ក្រុមហ៊ុនអាកាសចរណ៍សឹង្ហបុរីបានក្លាយជាក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតរបស់ពិភពលោកនៅក្នុងពានរង្វាន់ Skytrax

35

ក្រុមហ៊ុនអាកាសចរណ៍សឹង្ហបុរី (SIA) កាលពីថ្ងៃអង្គារត្រូវបានទទួលស្គាល់ថជាក្រុមហ៊ុនអាកាសចរណ៍ដ៏ល្អបំផុតរបស់ពិភពលោកក្នុងកម្មវិធីប្រគល់ពានរង្វាន់អាកាសចរណ៍ល្អបំផុតបរស់ពិភពលោកឆ្នាំ 2018 របស់ក្រុមហ៊ុន Skytrax ដែលធ្លាប់បានកាន់កាប់តំណែងនេះកាលពីឆ្នាំ 2008។

ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways ដែលជាក្រុមហ៊ុនលំដាប់កំពូលកាលពីឆ្នាំមុនបានជាប់ចំណាត់ថ្នាក់លេខ 2 និងក្រុមហ៊ុនអាកាសចរណ៍ ANA របស់ជប៉ុនស្ថិតនៅចំណាត់ថ្នាក់លេខ 3។

ក្រុមហ៊ុន SIA បានឈានជើងឡើងក្នុងឆ្នាំថ្មីៗនេះ ហើយវាស្ថិតនៅចំណាត់ថ្នាក់លេខ 3 ក្នុងឆ្នាំ 2016 និងបានជាប់ចំណាត់ថ្នាក់លេខ 2 នៅក្នុងឆ្នាំ 2017។

ក្រុមហ៊ុនអាកាសចរណ៍សឹង្ហបុរីក៏ជាប់ចំណាត់ថ្នាក់កំពូលផងដែសម្រាប់ចំណាត់ថ្នាក់ទាំងបីប្រភេទ ជាក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតនៅអាស៊ី ចំណាត់ថ្នាក់ល្អបំផុតទីមួយលំដាប់ពិភពលោកនិងក្រុមហ៊ុនអាកាសចរណ៍ដែលមានកន្លែងអង្គុយល្អបំផុត។

ពានរង្វាន់នេះត្រូវបានធ្វើឡើងដោយផ្អែកលើការស្ទង់មតិអ្នកដំណើរជាង 20 លាននាក់ដែលបានវាយតម្លៃក្រុមហ៊ុនអាកាសចរណ៍ជាង 335 ពីខែសីហាឆ្នាំ 2017 ដល់ខែឧសភាឆ្នាំ 2018។

នេះគឺជាលើកទី 4 ហើយដែលក្រុមហ៊ុន SIA ត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតរបស់ពិភពលោកតាមរយៈក្រុមហ៊ុនស្រាវជ្រាវដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍បន្ទាប់ពីបានឈ្នះនៅក្នុងឆ្នាំ 2004 ឆ្នាំ 2007 និងឆ្នាំ 2008។

អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Skytrax លោក Edward Plaisted បាននិយាយថា “កត្តាសំខាន់សម្រាប់អតិថិជនគឺជាភាពស៊ីសង្វាក់គ្នាហើយនេះបានបង្ហាញពីទ្រព្យសម្បត្តិពិតប្រាកដរបស់ក្រុមហ៊ុនអាកាសចរណ៍សឹង្ហបុរីដែលមានពិន្ទុខ្ពស់លើផលិតផលនិងសេវាកម្ម”។

ការទទួលយកពានរង្វាន់នៅឯពិធីមួយនៅទីក្រុងឡុងដ៍កាលពីថ្ងៃអង្គារលោក Goh Choon Phong អគ្គនាយក SIA បាននិយាយថា “ខ្ញុំបានប្រគល់វាដល់និយោជិក SIA ចំនួន 26,000 នាក់ដែលបានយកចិត្តទុកដាក់ជារៀងរាល់ថ្ងៃលើការផ្តល់ជូននូវបទពិសោធន៍ធ្វើដំណើរដ៏ល្អបំផុតរបស់ពិភពលោកដល់អតិថិជនរបស់យើង”៕