ក្រូអាតនិងដាណឺម៉ាកឡើងទៅកាន់វគ្គ ១៦ ក្រុមបន្តទៀត

នៅក្នុងការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសរុស្ស៊ីក្រុមក្រូអាតបានផ្តួលអ៊ីស្លង់ 2-1 នៅក្នុងពូល D កាលពីថ្ងៃអង្គារដែលបានឈ្នះការប្រកួតបីលើកជាប់ៗគ្នា។ក្រុមក្រូអាតឈ្នះ 9 ពិន្ទុដោយធ្វើអោយប្រទេសនេះឈរនៅកំពូលក្នុងពូល។ ក្រុមអ៊ីស្លង់បានបង្ហាញខ្លួនជាលើកដំបូងរបស់ខ្លួននៅក្នុងការប្រកួតបាល់ទាត់ពិភពលោក ប៉ុន្តែទទួលបានលទ្ធផលជាមួយនឹងការចាញ់ 2 និងស្មើ 1។ក្រុមដាណឺម៉ាកនិងបារាំងបានបញ្ចប់ការប្រកួតពូល C របស់ពួកគេនៅថ្ងៃអង្គារ 0-0 ដោយរកបានលទ្ធផលស្មើគ្នាដោយគ្មានគ្រាប់បាល់នៅ World Cup បច្ចុប្បន្ន។ ក្រុមបារាំងទទួលបាន 7 ពិន្ទុនិងក្រុមដាណឺម៉ាក 5។នៅក្នុងពូល C ក្រុមប៉េរូបានទទួលជ័យជម្នះជាលើកដំបូងតាមរយៈការផ្តួលក្រុមអូស្ត្រាលី...

ក្រុមជម្រើសជាតិអាល្លឺម៉ង់ត្រលប់មកផ្តួលក្រុមស៊ុយអែត  2-1 ដើម្បីបន្តដង្ហើមនៅ World Cup

កីឡាករ Toni Kroos បានរកគ្រាប់បាល់ជ័យជម្នះនៅនាទីបន្ថែមពីខាងក្រៅតំបន់ពិន័យដែលជួយឱ្យការប្រកួតរបស់ក្រុមកីឡាករអាល្លឺម៉ង់នាំមុខលើក្រុមស៊ុយអែតក្នុងលទ្ធផល 2-1 នៅថ្ងៃសៅរ៍ដើម្បីបន្តរស់រាននៅ World Cup ទៀត។កីឡាករ Marco Reus បានរកគ្រាប់បាល់នៅនាទី 48 ជួយក្រុមអាល្លឺម៉ង់ទោះបីជារកបានគ្រាប់បាល់ទី 1 ក្នុងដើមតង់ទី 2 បន្ទាប់ពីគ្រាប់បាល់របស់កីឡាករ Ola Toivonen នៅតង់ទី 1 ដែលបានធ្វើអោយក្រុមស៊ុយអែតនាំមុខបណ្តោះអាសន្នក៏ដោយ។ក្រុមអាល្លឺម៉ង់បានបញ្ចប់ដោយមានកីឡាករ 10...

ម៉ិកស៊ិកកូប្រកួតឈ្នះកូរ៉េខាងត្បូង

នៅថ្ងៃទី 10 នៃការប្រកួតបាល់ទាត់ពិភពលោករបស់ FIFA ក្នុងប្រទេសរុស្ស៊ី ក្រុមបាល់ទាត់ម៉ិកស៊ិកកូបានផ្តួលក្រុមបាល់ទាត់កូរ៉េខាងត្បូងក្នុងការប្រកួតពូល F របស់ពួកគេជាលើកទីពីរ។ក្រុមបាល់ទាត់ម៉ិកស៊ិកកូបានរក្សាសន្ទុះរបស់ខ្លួនក្រោយពីការពារដ៏អស្ចារ្យពីក្រុមបាល់ទាត់ការពារតំណែងជើងឯកអាល្លឺម៉ង់ដ៏គួរឱ្យភ្ញាក់ផ្អើលនៅក្នុងការប្រកួតមុន។ នៅតង់ទី1 អាជ្ញាកណ្តាលបានផ្តល់បាល់ប៉េណាល់ទីអោយក្រុមម៉ិកស៊ិកកូ បន្ទាប់ពីបាល់បានប៉ះដៃរបស់ខ្សែការពារកូរ៉េខាងត្បូង Jang Hyun-soo នៅក្នុងតំបន់ពិន័យ។ កីឡាករម៉ិកស៊ិកកូ Carlos Vela បានស៊ុតបាល់ពិន័យនេះ។បន្ទាប់ពីតង់ទី 1 ក្រុមម៉ិកស៊ិកកូបាន​បន្ថែមការនាំមុខរបស់ខ្លួននៅពេលដែលកីឡាករ Javier Hernandez រកបានគ្រាប់បាល់ទី 2 នៅនាទីទី...

ព័រទុយហ្គាល់បានផ្តួលម៉ារ៉ុក 1-0

នៅក្នុងការប្រកួតបាល់ទាត់ពិភពលោក ក្រុមបាល់ទាត់ព័រទុយហ្គាល់សម្រេចបានជ័យជម្នះជាលើកដំបូងរបស់ពួកគេក្នុងការប្រកួត ប៉ុន្តែពួកគេត្រូវតែប្រកួតឈ្នះសម្រាប់ជំនួបលើកទីពីរនេះ។ កីឡាករដែលបានស៊ុតបាល់ hat trick លើក្រុមអេស្បាញកាលពីសប្ដាហ៍មុនអាចរកគ្រាប់បាល់តែ 1 គ្រាប់ប៉ុណ្ណោះពេលប៉ះនឹងក្រុមម៉ារ៉ុក។កីឡាករ Cristiano Ronaldo បានជួយឱ្យព័រទុយហ្គាល់នាំមុខមុននៅនាទីទី4 ក្នុងពេលដែលគាត់ប្រើក្បាលតែតបាល់បញ្ចូលទីរបស់ក្រុមម៉ារ៉ុក។ បច្ចុប្បន្ននេះគាត់បានស៊ុតបញ្ចូលទីគ្រាប់បាល់អន្តរជាតិច្រើនជាងក្រុមអ៊ឺរ៉ុបដទៃទៀត។ទោះជាយ៉ាងណាក៏ដោយគាត់មិនមានឱកាសច្រើនទេនៅតង់ទី1។ ក្រុមកីឡាករអាហ្រ្វិកខាងជើងគឺជាការគំរាមកំហែងដ៏ខ្លាំងក្លាដោយមានការស៊ុតបាល់បញ្ចូលទីចំនួន 7 ដងនៅតង់ទី1 ប៉ុន្តែពួកគេមិនអាចរកគ្រាប់បាល់បានទេ។ក្រុមព័រទុយហ្គាល់បានទទួលជ័យជម្នះលើក្រុមម៉ារ៉ុក 1-0 ហើយពួកគេនឹងមានឪកាសក្នុងការឈានដល់វគ្គជម្រុះ។ ក្រុមម៉ារ៉ុកបានបរាជ័យជាលើកទី2 ហើយក្តីសុបិន្តប្រកួត World Cup...

ក្រុមសាមុរ៉ៃខៀវជប៉ុនប្រកួតឈ្នះក្រុមកូឡុំប៊ី

ការប្រកួត World Cup របស់ប្រទេសជប៉ុនបានចាប់ផ្ដើមឡើង។ ក្រុមសាមុរ៉ៃខៀវ (Samurai Blue) បានផ្តួលក្រុមកូឡុំប៊ី។ ការប្រកួតនេះមានបានចាប់ផ្តើមត្រឹមតែ 3 នាទីប៉ុណ្ណោះ នៅពេលដែលកីឡាករកូឡុំប៊ី Carlos Sanchez បានធ្វើអោយមានកំហុសនៅតំបន់គ្រោះថ្នាក់របស់ខ្លួន។ អាជ្ញាកណ្តាលបានហូតកាតក្រហមនិងចង្អុលអោយកីឡាករចេញពីទីលាន។ កីឡាករ Shinji Kagawa បានស៊ុតបាល់ប៉េណាល់ទីចូលក្នុងទីរបស់ក្រុមកូឡុំប៊ី។ប៉ុន្តែការនាំមុខគ្រាប់បាល់នេះមានតែរយៈពេល 33 នាទីប៉ុណ្ណោះ។ កីឡាករ Makoto...

អ្នកគាំទ្រច្រើនជាង 5,000 នាក់ធ្វើដំណើរតាមបេឡារុស្សទៅរុស្ស៊ីសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក FIFA 2018

គណៈកម្មាធិការសេវាព្រំដែនរបស់ប្រទេសបេឡារុស្សបាននិយាយកាលពីថ្ងៃចន្ទថាអ្នកគាំទ្រច្រើនជាង 5,000 នាក់បានធ្វើដំណើរតាមប្រទេសបេឡារុស្សទៅប្រទេសរុស្ស៊ីសម្រាប់ការប្រកួត World Cup 2018។អ្នកគាំទ្រភាគច្រើនឆ្លងកាត់ព្រំប្រទល់តាមអាកាសយានដ្ឋានជាតិ Minsk។ មានអ្នកគាំទ្រចំនួន 3,400 នាក់បានធ្វើដំណើរទៅបេឡារុស្សរួចទៅហើយ។ គណៈកម្មាធិការសេវាកម្មព្រំដែនរបស់រដ្ឋបាននិយាយថាផ្លូវដែលមានប្រជាប្រិយភាពទី2 គឺការធ្វើដំណើរដោយរថភ្លើងហើយផ្លូវទី3 គឺតាមផ្លូវថ្នល់។ជនបរទេសអាចចូលប្រទេសរុស្ស៊ីដោយគ្មានទិដ្ឋាការនៅពេលដែលពួកគេបង្ហាញកាតប្រិយមិត្ត FAN ID  របស់ពួកគេដែលមានសុពលភាពចាប់ពីថ្ងៃទី 4 ខែមិថុនារហូតដល់ថ្ងៃទី 10 ខែមិថុនាមុនពេលចាប់ផ្តើមការប្រកួតរហូតដល់ថ្ងៃទី 25 ខែកក្កដា។ ដើម្បីឆ្លងកាត់ព្រំដែនប្រទេសបេឡារុសអ្នកធ្វើដំណើរបរទេសត្រូវបង្ហាញកាតប្រិយមិត្ត FAN...

បែលហ្ស៊ិកបានផ្តួលប៉ាណាម៉ា 3-0 ក្នុងការប្រកួត World Cup ពូល G

គ្រាប់បាល់ស៊ុតបញ្ចូលទីចំនួនបីគ្រាប់នៅក្នុងតង់ទី 2 បានជួយឱ្យបែលហ្សិកបានផ្តួលក្រុមប៉ាណាម៉ា 3-0 នៅក្នុងការប្រកួតបើកឆាកនៃព្រឹត្តិការណ៍ World Cup ក្នុងពូល G កាលពីថ្ងៃចន្ទ។ក្រុមប៉ាណាម៉ាបានចាប់ផ្តើមការប្រកួតនៅតង់ទី1 ដោយទំនុកចិត្តរបស់ពួកគេក្នុងការប្រកួត World Cup ជាលើកតំបូង ខណៈដែលពួកគេបានទប់ការសម្រុករបស់ក្រុមដែលមានទេពកោសល្យ បែលហ្សីកក្នុងលទ្ធផលស្មើ 0-0 នៅពេលចប់តង់ទី1។បន្ទាប់ពីព្យាយាមរកគ្រាប់បាល់នៅមុននៅតង់ទី1 បែលហ្ស៊ិកត្រូវការត្រឹមតែពីរនាទីប៉ុណ្ណោះដើម្បីបើកការរកគ្រាប់បាល់នៅតង់ទីពីរដោយកីឡាករ Dries Mertens បានស៊ុតបាល់បញ្ចូលទីជាមួយនឹងការទាត់បាល់ volley ដ៏អស្ចារ្យ។កីឡាករ...

កូរ៉េខាងជើងអាចនឹងរៀបចំកម្មវិធីកីឡាធំៗនៅខែកញ្ញា

ប្រទេសកូរ៉េខាងជើងត្រូវបានគេរាយការណ៍ថាគ្រោងនឹងរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំរបស់ខ្លួននៅក្នុងខែកញ្ញាទន្ទឹមគ្នាជាមួយនឹងការប្រារព្ធខួបលើកទី 70 របស់ខ្លួន។ វានឹងជាលើកទីមួយក្នុងរយៈពេល 5 ឆ្នាំសម្រាប់ព្រឹត្តិការណ៍ធំៗ ដែលនឹងប្រព្រឹត្តទៅ។ ភ្នាក់ងារទេសចរណ៍ Koryo Tours ដែលមានប្រតិបត្តិការនៅទីក្រុងប៉េកាំង ប្រទេសចិនបាននិយាយថាមនុស្សប្រហែល 100,000 នាក់នឹងចូលរួមក្នុងការសម្តែងចាប់ពីថ្ងៃទី 9 ខែកញ្ញាដល់ថ្ងៃទី 30។ កាលពីអតីតកាល កូរ៉េខាងជើងបានរៀបចំព្រឹត្តិការណ៍ព្យុងយ៉ាងដើម្បីលើកកម្ពស់កិត្យានុភាពជាតិ ក៏ដូចជាទាក់ទាញភ្ញៀវទេសចរបរទេសនិងទិញរូបិយវត្ថុរបស់ខ្លួន។ គណៈកម្មាធិការកណ្តាលរបស់គណបក្សពលករកូរ៉េខាងជើងបានសម្រេចចិត្តកាលពីខែមេសាដើម្បីផ្តោតលើការកសាងឡើងវិញនូវសេដ្ឋកិច្ច។ ប្រទេសនេះត្រូវបានគេជឿជាក់ថាកំពុងលើកកម្ពស់វិស័យទេសចរណ៍ក្នុងគោលបំណងទាក់ទាញអ្នកទេសចរបរទេសឱ្យកាន់តែច្រើន៕  

ក្រុមទឹកកកអ៊ីស្លង់ប្រកួតស្មើក្រុមពពកសអាហ្សង់ទីន

នៅថ្ងៃទី 3 នៃការប្រកួត World Cup នៅក្នុងប្រទេសរុស្ស៊ី ក្រុមអាហ្សង់ទីននិងតារាឆ្នើមរបស់ខ្លួន Lionel Messi បានប្រឈមនឹងការប្រកួតបើកឆាកជាមួយនឹងក្រុមអ៊ីស្លង់ដោយលំបាកក្នុងពូល D។ ការប្រកួតនេះបានបញ្ចប់ក្នុងលទ្ធផលស្មើ 1-1។ក្រុមអាហ្សង់ទីនរកបានពិន្ទុជាលើកទី1 នៅនាទីទី19 ជាមួយនឹងគ្រាប់បាល់ World Cup ដំបូងរបស់ Sergio Aguero ក្នុងការបង្ហាញខ្លួនលើកទី3 ជាប់គ្នារបស់គេក្នុងការប្រកួតនេះ។បួននាទីក្រោយមក កីឡាករ Alfred...

ក្រុមមាន់គកបារាំងប្រកួតឈ្នះក្រុមកុងហ្គូរូអូស្ត្រាលី

នៅថ្ងៃទី 3 នៃការប្រកួតបាល់ទាត់ពិភពលោករបស់ FIFA ក្នុងប្រទេសរុស្ស៊ី ក្រុមបាល់ទាត់បារាំងបានផ្តួលក្រុមបាល់ទាត់អូស្ត្រាលីក្នុងលទ្ធផល 2-1 នៅក្នុងការប្រកួតមួយក្នុងចំណោមការប្រកួតវគ្គជម្រុះក្នុងពូល។ក្រុមបាល់ទាត់អូស្ត្រាលីជាប់ចំណាត់ថ្នាក់លេខ 36 នៅលើពិភពលោក បានផ្តល់ឱ្យបារាំងដែលមានចំណាត់ថ្នាក់លេខ 7 នូវការព្រួយបារម្មណ៍ក្រៃលែងនៅក្នុងការប្រកួតបើកឆាករបស់ពួកគេក្នុងពូល C។ ការការពារដ៏រឹងមាំរបស់ក្រុមអូស្រ្តាលីបានរារាំងការវាយសម្រុករបស់ក្រុមបារាំង ហើយការប្រកួតតង់ទី 1 បានបញ្ចប់ដោយគ្មានគ្រាប់បាល់បញ្ចូលទីក្នុងក្រុមណាមួយឡើយ។ប៉ុន្តែសកម្មភាពនៃការប្រកួតបានផ្លាស់ប្តូរនៅក្នុងតង់ទីពីរ។ កីឡាករ Antonie Griezmann របស់បារាំងស៊ុតបញ្ចូលទីគ្រាប់ដំបូងនៃការប្រកួតជាមួយនឹងការទាត់បាល់ពិន័យប៉េណាល់ទីនៅនាទីទី 58។ បួននាទីក្រោយមក កីឡាករ Mile...