Tiffany Teo បរាជ័យក្នុងការប្រកួតជើងឯក ONE ដោយមិនអស់ចិត្ត

ហ្សាកាតា: អ្នកប្រដាល់ក្បាច់គុណចម្រុះ (MMA) របស់ប្រទេសសឹង្ហបុរី Tiffany Teo បានធ្លាក់តំណែងជើងឯកដោយចាញ់គូប្រកួត Xiong Jing Nan នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់របស់ ONE: Kings of Courage កាលពីថ្ងៃសៅរិ៍ទី ២០ ខែកុម្ភៈ បានបាត់បង់ឪកាសក្លាយជាជើងឯកទម្ងន់ស្រាលរបស់ស្ត្រីក្នុងការប្រកួតនេះ។ ការប្រកួតដែលមានអ្នកទស្សនាប្រម៉ាណ ១៣,០០០នាក់នៅក្នុងមជ្ឈមណ្ឌលសន្និបាទហ្សាកាតា  Teo ដែលបានបណ្តុះបណ្តាលនៅក្លឹប Tiger Muay...

ពានរង្វាន់ World Cup ចម្លងលក់ដាច់យ៉ាងឆាប់រហ័សក្នុងប្រទេសវៀតណាម

នៅក្នុងរោងជាងមួយដែលមានធូលីដីនៅជាយក្រុងហាណូយ កម្មករស្មូន រៀបចំ និងបាញ់ថ្នាំពានរង្វាន់ World Cup ចម្លងរាប់រយដែលជាការបញ្ជារទិញដូចទឹកជំនន់មុនពេលការប្រកួតសប្តាហ៍ក្រោយ។ ចំណាប់អារម្មណ៍កីឡាបាល់ទាត់ដោយជនជាតិវៀតណាមកំពុងរីកដុះដាលយ៉ាងរហ័សចំពោះគំរូពានដែលធ្វើដោយដៃនៃពានមាសទំហំ 18 ការ៉ាត់ពិតប្រាកដ នឹងស្វែងរកអ្នកឈ្នះនៃការប្រកួត World Cup ដែលរៀបចំដោយប្រទេសរុស្ស៊ីនឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍។ សិប្បករ Vuong Hong Nhat បានធ្វើការចម្លងពានដែលមានកម្ពស់ 1ហ្វ៊ីត តាំងពីការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ2010នៅអាហ្វ្រិកខាងត្បូងមកម្លេះ។ គាត់បានធ្វើការច្នៃប្រឌិតជាច្រើនដងដើម្បីផ្តល់ជាកាដូ។អ្នកគាំទ្រក្លឹប Manchester United វ័យ 57ឆ្នាំរូបនេះបាននិយាយថា...

ពិធីបុណ្យសពតាមបែបព្រះពុទ្ធសាសនារបស់ម្ចាស់ក្លិប Leicester City ចាប់ផ្តើមនៅក្នុងប្រទេសថៃ

ពិធីបុណ្យសពរបស់មហាសេដ្ឋីថៃនិងជាម្ចាស់ក្លិបបាល់ទាត់ Leicester City លោក Vichai Srivaddhanaprabha ដែលបានស្លាប់នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រកាលពីមួយសប្តាហ៍មុន បានចាប់ផ្តើមនៅវិហារសាសនាមួយនៅទីក្រុងបាងកកកាលពីថ្ងៃសៅរ៍ទី 3 ខែវិច្ឆិកា ជាមួយពិធីស្រង់សុគន្ធវារីតាមបែបព្រះពុទ្ធសាសនាដោយប្រើទឹកដែលប្រទានដោយព្រះមហាក្សត្រថៃ។ លោក Vichai អាយុ 60 ឆ្នាំជាស្ថាបនិកក្រុមហ៊ុនយក្សរួចពន្ធ King Power International នៅប្រទេសថៃ ដែលបានស្លាប់កាលពីថ្ងៃសៅរ៍កន្លងទៅជាមួយនឹងអ្នកដំណើរ 4 នាក់ផ្សេងទៀតនៅពេលដែលឧទ្ធម្ភាគចក្ររបស់គាត់បានធ្លាក់នៅខាងក្រៅកីឡដ្ឋាន King Power...

ក្រុមកីឡាការិនីចិនបានឈ្នះពានរង្វាន់ Tennis លើតុពិភពលោកលើកទី 4 ជាប់ៗគ្នា

ដោយផ្តួក្រុមកីឡាការិនីចិនបានឈ្នះពានរង្វាន់ Tennis លើតុពិភពលោកលើកទី 4 ជាប់ៗគ្នាដោយផ្តួលជប៉ុន ក្នុងលទ្ធផល 3-1 ម្ចាស់ការពារតំណែងជើងឯកចិនបានឈ្នះពានរង្វាន់ ជាលើកទី 4 ជាប់ៗគ្នានៅវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតកីឡា Tennis លើតុពិភពលោកឆ្នាំ 2018 កាលពីថ្ងៃសៅរិ៍។កីឡាករលំដាប់កំពូលរបស់ចិន Ding Ning Liu Shiwen និង Zhu Yuling បានឈ្នះការប្រកួត៣ លើកជាប់ៗគ្នាបន្ទាប់ពី Liu...

UFC មានបំណងផ្គូរផ្គង Georges St-Pierre និង Nate Diaz នៅរដូវក្តៅនេះ

កីឡាករ 2នាក់ក្នុងចំណោមកីឡាករប្រដាល់ដែលមានចំណូលច្រើនរបស់ UFC គឺ Georges St-Pierre របស់កាណាដា និង Nate Diaz មកពីការលីហ្វូញ៉ា អាចនឹងប៉ះទង្គិចគ្នានៅ UFC 227 ខណៈដែលប្រធានសហព័ន្ធ UFC លោក Dana White បានប្រកាសកាលពីថ្ងៃចន្ទ។Nate Diaz ដែលបានអវត្តមានពី UFC ចាប់តាំងពីការបាត់បង់ឪកាសភាគច្រើនចំពោះការប្រកួតជាមួយ...

អាហ្រ្វិកខាងត្បូងឈ្នះបាល់ឱបពិភពលោក

អាហ្វ្រិកខាងត្បូងបានឈ្នះពានរង្វាន់បាល់ឱបពិភពលោកនៅប្រទេសជប៉ុនក្រុមនេះបានយកឈ្នះអង់គ្លេស ៣២ ទល់ ១២ ដើម្បីដណ្តើមយកពានរង្វាន់លើកទី ៣ របស់ខ្លួន។អាហ្រ្វិកខាងត្បូងជាប្រទេសទី ២ បន្ទាប់ពីប្រទេសនូវែលសេឡង់ឈ្នះពានរង្វាន់ពិភពលោក ៣ សម័យ៕

ឥណ្ឌូនេស៊ីបានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA U20  ឆ្នាំ 2021

មន្ត្រីសមាគមបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថាប្រទេសឥណ្ឌូនេស៊ីបានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់ពិភពលោក FIFA U20 ឆ្នាំ 2021។លោក Gatot Widakdo ប្រធានផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងទំនាក់ទំនងអន្តរជាតិរបស់ PSSI បាននិយាយថាប្រទេសឥណ្ឌូនេស៊ីត្រូវបានជ្រើសរើសចេញពីប្រទេសប្រេស៊ីលនិងប្រទេសប៉េរូបន្ទាប់ពីវគ្គបង្ហាញចុងក្រោយត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សា FIFA នៅទីក្រុងសៀងហៃប្រទេសចិន។ លោក Gatot បាននិយាយថាប្រទេសឥណ្ឌូនេស៊ីក្លាយជាប្រទេសដេញថ្លៃតែមួយគត់ពីសហព័ន្ធបាល់ទាត់អាស៊ី (AFC) បន្ទាប់ពីប្រទេសមីយ៉ាន់ម៉ា ថៃ បារ៉ែន អារ៉ាប់សាអូឌីត និងអារ៉ាប់រួម បានដកខ្លួនចេញពីដំណើរការដេញថ្លៃ។លោក Gatot...

ជប៉ុនឈានទៅវគ្គ 16 ក្រុមនៅ World Cup

នៅការប្រកួតជម្រុះ World Cup ក្នុងពូលចុងក្រោយនៅប្រទេសរុស្ស៊ី ក្រុមជប៉ុនបានឈានដល់វគ្គ 16 ក្រុម បើទោះបីជាក្រុមជម្រើសជាតិប៉ូឡូញបានផ្តួលក្នុងលទ្ធផល 1-0 កាលពីថ្ងៃព្រហស្បតិ៍។នៅក្នុងតារាងលទ្ធផលនៃពូល H ជប៉ុនបានស្មើជាមួយក្រុមសេណេហ្គាល់ 4 ពិន្ទុពីការទទួលជ័យជម្នះ 1 លើកចាញ់តែមួយនិងស្មើ 1។ ប៉ុន្តែក្រុមសាមូរ៉ៃខៀវបានឈរនៅលេខរៀងទី 2 លើពិន្ទុរសម្រាប់ការលេងដោយភាពសុក្រិត។នេះជាលើកទី 1 ហើយចាប់តាំងពីការប្រកួតចុងក្រោយ World Cup...

លោក Mourinho បន្តកុងត្រាជាមួយ Manchester United រហូតឆ្នាំ 2020

ឡុងដុង: ក្លឹប Premier League បានប្រាប់កាលពីថ្ងៃព្រហស្បតិ៍នេះថា អ្នកចាត់ការក្រុមបិសាចក្រហម Manchester United លោក Jose Mourinho បានបន្តកុងត្រារបស់គាត់រហូតដល់ឆ្នាំ 2020។ លោក Mourinho ដែលបានតែងតាំងជំនួសលោក Louis van Gaal នៅដើមរដូវកាលមុន បានដឹកនាំក្រុមឆ្ពោះទៅកាន់ដំណែងជើងឯក League Cup និង Europa...

FIFA នឹងប្រើបាល់ទាត់ដើម្បីអភិវឌ្ឍសង្គម

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA ដើម្បីប្រើប្រាស់កីឡានេះដើម្បីជំរុញការអភិវឌ្ឍន៍សង្គមនៅក្នុងតំបន់។ អគ្គលេខាធិការអាស៊ាន លោក Dato Lim Jock Hoi និងប្រធាន FIFA លោក Gianni Infantino បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានៅក្នុងពិធីមួយនៅប្រទេសថៃកាលពីថ្ងៃសៅរ៍។ ជាកាដូដ៏ភ្ញាក់ផ្អើលមួយ លោក Infantino បានប្រគល់ឯកសណ្ឋានបាល់ទាត់ពណ៌ខៀវដល់មេដឹកនាំនីមួយៗនៃសមាជិកអាស៊ានទាំង ១០ ប្រទេសដែលកំពុងស្ថិតនៅក្នុងប្រទេសនេះដើម្បីចូលរួមប្រជុំជាបន្តបន្ទាប់។ អាស៊ានគ្រោងនឹងដេញថ្លៃដើម្បីទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup ឆ្នាំ ២០៣៤៕