Samsung ប្រកាសទូរស័ព្ទ Galaxy Note 9 ថ្មី

51

ក្រុមហ៊ុន Samsung បានបង្ហាញកំពូលស្មាតហ្វូនទំនើបចុងក្រោយរបស់ខ្លួន។ ទូរស័ព្ទ Galaxy Note 9 ផ្ទុកសមត្ថភាពអង្គចងចាំខ្ពស់ជាងពីរដងលើគូប្រជែងខ្លាំងបំផុតរបស់ខ្លួនគឺ iPhone X ដែលលក់ដាច់បំផុត។ក្រុមមន្ត្រី Samsung បាននិយាយថា Galaxy Note 9 អាចផ្ទុករូបថតនិងវីដេអូយ៉ាងច្រើនដោយមានអង្គចងចាំទំហំ 512 ជីហ្គាបៃ។ វាមានថាមពលថ្មដែលអាចប្រើបានពេញមួយថ្ងៃ។

វាមានអេក្រង់ OLED ហើយលោកអ្នកប្រើអាចសរសេរនៅលើអេក្រង់ជាមួយប៊ិចឌីជីថលដែលភ្ជាប់ជាមួយដែលធ្វើការជាឧបករណ៍បញ្ជាពីចំងាយផងដែរ។ក្រុមហ៊ុន Samsung នៅតែរក្សាតំណែងកំពូលរបស់ខ្លួននៅក្នុងទីផ្សារស្មាតហ្វូនសកល។ ប៉ុន្តែក្រុមហ៊ុន Huawei និងក្រុមហ៊ុនផលិតឧបករណ៍ដទៃទៀតរបស់ចិនដែលមានគុណភាពស្ទើតើដូចគ្នាដែលកំពុងផលិតផលិតផលដែលមានតម្លៃថោក។
ទូរស័ព្ទ Galaxy Note 9 គឺជាផលិតផលកំពូលដែលមានតម្លៃ 999 ដុល្លារដែលមានតម្លៃជិតស្មើរនឹងទូរស័ព្ទ iPhone ជាផលិតផលប្រណីត របស់ Apple។

វានឹងចេញលក់នៅតាមបណ្តាហាងនានានៅថ្ងៃទី 24 ខែសីហានៅសហរដ្ឋអាមេរិក៕