រដ្ឋាភិបាលអនុញ្ញាតឲ្យអង្គការសមធម៌កម្ពុជាដំណើរការវិញ

ក្រសួងមហាផ្ទៃបានអនុញ្ញាតឲ្យអង្គការសមធម៌កម្ពុជា ដែលធ្វើការផ្នែកដីធ្លី និងបរិស្ថានអាចដំណើរការជាធម្មតាវិញ បន្ទាប់ពីអង្គការមួយត្រូវបានបិទសកម្មភាពអស់រយៈពេលជិត ៥ ខែ ជុំវិញបញ្ហាដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅលោក លី យ៉ុងផាត់។ នៅល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ នេះក្នុងជំនួបរវាងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស ខេង ជាមួយ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា George Edgar បានពិភាក្សាគ្នាជុំវិញការផ្អាកសកម្មភាពអង្គការសមធម៌កម្ពុជា។ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិ។ តាមការចុះផ្សាយដដែលបន្តថា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានសម្រេចអនុញ្ញាតឲ្យអង្គការសមធម៌កម្ពុជា ដំណើរការសកម្មភាពវិញ បន្ទាប់ពីអង្គការនេះធ្វើការងារពាក់ព័ន្ធនិងបញ្ហាមួយចំនួនដូចជាការដោះស្រាយនូវជម្លោះដីធ្លីរបស់ពលរដ្ឋនៅខេត្តកំពង់ស្ពឺ ហើយដែលត្រូវបានផ្អាកជាបណ្តោះអាសន្នដោយរដ្ឋាភិបាលថាអង្គការនេះបានធ្វើសកម្មភាព...

មេធាវី ២រូបត្រូវបានផ្ដល់ឋានៈស្មើអនុរដ្ឋលេខា

មេធាវី ២រូបត្រូវបានព្រះមហាក្សត្រ ​ផ្តល់​​​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ នៅក្នុងក្រសួងមហាផ្ទៃ​។ យោង​តាម​ព្រះរាជក្រឹត្យ​​ ចុះ​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ ព្រះមហាក្សត្រទ្រង់ត្រាស់​បង្គាប់ផ្ដល់ឋានៈនៅក្រសួងមហាផ្ទៃដល់មេធាវី ២រូបមានលោក​ ពេជ្រ​ សូ​រិ​យា​ និង​លោក​ យឹ​ម​ សារី​ ។ មេធាវី ២រូបនេះមានឋានៈស្មើអនុរដ្ឋលេខាធិការ ដែលប្រចាំការជាមេធាវីរបស់ក្រសួងមហាផ្ទៃផ្ទាល់៕

អគ្គិសនីកម្ពុជានឹងផ្ដាច់ភ្លើង ៤ថ្ងៃនៅភ្នំពេញ និង ខេត្តកណ្ដាល

អគ្គិសនី​កម្ពុជា​បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ផ្អាក​ការ​ ផ្គត់ផ្គង់​ចរន្តអគ្គិសនី​ ៤ថ្ងៃ នៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ និង ខេត្តកណ្ដាល ដើម្បី​ធ្វើការ​ជួសជុល​ផ្លាស់​ប្តូរ​ និង​តម្លើង​បរិក្ខារ​នានា​មួយ​ចំនួន។ តាមសេចក្ដីជូនដំណឹងបានឲ្យដឹងថាការផ្អាកនេះនឹងចាប់ផ្ដើមពីថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ ដល់​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​។​ ​តាមសេចក្ដីជូនដំណឹងដដែលនៅថ្ងៃ​ទី​ព្រហស្បតិ៍​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ នឹងត្រូវផ្អាកអគ្គិសនី ចាប់ពី​ម៉ោង​៩​ព្រឹក​ ដល់​ម៉ោង​១២​រសៀល​ ​នៅ​តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ ក្នុង​សង្កាត់​តា​ខ្មៅ​ សង្កាត់​កំពង់​សំណាញ់​ សង្កាត់​ព្រែក​ហូរ​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​។​ ​ចំណែក​ថ្ងៃ​សុក្រ​...

ក្រសួងថាភ្ញៀវទេសចរជិត ១លាននាក់ដើរកំសាន្តថ្ងៃបុណ្យចូលឆ្នាំចិន

ក្រសួងបានឲ្យដឹងថាភ្ញៀវទេសចរជិត ១លាននាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានជាង ១០ម៉ឺននាក់ ធ្វើដំណើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងឱកាសបុណ្យចូលឆ្នាំចិនកន្លងទៅនេះ។ ក្រសួងទេសចរបានលើកឡើងនៅក្នុងហ្វេសប៊ុករបស់ខ្លួនថាក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃ​ណីចិន ឆ្នាំ២០១៨កន្លងទៅនេះ មានប្រជាពលរដ្ឋ និងទេសចរអន្តរជាតិ បានធ្វើដំណើរកំសាន្ត នៅតាមរមណីយដ្ឋាននានាទូទាំងប្រទេស មានចំនួនប្រមាណជាង ៨៦៤,៧៧០នាក់ កើនឡើង​ប្រមាណ៥៤.៥៦%។ ការចុះផ្សាយដដែលបន្តថាក្នុងចំណោមភ្ញៀវទេសចរជិត ១លាននាក់នោះ មានទេសចរជាតិមានចំនួនប្រមាណ ៧៤៤,១៤០នាក់ កើនឡើងប្រមាណ៤៧.៣២% និងភ្ញៀវអន្តរជាតិមានចំនួនប្រមាណ១០៥,៣៧០នាក់ កើនឡើង៩៣.៥៩% ។ តាមការចុះផ្សាយដដែលរដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក...

កម្មកររោងចក្រនៅអង្គស្នួលស្វែងរកកិច្ចអន្តរាគមន៍ពីសម្ដេច

​កម្មកររោងចក្រជាង ៧០នាក់មកពីស្រុកអង្គស្នួលខេត្តកណ្ដាលបានឡើងមកស្វែងរកកិច្ចអន្តរាគមន៍ពីសម្ដេចហ៊ុន សែន ករណីថៅកែប្ដឹងចាប់ និង​ព្យួរការងារប្រធានសហជីព។ តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានៅ​ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១១​និង​១០​នាទី​ នៅ​ត្រង់​ចំណុច​មុខ​វត្ត​បទុម​វ​តី ​(​ខុទ្ទកាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​)​ មាន​កម្មករ​មក​ពី​រោងចក្រ​ របស់​ក្រុមហ៊ុន​ ខូ​ស​ ម៉ូ​ តិច​ ស្តាយ​ខូ​អិ​ល​ធី​ឌី​ មាន​ទី​តាំង​ស្ថិត​នៅ​ស្រុក​ អង្គស្នួល​ ខេត្តកណ្តាល​ មាន​គ្នា​ប្រមាណ​​ជាង​...

ពលរដ្ឋចាញ់បោក្រុមហ៊ុន EBC ឡើងមកស្នើសម្ដេចជួយឲ្យបានសំណង

ពលរដ្ឋ​ជាង ៣០០​នាក់​ មកពីតាមបណ្ដាខេត្ត ផ្សេងគ្នាបានឡើងមកស្នើសុំ​ឲ្យ​សម្តេច​ ហ៊ុន សែន ជួយ​អន្តរាគមន៍​រឿង​ ក្រុមហ៊ុន​ EBC​ ឆបោក​ប្រាក់​របស់​ពួក​គាត់​អស់​ជា​ច្រើន​។ តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិនៅព្រឹកថ្ងៃទី ១៩ ខែ កុម្ភៈនេះ ពលរដ្ឋ ៣០១ នាក់មក​ពី​ ១១​ខេត្ត​ បាន​មក​ប្រមូលផ្តុំ​គ្នា​នៅ​ត្រង់​ចំណុច​មុខ​វត្ត​បទុម​វ​តី​ខុទ្ទកាល័យ​ សម្តេច​ហ៊ុន​ សែនដើម្បីស្នើសុំ​ឲ្យ​សម្តេច​ ហ៊ុន សែន ជួយ​អន្តរាគមន៍​​ឲ្យពួកគាត់បានសំណងវិញ ករណីក្រុមហ៊ុន​...

ពលរដ្ឋ ៦នាក់ត្រូវបានជួយសង្រ្គោះឲ្យបានវិលត្រឡប់មកកម្ពុជាវិញ

ពលរដ្ឋចំនួន ៦នាក់ត្រូវបានអាជ្ញាធរជួយសង្រ្គោះឲ្យបានវិលត្រឡប់មកកម្ពុជាវិញកាលពីពេលថ្មីៗនេះ បន្ទាប់ពីពួកគេរងគ្រោះពីការចំណាកស្រុកទៅប្រទេសចិន និង​ម៉ាឡេស៊ី។ ក្រសួងការបរទេសបានចេញសេចក្ដីថ្លែងការណ៍មួយចុះថ្ងៃទី ១៣ ខែ កុម្ភៈនេះបានឲ្យដឹងថាពលរដ្ឋខ្មែរដែល​រងគ្រោះពីការ​ចំណាកស្រុកទៅប្រទេសម៉ាឡេស៊ី និង​ចិន ចំនួន ៦នាក់ ត្រូវបានជួយសង្គ្រោះឲ្យបានវិល​ត្រឡប់​មក​ស្រុកកំណើតវិញ។ ក្រសួងការបរទេសបន្តថាក្នុងចំណោមជនរងគ្រោះទាំងនោះ មាន ៥នាក់បានរងគ្រោះពីការ​ចំណាកស្រុក​ទៅ​ធ្វើការ​ខុសច្បាប់ នៅប្រទេសម៉ាឡេស៊ី ហើយត្រូវបានអាជ្ញាធរ កម្ពុជា សហការជាមួយអាជ្ញាធរ​ម៉ាឡេស៊ី ជួយ​សង្គ្រោះ​ឲ្យបានវិល​ត្រឡប់​មកវិញនៅថ្ងៃទី ១០ និង​១១ ខែកុម្ភៈនេះ។ ការចុះផ្សាយដដែលបន្ថែមថាចំណែកមួយករណីទៀត ត្រូវបានជួយសង្គ្រោះឲ្យបានវិលត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីជនរងគ្រោះនោះត្រូវបានមេខ្យល់ បោកយកទៅរៀបការជាមួយជនជាតិចិននៅប្រទេសចិន។ ការចុះផ្សាយដដែលនោះថាករណីនេះគឺជាស្រ្តីដែលមានអាយុតែ...

សម្ដេចអំពាវនាវកុំឲ្យប្រគល់ខ្លួនឲ្យប្រុសថ្ងៃបុណ្យនៃសេចក្ដីស្រលាញ់

សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានទំពាវនាវដល់យុវតីទាំងអស់កុំឲ្យប្រគល់ខ្លួ​នឲ្យមនុស្សប្រុស នៅថ្ងៃបុណ្យនៃ សេចក្ដី ស្រលាញ់ខាងមុខ។ នៅថ្ងៃទី ១៣ គុម្ភៈនេះ សម្ដេចបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថានៅថ្ងៃទី១៤ កុម្ភះ ស្អែកនេះ គឺជាថ្ងៃនៃក្តីស្រឡាញ់ សុំកុំឲ្យយុវតីប្រគល់ខ្លួនអោយបុរសណាទាំងអស់។ សម្ដេចបានលើកឡើងថា៖ «ថ្ងៃទី១៤ កុម្ភះ ស្អែកនេះ គឺជាថ្ងៃនៃក្តីស្រឡាញ់គឺមានន័យថា ស្រឡាញ់ប្រទេសជាតិ ស្រឡាញ់ ក្រុមគ្រួសារ ស្រឡាញ់ជីដូនជីតា ស្រឡាញ់ឪពុកម្តាយ ស្រឡាញ់បងប្អូន ស្រឡាញ់មិត្ត...

ឈើក្រញូងជាង ២០០០ដុំត្រូវបញ្ជូនទៅឲ្យមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ

សាលាដំបូងខេត្តបន្ទាយមានជ័យបានប្រគល់ឈើក្រញូងជាង ២០០០ដុំ ឲ្យមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ ក្រោយអាជ្ញាធរបង្ក្រាបបាន ក្នុងរថយន្តដឹកស៊ីទែនសាំង១គ្រឿងដែលបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលស្លាប់ម្នាក់និងរបួសម្នាក់កាលពីឆ្នាំមុន។ អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថាឈើក្រញូងចំនួន ២,៤៨៥ដុំ ស្មើ៣,២០៩គីឡូក្រាមត្រូវបានតុលាការខេត្តបន្ទាយមានជ័យប្រគល់ដល់មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើហើយនៅល្ងាចថ្ងៃទី០៩ ​ ខែកុម្ភៈឆ្នាំ២០១៨ ដើម្បីយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យ ។ អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថាកាលពីដើមឆ្នាំ ២០១៧ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឃាត់រថយន្ត ១គ្រឿងដឹកស៊ីទែនសាំង បន្ទាប់ពីបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលមនុស្សម្នាក់ស្លាប់ និងរបួសម្នាក់ ​ក្រុងសិរីសោភ័ណ។ ក្រោយបង្កគ្រោះថ្នាក់​ចរាចរណ៍​ និងត្រូវបាន​ឃាត់ទុក ​៧ខែ កាលពីថ្ងៃទី២១ ខែ មករាឆ្នាំ ២០១៨ ​...

មនុស្ស ២នាក់ស្លាប់ក្នុងអគ្គីភ័យឆាប់ឆេះផ្សារក្រុងសែនមនោរម្យ

ពលរដ្ឋជាអាជីវករ ២នាក់បានស្លាប់​បាត់បង់ជីវិតក្នុងអគ្គិភ័យបានឆាប់ឆេះផ្សារសែនមនោរម្យនាព្រឹកមិញ។ បើតាមការឲ្យដឹងពីអនុផែនព្រហ្មទណ្ឌនៃស្នងការនគរបាលខេត្តមណ្ឌលគិរី លោក ម៉ៅ គឹមសេង ថាអគ្គិភ័យនេះបាន​កើតឡើងនៅវេលាម៉ោង ២ និង​ ២០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែ​កុម្ភៈ បណ្ដាលឲ្យឆេះផ្សារសែនមនោរម្យ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ទាំងស្រុង និង​ស្លាប់មនុស្ស ២នាក់ ដែលជាអាជីវករលក់ដូរ តែមិនទាន់ស្គាល់អត្ថសញ្ញាណច្បាស់។ លោក ម៉ៅ គឹមសេង បានបន្តថាករណីអគ្គិភ័យនេះកើតឡើងដោយសារការឆ្លងចរន្តអគ្គិសនី ហើយមកដល់ពេលនេះអគ្គិភ័យនោះនៅមិនទាន់រលត់នៅឡើយទេ ដោយថាកំលាំងសមត្ថកិច្ចកំពុងអន្តរាគមន៍ពន្លត់...