ព្រឹត្តិការណ៍សង្ក្រាន្តស្រុកកំពង់ស្វាយរយៈពេល០៤ថ្ងៃ មានភ្ញៀវអញ្ជើញចូលរួមមកកម្សាន្តសប្បាយមានភ្ញៀវជាតិ២១៧.៧១០នាក់ និងភ្ញៀវបរទេស៣២នាក់

6
Recent Posts

(កំពង់ធំ)÷ សង្ក្រានឆ្នាំ២០២៤ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣-១៦ ខែមេសា ឆ្នាំ២០២៤ ដែលបង្ករលក្ខណៈកម្សាន្តសប្បាយដល់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាប្រជាពុទ្ធបរិស័ទនៅក្នុងស្រុកកំពង់ស្វាយ កម្សាន្តសប្បាយក្រោមម្លប់ភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ស្តិតនៅវត្តពាមមេត្រី ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។

ទន្ទឹមនឹងនេះលោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយនិងសហការី ព្រះចៅអធិការវត្ត លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ បានអញ្ជើញចូលរួមកម្សាន្តជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងសប្បាយរីករាយ ដែលបានចូលរួមលេងល្បែងប្រជាប្រិយប្រពៃណីជាតិខ្មែរដូចជា ទាញព្រ័ត្រ វាយក្អម លោតបាវ  លាក់កន្សែង  និងរាំលេងកម្សាន្តដើម្បីរក្សាប្រពៃណីជាតិខ្មែរ។

លើសពីនេះលោកអភិបាលកំពង់ស្វាយ បានអំពាវនាវដល់ពុកម៉ែបងប្អូនក្នុងមូលដ្ឋាន សូមបន្តថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស ដើម្បីយើងបានកម្សាន្តសប្បាយប្រពៃណីជាតិខ្មែរ និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះលោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលបានចូលរួមកម្សាន្តសប្បាយ ដោយការយោគយល់អធ្យាស្រ័យ និងមានទំនួលខុសត្រូវ ក៏ដូចជាការថែរក្សានូវទំនៀមទម្លាប់ប្រពៃណីនិងល្បែងប្រជាប្រិយខ្មែរឱ្យបានគង់វង្សតរៀងទៅ ពិសេសរយៈពេល០៥ថ្ងៃនេះ ពុំមានអ្វីកើតឡើងនោះឡើយ គឺមានសុវត្ថិភាពនិងសណ្ដាប់ធ្នាប់ល្អ។

គួរបញ្ជាក់ផងដែរថា អំពីភ្ញៀវទេសចរណ៍ចូលរួមសប្បាយបុណ្យចូលឆ្នាំតាមវត្តអារាមទាំង៣៩វត្ត ក្នុងស្រុកកំពង់ស្វាយទាំង៤ថ្ងៃសរុប ២១៧,​៧១០នាក់ បរទេស៣២នាក់ ក្នុងនោះ ÷ ថ្ងៃទី១(១៣ មេសា ២០២៤)ចំនួន១៩,៧០០នាក់ បរទេស ៣នាក់។ ថ្ងៃទី២(១៤ មេសា ២០២៤)ចំនួន៣២,៦៣០ នាក់ បរទេស ៥នាក់។ ថ្ងៃទី៣ (១៥ មេសា ២០២៤)ចំនួន ៧៣,៩១០នាក់ បរទេស៩នាក់។ ថ្ងៃទី៤(១៦ មេសា ២០២៤) ចំនួន ៩១,៤៧០នាក់ បរទេស១៥នាក់។ ដោយ ស្ទឹងសែន