ក្រុមជម្រើសជាតិអាល្លឺម៉ង់ត្រលប់មកផ្តួលក្រុមស៊ុយអែត  2-1 ដើម្បីបន្តដង្ហើមនៅ World Cup

40

កីឡាករ Toni Kroos បានរកគ្រាប់បាល់ជ័យជម្នះនៅនាទីបន្ថែមពីខាងក្រៅតំបន់ពិន័យដែលជួយឱ្យការប្រកួតរបស់ក្រុមកីឡាករអាល្លឺម៉ង់នាំមុខលើក្រុមស៊ុយអែតក្នុងលទ្ធផល 2-1 នៅថ្ងៃសៅរ៍ដើម្បីបន្តរស់រាននៅ World Cup ទៀត។កីឡាករ Marco Reus បានរកគ្រាប់បាល់នៅនាទី 48 ជួយក្រុមអាល្លឺម៉ង់ទោះបីជារកបានគ្រាប់បាល់ទី 1 ក្នុងដើមតង់ទី 2 បន្ទាប់ពីគ្រាប់បាល់របស់កីឡាករ Ola Toivonen នៅតង់ទី 1 ដែលបានធ្វើអោយក្រុមស៊ុយអែតនាំមុខបណ្តោះអាសន្នក៏ដោយ។ក្រុមអាល្លឺម៉ង់បានបញ្ចប់ដោយមានកីឡាករ 10 នាក់ ក្រោយពីខ្សែការពារ Jerome Boateng ត្រូវបានបណ្តេញចេញបន្ទាប់ពីមានកាតលឿងលើកទី2 ដែលនៅសល់តែ 10 នាទីទៀត។ក្រុមម៉ិកស៊ិកកូបច្ចុប្បន្នមាន 6 ពិន្ទុក្នុងពូល F បន្ទាប់ពីបានទទួលជ័យជម្នះជាលើកទី2 ជាប់ៗគ្នាជាមួយនឹងជ័យជម្នះ 2-1 លើក្រុមកូរ៉េខាងត្បូងកាលពីថ្ងៃសៅរ៍។ ក្រុមអាល្លឺម៉ង់និងស៊ុយអែតសុទ្ធតែមានបីពិន្ទុរសម្រាប់ការប្រកួតចុងក្រោយរបស់ពួកគេ។នៅជុំចុងក្រោយនៃពូល F អាល្លឺម៉ង់នឹងត្រូវជួបជាមួយកូរ៉េខាងត្បូងដែលបានរងបរាជ័យពីរលើកជាប់ៗគ្នាខណៈក្រុមនាំមុខម៉ិកស៊ិកកូនឹងប្រកួតជាមួយក្រុមស៊ុយអែត៕