កម្លាំង​​​ស​​ម​ត្ថ​កិ​ច្ច​ ​បា​ន​​​បើ​ក​​​ប្រ​តិ​​ប​ត្តិ​​​កា​រ ​ចុះ​​​ស្រា​វ​ជ្រា​វ​​​​ប​ង្ក្រា​ប​ ​ឃា​ត់​ខ្លួ​ន​​​ជា​ន​​​ជា​តិ​ចិ​​ន​​​៥​​​​នា​ក់​ ​និ​ង​​​រឹ​ប​អូ​ស​​​គ្រឿ​​ង​ញៀ​ន​ ​​​ជា​ង​​​១​​​តោ​ន​ ​​នៅ​លើ​​​​ដែ​នស​​មុ​ទ្រ​ ​ខេ​ត្ត​​​ព្រះ​សី​ហ​នុ​​​

1

រាជធានី​​​ភ្នំ​ពេ​ញ ​៖ ​ក​​ម្លាំ​ង​​​ស​ម​ត្ថ​កិ​ច្ច​​​ន​គ​រ​បា​ល​​​​ម​​​ន្ទី​រ​​​ប្រ​ឆាំ​ង​​​គ្រឿ​ង​ញៀ​ន​ ​នៃ​​​ក្រ​សួ​ង​ម​ហា​ផ្ទៃ​ ​បា​ន​ឱ្យ​ដឹ​ង​​​នៅ​​​ព្រឹ​ក​​​ថ្ងៃ​ទី​ ​២​៤​ ​ខែ​ម​ក​រា​ ​ឆ្នាំ​​​២០​​២៤​​ ​នេះ​​​ថា ក​ម្លាំ​ង​​​​ស​ម​ត្ថ​កិ​ច្ច​ ​បា​ន​​​បើ​ក​​​ប្រ​តិ​​ប​ត្តិ​​​កា​រ ​ចុះ​​​ស្រា​វ​ជ្រា​វ​​​ប​ង្ក្រា​ប​ ​និ​ង​​​ឃា​​ត់​ខ្លួន​ ​​​ក្រុ​ម​​​ឧ​ក្រិ​ដ្ឋ​ជ​ន​​​ជួ​ញ​ដូ​រ​​​គ្រឿង​​ញៀ​ន ​​ដែ​​ល​​​លួ​ច​​​ដឹ​ក​​​​តា​ម​​​ស​មុ​ទ្រ​ ​ជា​​​​ជ​ន​​​ជា​តិ​​​ចិ​ន​​​ចំ​​នួន​​ ​៥​​​នា​ក់​ ​រួ​ម​​​នឹ​ង​​​វ​ត្ថុ​តា​ង​​គ្រឿ​​ង​ញៀន​​​ជា​​ង១​​​តោ​ន​​​​។​​

​ សារធាតុ​ញៀន​ដែល​បង្ក្រាបបាន​នេះ ជា​ប្រភេទ កេ​ត​តា​មីន និង​មេ​តំ​ហ្វេ​តា​មី ដែល​ត្រូវបានបង្ក្រាប​កាលពីពេល​ថ្មីៗ​នេះ នៅលើ​ដែនសមុទ្រ នៃ​ខេត្ត​ព្រះសីហនុ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្រោយ​ឃាត់ខ្លួន យើង​បាន​បញ្ជូន​ពួកគេ​មក​សាកសួរ​នៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ព្រមទាំង​បង្ហាញមុខ​ជនបរទេស​ចំនួន​៥​នាក់ និង​គ្រឿងញៀន​ជា​សាធារណៈ មុន​និង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​រាជធានី ដើម្បី​ចាត់ការ​តាមច្បាប់​៕