ក្រសួងថាឆ្នាំនេះជំងឺគ្រុនឈាមអាចនឹងរាតត្បាតទ្រងទ្រាយធំ និងជំរុញឲ្យប្រុងប្រយ័ត្ន

ក្រសួងសុខាភិបាលថាឆ្នាំ២០១៨​ គឺជាឆ្នាំដែលត្រូវដល់វដ្ត​នៃការរាតត្បាតខ្លាំង​នៃជំងឺគ្រុនឈាម ហើយជំរុញឲ្យ​ភាគីពាក់ព័ន្ធក្តាប់អោយបាននូវសភាពការជំងឺគ្រុឈាម និងចាត់វិធានការបន្ទាន់។ កាលពីថ្ងៃទី ០១ ខែកុម្ភៈកន្លងទៅកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃមជ្ឃមណ្ឌលជាតិប្រយុទ្ធនឹង​ជំងឺគ្រុន​ចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណក​សាស្ត្រ នៃក្រសួងសុខាភិបាលបានចេញនូវ សេចក្ដីជូនដំណឹង និងអនុសា​សន៍​​ ស្តីអំពីស្ថានភាព​ជំងឺគ្រុនឈាម​ឆ្នាំ​២០១៨។ ក្រសួងសុខាភិបាលបានលើកឡើងថាការទស្សន៍តាមបែបអេពីដេមីសាស្ត្រសំគាល់ឃើញថាស្ថានភាពជំងឺគ្រុនឈាមនឹងមានការរាតត្បាតខ្លាំងនៅរៀងរាល់ ៥ ទៅ ៦ឆ្នាំម្តង មានន័យថា ឆ្នាំ២០១៨​គឺជាឆ្នាំដែលត្រូវដល់​វដ្ត​នៃការរាតត្បាតធំម្តងទៀត បន្ទាប់ពីការរាតត្បាតចុងក្រោយគឺឆ្នាំ ២០១២។ ក្រសួងបន្តថាជំងឺគ្រុនឈាមនេះបង្កឡើងដោយវីរុសដាំងដែលមានបួនប្រភេទ គឺវីរុស DENV1 DENV2 DENV3...

សមត្ថកិច្ចបង្រ្កាបបទល្មើសនេសាទចាប់មោងជាង ១ម៉ឺនម៉ែត្រ

កំលាំង​នគរបាល​ស្រុក​ មោងឫស្សី​ ធ្វើការ​ចុះ​បង្ក្រាបបទល្មើសនេសាទ ចាប់បានមោងជាង ១ម៉ឺនម៉ែត្រ និង​សម្ភារៈ​ឧបករណ៍​ ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​នេ​សា​ទនេះ​ជា​ច្រើនទៀត។ តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា​ចាប់ពី​ថ្ងៃ​ទី​ ៣១​ ខែមករា​ រហូត​ដល់​ថ្ងៃ​ទី​ ១​ ខែ​កុម្ភៈ​ កំលាំងនគរបាល​ចំនួន​២០​នាក់ បានចុះ​ប្រតិបត្តិការ​បង្រ្កាបបទល្មើសនេសាទនៅ ​តំបន់​រនាម​ក្រោម​ ស្ថិត​នៅ​ត្រង់​ព្រំប្រទល់​ស្រុក​ចំនួន​៣​ គឺ​ស្រុក​មោងឫស្សី​ ស្រុក​សង្កែ​ និង​ស្រុក​ឯក​ភ្នំ​ ត្រង់​អតីត​ ឡូត៍​លេខ​១​ និង​ឡូត៍​លេខ​​២​ លើ​ភូមិសាស្ត្រ​ ពាម​ត្រសក់​...

រដ្ឋាភិបាលថានឹងបន្តបង្រ្កាបបទល្មើសជលផល និងការកាប់រានដីព្រៃលិចទឹក

រដ្ឋាភិបាលកម្ពុជាថានៅឆ្នាំ២០១៨ នេះនឹងបន្តពង្រឹងការគ្រប់គ្រង បង្រ្កាបបទល្មើសជលផល និងការកាប់រាន ដុត ឈូសឆាយដីព្រៃលិចទឹក និងជំរុញការបោះបង្គោលព្រំដែនព្រៃលិចទឹកឱ្យបានឆាប់រហ័ស។ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើកឡើងបែបនេះនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួន នាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ដីពីការបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារវិស័យជលផលប្រចាំឆ្នាំ២០១៧ និងលើកទិសដៅអនុវត្តបន្តនាឆ្នាំ២០១៨។ លោក វេង សាខុន លើកឡើងថាក្នុងទិសដៅអនុវត្តនាឆ្នាំ២០១៨ ក្រសួងនឹងបន្តពង្រីកការគ្រប់គ្រង និងបង្រ្កាបបទល្មើសជលផល និងការកាប់រាន ដុត ឈូសឆាយដីព្រៃលិចទឹកយកដីធ្វើកម្មសិទ្ធិតាមគ្រប់រូបភាព ហើយសហការជាមួយអាជ្ញាធរដែនដី និងអង្គភាពពាក់ព័ន្ធ...

រដ្ឋាភិបាលនឹងដាក់តំបន់ស្នូលស្ទឹងសែនខេត្តកំពង់ធំជាតំបន់រ៉ាមសារទី៥

ក្រសួងបរិស្ថានថានឹងរៀបចំដាក់តំបន់ស្នូលស្ទឹងសែន នៃជីវមណ្ឌលបឹងទន្លេសាប ភូមិសាស្រ្តក្នុងខេត្តកំពង់ធំនេះជាតំបន់រ៉ាមសារ (តំបន់ដីសើម)ទី ៥ របស់កម្ពុជា។ ក្រសួងបរិស្ថានបានលើកឡើងបែបនេះនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួននាថ្ងៃទី០២ កុម្ភៈនេះក្នុងខួប៣៧ឆ្នាំនៃការចុះហត្ថលេខាបង្កើតអនុសញ្ញាដីសើមអន្តរជាតិ។ ក្រសួងបរិស្ថានបានលើកឡើងថាកម្ពុជាមានតំបន់ដីសើម៤ កន្លែងលើផ្ទៃដីប្រមាណជាង ៧ម៉ឺន៥ពាន់ហិកតា ដែលស្ថិតនៅទីតាំងភូមិសាស្រ្ត និងប្រព័ន្ធ អេកូឡូស៊ី ៣ផ្សេងៗគ្នា គឺតំបន់បឹងទន្លេ សាបតំបន់ទន្លេមេគង្គ និងតំបន់ឆ្នេរ ហើយសព្វថ្ងៃកំពុងរៀបចំសិក្សាដាក់បញ្ចូលតំបន់ទី ៥ ដែលជាតំបន់ស្នូលស្ទឹងសែន នៃឋបនីយជីវមណ្ឌលបឹងទន្លេសាបជាភូមិសាស្រ្តស្ថិតក្នុងខេត្តកំពង់ធំ។ ថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទថ្នាក់តំបន់ស្តីពី «និរន្តរភាពតំបន់ដី សើមជាយក្រុង» ដែលសន្និសីទថ្នាក់តំបន់នេះមានការចូលរួមពីបណ្តាប្រទេសហត្ថលេខីចំនួន...

ពលរដ្ឋរងគ្រោះ ១៣នាក់ត្រូវបានជួយពីប្រទេសចំនួន ៣

ពលរដ្ឋ​ខ្មែររងគ្រោះ​ចំនួន​១៣​នាក់ ត្រូវបាន​ជួយ​អន្តរាគមន៍​ពី​ប្រទេស​ចំនួន​៣ ឲ្យ​បាន​ត្រឡប់​មកកាន់​មាតុប្រទេស​វិញ​។​ តាមការចុះផ្សាយរបស់អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជាលោក ជុំ សុន្ទរី បាន​ឲ្យ​ដឹង​នៅថ្ងៃនេះ​ថា ពលរដ្ឋ​ខ្មែរ​ចំនួន​១៣​នាក់ ត្រូវបាន​ជួយ​អន្តរាគមន៍​ពី​ប្រទេស​ចំនួន​៣ គឺ​ម៉ាឡេស៊ី វៀតណាម និង​ចិន ឲ្យ​បាន​ត្រឡប់​មកកាន់​មាតុប្រទេស​វិញ​។​ ​លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បាន​ឲ្យ​ដឹងថា ពលរដ្ឋ​ខ្មែរ​ទាំង​១៣​នាក់​នោះ មាន​៧​នាក់ ត្រូវបាន​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី សហការ​ជាមួយ​អាជ្ញាធរ​ម៉ាឡេស៊ី ជួយ​ដោះស្រាយ និង​វៀប​ចំ​មាតុភូមិ​និវត្ត​ពួកគេ​មកកាន់​ប្រទេស​កម្ពុជា​វិញ​ជា​បន្តបន្ទាប់​នៅ​ថ្ងៃទី​២១ ទី​២៥ និង​ទី​២៨...

ជនជាតិវៀតណាម ២០នាក់ត្រូវបានឃាត់ខ្លួន

ក្រុមប្រតិបត្តិការចម្រុះនៃនាយកដ្ឋានស៊ើបអង្កេត នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសមត្ថកិច្ចពាក់ព័ន្ធបានឃាត់ខ្លួនជនជាតិវៀតណាម ២០នាក់នៅច្បារអំពៅ។ នៅរសៀលថ្ងៃទី០១ ខែកុម្ភៈ​នេះសមត្ថកិច្ចចម្រុះ បានចុះត្រួតពិនិត្យគោលដៅ ហាងលក់គ្រឿងសង្ហារឹមគ្រប់ប្រភេទ ស្ថិតនៅផ្ទះលេខ៥៩ ផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនជាតិវៀតណាម ២០នាក់។នេះបើតាមការចុះផ្សាយរបស់Freshnews។ តាមការចុះផ្សាយដដែលបន្តថាលោក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេតថាប្រតិបត្តិការនេះត្រូវបានធ្វើឡើង ​ដោយពិនិត្យឃើញមានមនុស្ស​២០​នាក់ ស្រី​០៣ ជាជនជាតិវៀតណាម បានលួចចូលមកស្នាក់នៅ និងប្រមុខរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន។ បើតាមការចុះផ្សាយដដែលបន្តថា ក្រោយឃាត់ខ្លួនជនជាតិវៀតណាមទាំង ២០នាក់នេះ...

សីតណ្ហភាពចុះត្រជាក់ដល់១៣ ទៅ១៤ អង្សានៅចុងសប្ដាហ៍នេះ

សីតណ្ហភាពនៅកម្ពុជានឹងចុះត្រជាក់ជាលើកទី​ ៤  ធ្លាក់ដល់ ១៣ ទៅ ១៤ អង្សានៅចុងសប្ដាហ៍នេះ។ តាមការចុះផ្សាយនៅថ្ងៃទី ០១ ខែ កុម្ភៈ របស់ក្រសួងធនធានទឹក និង ឧតុនិយមបានឲ្យដឹងថាបន្ទាប់ពីធ្វើការ​ព្យាករណ៍​​ស្ថានភាពអាកាស​ធាតុឃើញថាជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន និង ខ្យល់មូសុងឦសានបាន​កំពុង​បង្កើន​ឥទ្ធិពលគ្រប់​ដណ្ដប់លើ​ភាគ​​ខាងជើងនៃកម្ពុជា ដែលបណ្ដលឲ្យសីតណ្ហភាពចុះត្រជាក់ជាលើកទី ៤ ចាប់​ពី​ថ្ងៃទី ៤ ដល់ទី ៩ ខែកុម្ភៈនេះ។ ក្រសួងធនធានទឹក និង ឧតុនិយមបានឲ្យដឹងថាតំបន់ខ្លះអាចនឹងចុះត្រជាក់ដល់...

ក្រសួងបរិស្ថានរំលែកទុក្ខការស្លាប់មន្ត្រី ៣រូបក្នុងបុព្វហេតុការពារធនធានធម្មជាតិ

ក្រសួងបរិស្ថានបានចូលរួមរំលែកទុក្ខនៃការបាញ់ប្រហារបណ្ដាលឲ្យស្លាប់មន្រ្តីការពារធនធានធម្មជាតិ ៣នាក់កាលពីម្សិលមិញ។ ក្រសួងបរិស្ថានបានចេញសាររំលែកទុក្ខ ៣ផ្សេងគ្នានាល្ងាចនេះ ដើម្បីចូលរួមរំលែកជាមួយស្ថាប័នអាវុធហត្ថ ឧទ្យាននុរក្សនៃមន្ទីរបរិស្ថាន និង អង្គការWCS ដែលបាត់បងមន្រ្តីក្នុងបុព្វហេតុការពារធនធានធម្មជាតិក្នុងខេត្តមណ្ឌលគិរី។ ក្នុងព្រឹត្តិការណ៍បាញ់រះមួយ បានកើតឡើងកាលពីម្សិលមិញ នៅតំបន់ដែនជម្រកសត្វព្រៃកែវសីមា ក្នុងតំបន់អូហ៊ុចស្រុកអូរាំង បណ្តាលឲ្យស្លាប់៣នាក់ ក្នុង​​​នោះ​​មានមន្ត្រីអាវុធហត្ថ លោក សេក វឌ្ឍនា មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានលោក តើន​ សុខណៃ នៃមន្ទីរបរិស្ថាន និង បុគ្គលិករ​បស់​អង្គ​កា​រ WCS លោក...

ពលរដ្ឋជិត ៥០០គ្រួសារស្នើសម្ដេចអន្តរាគមន៍ទំនាស់ដីធ្លី

ប្រជាពលរដ្ឋ​ជិត៥០០​គ្រួសារក្នុងខេត្តបន្ទាយមានជ័យ ស្នើ​សុំ​សម្តេច​​តេ​ជោ​ ហ៊ុន​ សែន​ ជួយ​អន្តរាគមន៍រឿងទំនាស់ដីធ្លីដែលត្រូវបានកាត់ចូលតំបន់ការពារបរិស្ថានរដ្ឋ។ តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិនៅថ្ងៃនេះបានឲ្យដឹងថា​ដល់​ប្រជាពលរដ្ឋ​៤១៥គ្រួសារដែល​អាស្រ័យ​ផល​លើ​ដី​១,៨១៥​ហិតា​បានស្នើសុំសម្ដេចហ៊ុន សែន អន្តរាគមន៍ជួយឲ្យបានអាស្រ័យផលវិញ ខណៈដែល​រដ្ឋ​កាត់​ចូល​តំបន់ការពារបរិស្ថាន​នៅ​ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ។​ ​ ​ តាមការចុះផ្សាយដដែលឲ្យដឹងថា​ប្រជាពលរដ្ឋ​តំណាង​បាន​ប្រាប់​ថា​ផ្ទៃ​ដី ​១,៨១៥​ហិតា​នេះ​កាលពីមុន​ប្រជាពលរដ្ឋ​ ២​ភូមិ​មាន​ ភូមិ​ក្របៅ​ និង​ភូមិ​កំពង់​ក្រសាំង​ក្នុង​ឃុំ​ភ្នំ​លៀប​ ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​ បាន​អាស្រ័យ​ផល​មាន​ដី​មួយ​ចំនួន​ធំ​ធ្វើស្រែ​មួយ​ចំនួន​តូច​ធ្វើ​ចំការ​។​ ​ ​ ការចុះផ្សាយបន្តថា​ក្រោយមក​រាជរដ្ឋាភិបាល​កម្ពុជា​បាន​កាត់​ចូល​ដី​តំបន់ការពារបរិស្ថាន​ជុំវិញ​បឹង​ទន្លេសាប​មាន​២តំបន់​ប៉ុនគ្នាមាន​ទំហំ​ ៥០៥​ហិតា​ និង​តំបន់មួយទៀតមាន​ផ្ទៃដី​ ១,៣១០​ហិតា​ ដែល​ជា​ដី​ប្រជាពលរដ្ឋ​អាស្រ័យ​ផល។ ការចុះផ្សាយបន្ថែមថា​ប្រជាពលរដ្ឋ​សំណូមពរ​ ដល់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ជួយ​អន្តរាគមន៍​ជួយ​ឲ្យពលរដ្ឋទាំងនោះទទួល​បាន​ដី​ដែល​កាត់​ចូល​តំបន់ការពារបរិស្ថាន​...

ប្រហិតវេចខ្ចប់ខុសបច្ចេកទេស និងខុសច្បាប់ជិតកន្លះតោនត្រូវសមត្ថកិច្ចបង្រ្កាប

សមត្ថកិច្ចបានឲ្យដឹងថាប្រហិតចម្រុះប្រមាណជាកន្លះតោនត្រូវបានសមត្ថកិច្ចបង្រ្កាបបានដោយរកឃើញថាមានការវេចខ្ចប់ខុសបច្ចេកទេស និង នាំចូលខុសច្បាប់តាមច្រករបៀងខេត្តបន្ទាយមានជ័យ។ អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ មន្ត្រីកាំកុងត្រូល​និងកម្លាំង​នគរ​បាល​ប្រឆាំង​បទល្មើសសេដ្ឋកិច្ច បានដុតកំទិចប្រហិតចម្រុះជិតកន្លះតោន នៅចំណុចភូមិក្បាល​ស្ពាន​សង្កាត់ ក្រុង​ប៉ោយប៉ែត។ តាមការចុះផ្សាយដដែលអនុប្រធានទទួលបន្ទុកទីផ្សារ សាសាខាកាំកុងត្រូលខេត្តលោក ហុង លៀង បាន​បញ្ជាក់​ថា​ប្រហិតចម្រុះដែលកម្លាំងចម្រុះចាប់បានគឺជាប្រហិតដែលឈ្មួញលួចនាំចូលពីប្រទេស​ថៃតាម​ច្រក​របៀង ដោយខុស​ច្បាប់ និងប្រហិតដែលវិចខ្ចប់ខុសបច្ឆេកទេស និងខូចគុណភាពម្ចាស់ត្រូវចាត់ ការតាម​ច្បាប់​ដោយដុតកម្ទេចប្រហិត​ចម្រុះ​នោះចោល។ តាមការចុះផ្សាយដដែលការបង្រ្កាបបទល្មើសនេះធ្វើឡើងនៅវេលាម៉ោង ៤និង៣០នាទី ថ្ងៃទី២៨ ខែ​មករា​ឆ្នាំ​២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតភូមិមួយ សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ...