រង្វាន់ផ្តល់ជូនសម្រាប់អ្នកក្លាហានដែលទាញសំបកកង់ចេញពីករបស់ក្រពើ

15

អាជ្ញាធរឥណ្ឌូនេស៊ីនឹងផ្តល់រង្វាន់ដល់អ្នកណាម្នាក់ដែលអាចដោះលែងសត្វក្រពើមួយក្បាលឲ្យមានសេរីភាពចេញពីសំបកកង់ដែលជាប់ករបស់វា។

ក្រពើដែលមានប្រវែង ១៣ ហ្វីតជាប់សំបកកង់ម៉ូតូនៅជុំវិញកញ្ចឹងករបស់វាអស់រយៈពេលជាង ៣ ឆ្នាំហើយ ដោយជំរុញឱ្យមន្ត្រីស្នើសុំអ្នកអភិរក្សដែលមានបទពិសោធន៍ឱ្យជួយ។

ក្រុមមន្រ្តីមិនបាននិយាយថាមានចំនួនប៉ុន្មានដែលត្រូវបានផ្តល់សម្រាប់ការយកសំបកកង់ចេញនោះទេដោយគ្រាន់តែនិយាយថា “រង្វាន់នឹងត្រូវផ្តល់ជូនដល់អ្នកដែលអាចផ្តល់សេរីភាពដល់សត្វល្មូនដ៏អភ័ព”។

ក្រុមអ្នកអភិរក្សត្រូវស្វែងរកសាធារណជនដោយសារតែកង្វះខាតមនុស្សនៅក្នុងការិយាល័យអភិរក្សធនធានធម្មជាតិទីប្រជុំជន Sulawesi ដែលត្រូវបានបណ្តុះបណ្តាលដើម្បីដោះស្រាយបញ្ហាសត្វក្រពើ។

សត្វក្រពើដែលត្រូវបានគេចាត់ទុកថាសត្វ ជិតផុតពូជនោះបានជម្នះឧបសគ្គជាច្រើនក្នុងជីវិតរបស់វាខណៈពេលជាប់សំបកកង់ ដោយរស់រានមានជីវិតពីរលកយក្សស៊ូណាមិនិងការរញ្ជួយដីដែលបានវាយប្រហារទីក្រុងប៉ាលូ។

ទោះបីជាមានគ្រោះមហន្តរាយក៏ដោយ សំបកកង់នៅតែ នៅជាប់ករបស់វាហើយនៅពេលសត្វសាហាវ ធំធាត់ ដូច្នេះហានិភ័យនៃការថប់ដង្ហើមក៏កើតមានដែរ។

នៅដើមឆ្នាំ ២០១៨ អ្នកនិយាយភាសាសត្វលោក Muhammad Panji ដែលត្រូវបានគេស្គាល់ថា Panji the Adventure បានព្យាយាមក្នុងការដោះសំបកកង់ចេញប៉ុន្តែគ្មានប្រយោជន៍ទេ។

នៅក្នុងឆ្នាំដដែល នោះការិយាល័យអភិរក្សបានព្យាយាមដាក់ចំណីឲ្យសត្វក្រពើ ខណៈដែលអ្នកផ្សេងទៀតបានរៀបចំអន្ទាក់ដើម្បីចាប់សត្វដែលវាបានរត់គេចខ្លួន៕

 

 

.