សហរដ្ឋអាមេរិកនឹងពង្រីកការហាមឃាត់លើ Huawei នៅឆ្នាំ ២០២០

14

សហរដ្ឋអាមេរិកកំពុងធ្វើការពង្រីកវិសាលភាពនៃការហាមឃាត់ក្រុមហ៊ុន Huawei នៅឆ្នាំ ២០២០។ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោក Wilbur Ross បានបង្ហើបប្រាប់សារព័ត៌មាន Bloomberg ថារដ្ឋាភិបាលកំពុងធ្វើការលើវិធានថ្មីដែលមានគោលបំណងដើម្បីបដិសេធក្រុមហ៊ុនបច្ចេកវិទ្យាពាក់ព័ន្ធនឹងអាមេរិកថែមទៀតចំពោះក្រុមហ៊ុន Huawei។

រហូតមកដល់ពេលនេះ ប្រសិនបើ ៣៥% ឬតិចជាងអាជីវកម្មរបស់ក្រុមហ៊ុនត្រូវបានធ្វើនៅសហរដ្ឋអាមេរិក វាត្រូវបានអនុញ្ញាតឱ្យនាំចេញផលិតផលទៅក្រុមហ៊ុន Huawei។

សហរដ្ឋអាមេរិកត្រូវបានគេរាយការណ៍ថាកំពុងរំពៃនឹងបន្ថយចំនួននេះមកត្រឹម ១០% ឬតិចជាងនេះ ជាការដាក់កំហិតក្រុមហ៊ុនជាច្រើនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកអនុញ្ញាតអោយធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុន Huawei។

យោងតាមរបាយការណ៍រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងធ្វើការលើបទប្បញ្ញត្តិមួយដែលនឹងបដិសេធផលិតផល Huawei ដែលបានផលិតនៅសហរដ្ឋអាមេរិកនិងផលិតនៅខាងក្រៅប្រទេសខ្លួន ដោយពង្រីកវិសាលភាពនៃការហាមឃាត់ថែមទៀត។ ក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិកសហរដ្ឋអាមេរិកបានចង្អុលបង្ហាញថាវិធានការណ៍ហ្មឺងម៉ាត់ទៅលើផលិតផលសហរដ្ឋអាមេរិកចំពោះក្រុមហ៊ុន Huawei នឹងធ្វើឱ្យប៉ះពាល់ផលិតកម្មទៅវិញព្រោះថាក្រុមហ៊ុន Huawei ទំនងជានឹងរកឃើញបច្ចេកវិទ្យាជំនួសពីក្រុមហ៊ុនផ្គត់ផ្គង់ក្រៅពីសហរដ្ឋអាមេរិក។ ក្តីបារម្ភមួយទៀតគឺប្រទេសចិនអាចសងសឹកដោយបិទទីផ្សារចិនទាំងមូលចំពោះក្រុមហ៊ុនអាមេរិក។

ទីផ្សារប្រទេសចិនគឺធំជាងគេបំផុតនៅលើពិភពលោកហើយបច្ចុប្បន្ននេះកំពុងតែត្រូវបានដេញតាមយ៉ាងខ្លាំងពីសំណាក់ក្រុមហ៊ុន Apple និងក្រុមហ៊ុនផ្សេងទៀត។មិនមានកាលបរិច្ឆេទកំណត់សម្រាប់ការអនុម័តវិធានការណ៍ថ្មីនេះទេប៉ុន្តែវាត្រូវបានគេរាយការណ៍ថានឹងកើតឡើងឆាប់ៗនេះ៕