ក្រុមកីឡាការិនីចិនបានឈ្នះពានរង្វាន់ Tennis លើតុពិភពលោកលើកទី 4 ជាប់ៗគ្នា

34

ដោយផ្តួក្រុមកីឡាការិនីចិនបានឈ្នះពានរង្វាន់ Tennis លើតុពិភពលោកលើកទី 4 ជាប់ៗគ្នាដោយផ្តួលជប៉ុន
ក្នុងលទ្ធផល 3-1 ម្ចាស់ការពារតំណែងជើងឯកចិនបានឈ្នះពានរង្វាន់ ជាលើកទី 4 ជាប់ៗគ្នានៅវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតកីឡា Tennis លើតុពិភពលោកឆ្នាំ 2018 កាលពីថ្ងៃសៅរិ៍។កីឡាករលំដាប់កំពូលរបស់ចិន Ding Ning Liu Shiwen និង Zhu Yuling បានឈ្នះការប្រកួត៣ លើកជាប់ៗគ្នាបន្ទាប់ពី Liu បានចាញ់ការប្រកួតជាមួយកីឡាករ Ito Mima ពេលបើកឆាក។
ការប្រកួតជាមួយនឹងកីឡាករ Ito វ័យ 17 ឆ្នាំតាមរយៈការប្រកួតចំនួន 5 លើក កីឡាករ Liu ចាញ់ដោយ 2-3 នៅទីបញ្ចប់។ដោយមិនត្រូវបានរងឥទ្ធិពលដោយការបរាជ័យលើកទី 1 អតីតជើងឯក Ding បានស្មើការប្រកួតសម្រាប់ប្រទេសចិនដោយផ្តួល Hirano Miu ជាមួយលទ្ធផល 11-6, 12-10, 13-11។
កីឡាការិនីលំដាប់ទី 2 ពិភពលោក Zhu បានផ្តួលជើងឯករបស់ជប៉ុន Ishikawa Kasumi ក្នុងលទ្ធផល 11-4 11-7 និង 11-8។ក្នុងការប្រកួតទី 4 Liu បានផ្តួល Hirano ក្នុងលទ្ធផល 11-6 11-6 និង 12-10 ដើម្បីជួយឱ្យចិនលើកពាន Corbillon Cup សម្រាប់លើកទី 21៕