ក្រុមបាល់ទាត់បារាំងធ្វើការដង្ហែរក្បួនអបអរសាទរជ័យជម្នះនៅទីក្រុងប៉ារីស

34

ក្រុមបាល់ទាត់ជម្រើសជាតិបារាំងដែលឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកបានរៀបចំក្បួនដង្ហែរនៅកណ្តាលទីក្រុងប៉ារីសដោយមានការសាទរដោយសំណាក់អ្នកគាំទ្រជនរួមជាតិជាច្រើននាក់។ក្រុមបាល់ទាត់បារាំងបានផ្តួលក្រុមបាល់ទាត់ក្រូអាត 4-2 នៅក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យ។ វាគឺជាពានរង្វាន់ World Cup លើកទី 2 ហើយលើកទី 1 ចាប់តាំងពីឆ្នាំ 1998។សមាជិកក្រុមបានជិះឡានក្រុងបើកដំបូលពី Arc de Triomphe តាមផ្លូវ Champs Elysees នៅទីក្រុងប៉ារីសកាលពីថ្ងៃចន្ទដោយមានអ្នកទស្សនារីករាយកំពុងព្យាយាមមើលពួកគេ។ប្រព័ន្ធផ្សព្វផ្សាយបារាំងនិយាយថាមនុស្សប្រហែល 300,000 នាក់បានប្រមូលផ្តុំគ្នាដើម្បីទស្សនាក្បួនដង្ហែរ៕