ជប៉ុនឈានទៅវគ្គ 16 ក្រុមនៅ World Cup

28

នៅការប្រកួតជម្រុះ World Cup ក្នុងពូលចុងក្រោយនៅប្រទេសរុស្ស៊ី ក្រុមជប៉ុនបានឈានដល់វគ្គ 16 ក្រុម បើទោះបីជាក្រុមជម្រើសជាតិប៉ូឡូញបានផ្តួលក្នុងលទ្ធផល 1-0 កាលពីថ្ងៃព្រហស្បតិ៍។នៅក្នុងតារាងលទ្ធផលនៃពូល H ជប៉ុនបានស្មើជាមួយក្រុមសេណេហ្គាល់ 4 ពិន្ទុពីការទទួលជ័យជម្នះ 1 លើកចាញ់តែមួយនិងស្មើ 1។ ប៉ុន្តែក្រុមសាមូរ៉ៃខៀវបានឈរនៅលេខរៀងទី 2 លើពិន្ទុរសម្រាប់ការលេងដោយភាពសុក្រិត។នេះជាលើកទី 1 ហើយចាប់តាំងពីការប្រកួតចុងក្រោយ World Cup ឆ្នាំ 2010 នៅអាហ្វ្រិកខាងត្បូងនិងលើកទី 3 ដែលប្រទេសជប៉ុនបានឈានដល់វគ្គ 16 ក្រុម។នៅក្នុងការប្រកួតពូល H ផ្សេងទៀត ក្រុមកូឡុំប៊ីបានផ្តួលសេណេហ្គាល់ 1-0 ដោយបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 1 ជាមួយនឹង 6 ពិន្ទុពីការទទួលជ័យជម្នះចំនួន 2 លើកនិងការចាញ់មួយលើកនិងរក្សាបាននូវពិន្ទុសម្រាប់ឆ្លងចូលវគ្គប្រកួត 16 ក្រុមចុងក្រោយ៕