អេស្កាវទ័រជីកប្រឡាយខុសបច្ចេកទេស  បាក់ដីសង្កត់ស្លាប់និងរបួសធ្ងន់ ជាច្រើននាក់ នៅស្រុកជលគីរី

32

 

ខេត្តកំពង់ឆ្នាំង៖ យ៉ាងហោចណាស់មានជនរងគ្រោះបានស្លាប់ និងរបួសធ្ងន់ស្រាលជាច្រើននាក់ទៀត ក្នុងករណីគ្រឿងចក្រអេស្កាវទ័រជីកប្រឡាយ តែជាអកុសលបណ្តាលឲ្យមានការបាក់ដីសង្កត់ ខណៈកំពុងធ្វើសកម្មភាពនោះ។ករណីនេះនៅម៉ោងប្រមាណ១៥និង៣០នាទី រសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នៅចំណុចប្រឡាយមាត់ទន្លេចូលបឹងពាមជ្រៃ ស្ថិតក្នុងភូមិសាស្រ្ត ភូមិគជ្រុំ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

ប្រភពសមត្ថកិច្ចឲ្យដឹងថា ក្នុងករណីនេះបណ្តាលឲ្យមានមនុស្សម្នាក់បានស្លាប់ និង៣នាក់ទៀតរបួសធ្ងន់ស្រាល ក្នុងនោះជនរងគ្រោះ៖
១-ឈ្មោះ ញ៉ាញ ញៀប ភេទប្រុស អាយុ ៥៨ឆ្នាំ ស្រុកកំណើត ភូមិត្រពាងខ្ទុំ ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម (ស្លាប់)។
២-ឈ្មោះ ម៉ូត យ៉េប ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិស្វាយប៉ាកាវ  ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង (របួសធ្ងន់)។
៣-ឈ្មោះ ឃឿន ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី  ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង (របួសធ្ងន់)។
៤-ឈ្មោះ យ៉ត ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិទំនប់ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម (របួសស្រាល) ជាតៃកុងអេស្កាវទ័រ របស់ម្ចាស់គ្រឿងចក្រ ឈ្មោះ បូវ បូរី ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិទន្លេក្រៅ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។បច្ចុប្បន្នសពជនរងគ្រោះបានប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ដោយឡែកជនរងគ្រោះទាំង ៣នាក់ បានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ ។

គួបញ្ជាក់ផងដែរករណីនេះ ជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះថ្កូវ ចុះពិនិត្យដល់កន្លែងកើតហេតុ និងកសាងសុំណុំរឿងអ្នកពាក់ព័ន្ធតាមនីតិវិធី ៕