លោកអាបេប្រកាសឈរឈ្មោះជាបេក្ខភាពមេដឹកនាំ LDP

146

លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ បានប្រកាសជាផ្លូវការថាលោកនឹងឈរឈ្មោះសម្រាប់ការបោះឆ្នោតដើម្បីដឹកនាំគណបក្សប្រជាធិបតេយ្យសេរីនៅក្នុងខែកញ្ញា។

លោកអាបេបានប្រកាសបេក្ខភាពរបស់លោកក្នុងអំឡុងពេលធ្វើទស្សនកិច្ចនៅខេត្ត កាគូស៊ីម៉ា ភាគនិរតីប្រទេសជប៉ុននៅថ្ងៃអាទិត្យនេះ។

ជ័យជម្នះក្នុងការបោះឆ្នោតមួយនឹងផ្តល់ឱ្យគាត់នូវអាណត្តិទី 3 ជាមេដឹកនាំនៃគណបក្សគ្រប់គ្រងរដ្ឋាភិបាលដ៏សំខាន់។

លោកបានប្រាប់ពួកអ្នកយកព័ត៌មានថាលោកបានឈ្នះការគាំទ្រដ៏លើសលប់ពីប្រជាជនជប៉ុន នៅពេលលោកបានហៅការបោះឆ្នោតទូទៅកាលពីឆ្នាំមុន ហើយថាវាជាការទទួលខុសត្រូវរបស់លោកក្នុងការឆ្លើយតបទៅនឹងអំណាចរបស់ប្រជាជន។

លោកអាបេបាននិយាយថាប្រទេសជប៉ុនប្រឈមមុខនឹងចំណុចរបត់មួយក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ លោកបានចង្អុលបង្ហាញអំពីព្រឹត្តិការណ៍ដ៏គួរឱ្យកត់សម្គាល់នៅឆ្នាំក្រោយ ដូចជាការដាក់រាជ្យរបស់ព្រះចៅអធិរាជអាគីហ៊ីតូ និងកិច្ចប្រជុំកំពូលលើកទី1 នៃក្រុមប្រទេស G20 នៅក្នុងប្រទេសជប៉ុន។ លោកក៏បានរៀបរាប់ផងដែរអំពីកីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិកតូក្យូនៅឆ្នាំ 2020។

លោកអាបេបានសម្តែងការសម្រេចចិត្តរបស់គាត់ក្នុងភាពជាអ្នកដឹកនាំនៅក្នុងការបង្កើតប្រទេសថ្មីមួយសម្រាប់យុគសម័យខាងមុខមួយជាមួយនឹងព្រះចៅអធិរាជថ្មី។

គាត់បាននិយាយថាគាត់ជឿជាក់ថាគាត់មានទាំងស្មារតីនិងកម្លាំងសម្បទារគ្រប់គ្រាន់ដើម្បីបន្តបេសកកម្មនេះ៕