ឥណ្ឌាសាកល្បងបាញ់ប្រព័ន្ធខែលការពារមីស៊ីលនៅលើអាកាស ដោយជោគជ័យ

35

ឥណ្ឌាបានបាញ់សាកល្បងប្រព័ន្ធខែលការពារមីស៊ីលដែនអាកាសកម្រិតខ្ពស់ (AAD) ដែលវាមានសមត្ថភាពស្ទាក់ចាប់ និងបំផ្លាញមីស៊ីលឆ្លងទ្វីប។

ប្រភពជាផ្លូវការបាននិយាយថា ការធ្វើតេស្តនេះត្រូវបានធ្វើឡើងចេញពីរដ្ឋ Odisha ភាគខាងកើតប្រទេស។ ប្រភពការពារជាតិបាននិយាយបន្ទាប់ពីការធ្វើតេស្តនេះថា ការធ្វើតេស្តនាពេលបច្ចុប្បន្ននេះ ត្រូវបានធ្វើឡើងដើម្បីធ្វើឱ្យមានប្រសិទ្ធភាពដើម្បីស្ទាក់ចាប់មីស៊ីលនៅលើដែនអាកាស។ ការធ្វើតេស្តស្រដៀងគ្នាចំនួនពីរត្រូវបានធ្វើឡើង កាលពីខែកុម្ភៈ និងខែមីនាឆ្នាំនេះ៕