AI របស់ Q900R ប្រើបច្ចេកវិទ្យា AI និងប្រូស៊ែស៊័រដែលមានភាពជាក់លាក់ដើម្បីនាំយករូបភាព “ទៅកម្រិតដែលដូចគ្នាជាមួយកម្រិត 8K ដោយមិនគិតពីគុណភាពប្រភពដើម ឬទ្រង់ទ្រាយ” ដែលស្តាប់ទៅមានសុទិដ្ឋិនិយមបន្តិច។ទូរទស្សន៍ Q900R នឹងដាក់លក់នៅលើទីផ្សារយ៉ាងហោចណាស់នៅចុងខែកញ្ញា ទោះបីជាក្រុមហ៊ុន Samsung មិនទាន់បាននិយាយថាតើនៅកន្លែងណា ឬតម្លៃប៉ុន្មានទេ។ ខ្ញុំរំពឹងថាតម្លៃនឹងពាក់ព័ន្ធនឹងចំនួនដុល្លារដែលខ្ពស់ជាងចំនួនភីកសែលវាមាន៕