Ronaldo ជាវីរបុរសខណៈព័រទុយហ្គាល់ស្មើ 3-3 អេស្ប៉ាញ

43

កីឡាករ Cristiano Ronaldo ស៊ុតបាល់បញ្ចូលទីដោយ hat-trick ខណៈក្រុមព័រទុយហ្គាល់និងអេស្ប៉ាញបានប្រកួតដ៏ទាក់ទាញក្នុងពូល B ក្នុងលទ្ធផល 3-3 ក្នុងទីក្រុង Sochi នៅរាត្រីថ្ងៃសុក្រ។គ្រាប់បាល់ចុងក្រោយរបស់ Ronaldo គឺការទាត់បាល់ Free Kick ដ៏អស្ចារ្យ នៅពេលដែល គ្រាប់បាល់ពីរគ្រាប់បានមកពី Diego Costa និងបាល់ volley  ពី Nacho Fernandez នឹងធ្វើឱ្យអេស្ប៉ាញចាប់ផ្តើមជ័យជម្នះនៅក្នុងយុទ្ធនាការ World Cup របស់ពួកគេត្រឹមតែពីរថ្ងៃបន្ទាប់ពី Fernando Hierro ជំនួស Julen Lopetegui ជាគ្រូបង្វឹក។លោក Fernando Hierro ដែលជាគ្រូបង្វឹកអេស្ប៉ាញថ្មីបានសំរេចចិត្តដាក់ Costa លេងជាខ្សែប្រយុទ្ធ ខណៈពេលដែល Koke បានសហការជាមួយ Sergio Busquets នៅក្នុងតំបន់កណ្តាល ហើយ Nacho Fernandez ត្រូវបានគេផ្តល់ភារកិច្ចបិទ Cristiano Ronaldo មិត្តរួមក្លឹប Real Madrid របស់។

ការប្រកួតនេះចាប់ផ្តើមបានត្រឹមតែ 4 នាទីប៉ុណ្ណោះ នៅពេលដែល Ronaldo ស៊ុតបាល់បញ្ចូលទីពីកន្លែងស៊ុតប៉េណាល់ទីក្រោយពីមានកំហុសពី Nacho។មួយនាទីក្រោយមក Isco បានស៊ុតប៉ះរបាទីពីចម្ងាយ 25 យ៉ាត (22.85 ម៉ែត្រ) ហើយខ្សែបម្រើកណ្តាលរបស់ពួកគេធ្វើឱ្យព័រទុយហ្គាល់មានកំហុសជាមួយការបញ្ជួនបាល់របស់ពួកគេ ខណៈដែល Iniesta បានស៊ុតបាល់បញ្ចូលទីនៅនាទីទី 35។

ទោះយ៉ាងណាក៏ដោយកំហុសឆ្គងរបស់អ្នកចាំទីសញ្ជាតិអេស្ប៉ាញ David de Gea នៅពាក់កណ្តាលទង់ទី 1 បានធ្វើឱ្យកីឡាករ Ronaldo ស៊ុតគ្រាប់បាល់បញ្ចូលទីពីខាងក្រៅតំបន់គ្រោះថ្នាក់ដែលអ្នកចាំទីរូបនេះគួតែអាចសង្គ្រោះបានយ៉ាងងាយស្រួល។ការប្រកួតតង់ទី 2 បានចាប់ផ្តើមដោយមានទម្រង់លេងស្រដៀងគ្នាទៅនឹងតង់ទី1 ជាមួយការគ្របគ្រងបាល់ក្រុមអេស្ប៉ាញ ហើយពួកគេបានលេងបាល់ក្រោម 10 នាទី បន្ទាប់ពីសម្រាក ក្រោយពី Sergio Busquets បានតែតបាល់ពីចម្ងាយរបស់ខ្សែបម្រើ Silva ដើម្បីរកគ្រាប់បាល់ទី 2 របស់គេនៅជិតបញ្ចប់ម៉ោង។ព័រទុយហ្គាល់ដាក់ជំនួសកីឡាករ Ricardo Quaresma បានស៊ុតបាល់ពីលើរបារអេស្ប៉ាញ ហើយការបណ្តើបាល់ពី Ronaldo បានធ្វើឱ្យ De Gea មានការលំបាក ខណៈដែលរូបគេបានចេញពីទីរបស់គេ ប៉ុន្តែអេស្ប៉ាញមើលទៅដូចជាពួកគេនៅតែនាំមុខ រហូតដល់ Ronaldo បានបង្កើតឱកាសដ៏អស្ចារ្យមួយនៅនាទីទី 87 ដោយទាត់បាល់ Free kick ដែលធ្វើអោយចូលក្នុងទីរបស់ De Gea៕