កម្លាំងកង់រាជអាវុធហត្ថខេត្តសហការជាមួយកម្លាំងអធិការដ្ឋានខាងជើងបឹងទន្លេសាប ធ្វើការចុះបង្ក្រាបករណីដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានច្បាប់អនុញ្ញាតិ

107

 

កំពង់ធំ:): នៅវេលាម៉ោង១៤.០០នាទីថ្ងៃទី២២ ខែមិនា ឆ្នាំ២០២៤ ដោយអនុវត្តបទបញ្ជារបស់លោក ឧ.ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត កម្លាំងចំនួន ៥នាក់រថយន្ត១គ្រឿង ដឹកនាំដោយ វ.ទោ ថៃ ដានិត ប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ សហការជាមួយកម្លាំងអធិការដ្ឋានខាងជើងបឹងទន្លេរសាបចំនួន ៣នាក់រថយន្ត៣គ្រឿង ដឹកនាំដោយលោក ហោ ភាជ នាយរងអធិការដ្ឋានខាងជើងបឹងទន្លេសាប ធ្វើការចុះបង្ក្រាបករណីដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានច្បាប់អនុញ្ញាតិ នៅចំណុចនិយាមការលេខ ( 496463_1441984 ) ស្ថិតនៅភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល័្លង្ក ខេត្តកំពង់ធំ ។ ក្នុងចុះប្ក្រាប់នេះដែរសមត្ថកិច្ចឃាត់បានរថយន្តចំនួន ១គ្រឿង ម៉ាកLEXUS R.X300ពណ័ទឹកមាស ពាក់ស្លាកលេខ2AN16601គ្រឿង ។
នឹង ឈើអាប្រភេទលេខ១ ត្រសេក ចំនួន១៥ដុំ ស្មើនិង០,៦១៨ម៉ែត្រគូប។
បច្ចុប្បន្នវត្ថុតាងខាងលើ សមត្ថកិច្ចរឹបអូសនាំយកមករក្សាទុកបណ្តោះអាសន្ននៅកន្លែងអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ដើម្បីជំនាញអនុវត្តន៍នីតិវិធី ។