ស្នងការរាជធានីភ្នំពេញ ប្រកាសចាត់វិធានការក្តៅចំពោះការប្រើប្រាស់អាវុធដោយខុសច្បាប់

(ភ្នំពេញ)៖ ស្នងការនគរបាលរាជធានីភ្នំពេញ បានអះអាងថា ក្នុងឆ្នាំ២០១៨ខាងមុខនេះ សមត្ថកិច្ចនឹងធ្វើការរឹតបន្តឹងចំពោះការប្រើប្រាស់អាវុធដោយធ្វើការដកពីសមត្ថកិច្ចណាដែលប្រើប្រាស់ខុសម៉ោងបំពេញបេសកកម្ម និងគ្មានភារកិច្ចនាំយកអាវុធតាមខ្លួន ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់នៅរាជធានីភ្នំពេញ។ ប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី២៩ ខែធ្នូម្សិលមិញនេះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា វិធានការរឹត បន្តឹងអាវុធនេះ គឺបានទទួលការឯកភាពពីសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី និងអភិបាលរាជធានីភ្នំពេញរួចហើយ មានន័យថា អ្នកដែលមិនមានសិទ្ធិក្នុងការនាំយកអាវុធតាមខ្លួននោះនឹងត្រូវបានដកហូត។ ជាមួយគ្នានេះ...

សម្តេច ហ៊ុន សែន បញ្ជាអោយសមត្ថកិច្ចបង្កើនការរក្សាសន្តិសុខនៅថ្ងៃចូលឆ្នាំសកល

(ភ្នំពេញ)៖ សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាអោយអាជ្ញាធរ និងសមត្ថកិច្ចយកចិត្តទុកដាក់ការពារថែរក្សាសុវត្ថិភាព     សណ្តាប់ធ្នាប់ជូនបងប្អូននៅគ្រប់ទីកន្លែងអោយបានសប្បាយរីករាយ ជាពិសេសនៅតាមទីតាំងដែលសំបូរទេសចរទៅកំសាន្ត ខណៈដែលថ្ងៃឆ្លងចូលឆ្នាំ សកលនឹងចូលមកដល់នៅចុងខែធ្នូនេះ។ នេះបើយោងតាមហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន នៅថ្ងៃទី៣០ ខែធ្នូនេះ។ ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook) របស់សម្តេច ហ៊ុន សែន បានសរសេរថា «បងប្អូនជនរួមជាតិមួយចំនួនជាពិសេសកូនក្មួយយុវជន ពិតជាបាននឹងកំពុងរៀបចំធ្វើដំណើរកំសាន្តទៅកាន់ទីតាំងរមណីយដ្ឋានមួយចំនួន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំសាកលដែលនឹងមកដល់ក្នុង១ថ្ងៃទៀតតែប៉ុណ្ណោះ»។ សម្តេច បន្តថា កម្ពុជាមានសុខសន្តិភាព គឺប្រជាពលរដ្ឋកម្ពុជាកាន់តែមានឱកាសធ្វើដំណើរទៅកំសាន្តនៅតាមតំបន់រមណីយដ្ឋានធម្មជាតិជិតឆ្ងាយដោយគ្មានការភ័យខ្លាច៕

ស្នងការនគរបាលរាជធានីភ្នំពេញនឹងប្រើប្រាស់កម្លាំងអន្តរាគមន៍ពិសេសដើម្បីធ្វើការរឹតបន្តឹងច្បាប់ចរាចរណ៍

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសថា ស្នងការនគរបាលរាជធានីភ្នំពេញ នឹងប្រើប្រាស់កងកម្លាំង អន្តរាគមន៍ពិសេសធ្វើការចល័តក្នុងភូមិសាស្រ្តរាជធានីភ្នំពេញដើម្បីចូលរួមរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោកជាមួយនឹងមន្រ្តីនគរបាលចរាចរណ៍។ ប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី២៩ ខែធ្នូ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានឲ្យដឹងថា កងកម្លាំងអន្តរាគមន៍ពិសេសនេះ នឹងត្រូវបែងចែកជា១៦ក្រុម ក្នុងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ ដោយក្នុងនោះមានការត្រួតពិនិត្យចំពោះម៉ូតូមិនមានស្លាកលេខ រថយន្ត មិនមានស្លាកលេខ និងជាពិសេសបើកបរម៉ូតូមិនពាក់មូកសុវត្ថិភាព។ នាយឧត្តមសេនីយ៍ ជួន...

រដ្ឋមន្រ្តីក្រសួងដែនដី៖ រាល់ផ្ទាំងគំនូរសំណង់ត្រូវសរសេរអក្សរខ្មែរធំជាងអក្សរបរទេស

(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បានតម្រូវឲ្យរាល់ការដាក់តាំងផ្ទាំងគំនូរសំណង់ ឬផ្លាកសញ្ញាផ្សព្វផ្សាយនៅតាមការដ្ឋានសំណង់ទាំងអស់ត្រូវសរសេរអក្សរខ្មែរអោយបានធំជាងអក្សរបរទេស ហើយដាក់នៅជួរខាងលើអក្សរបរទេសផងដែរ។ នេះបើយោងតាមលិខិតដែលចុះហត្ថលេខាដោយលោក ជា សុផារ៉ា ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ។ បើតាមលោក ជា សុផារ៉ា ការដែលក្រសួងតម្រូវអោយធ្វើបែបនេះ គឺក្នុងន័យចូលរួមលើក កម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ។ ជាមួយគ្នានេះដែរ រាល់អក្សរបរទេសដែលសរសេរដាក់តាំងផ្ទាំងគំនូរសំណង់ ឬផ្លាកសញ្ញាផ្សព្វផ្សាយនៅតាមការដ្ឋានសំណង់...

ក្រុង​/​ខណ្ឌ​ចំនួន​​៣៨​តម្រូវឱ្យ​មាន​បង្គន់​​សាធារណៈ​​ស្របតាម​​ស្ដង់ដារ​ត្រឹម​​ឆ្នាំ2017

The model is talking about booking her latest gig, modeling WordPress underwear in the brand latest Perfectly Fit campaign, which was shot by Lachian...

ក្រុង​/​ខណ្ឌ​ចំនួន​​៣៨​តម្រូវឱ្យ​មាន​បង្គន់​​សាធារណៈ​​ស្របតាម​​ស្ដង់ដារ​ត្រឹម​​ឆ្នាំ2017

The model is talking about booking her latest gig, modeling WordPress underwear in the brand latest Perfectly Fit campaign, which was shot by Lachian...