អាកាសធាតុនៅកម្ពុជា នឹងចុះត្រជាក់នៅថ្ងៃទី១០ ខែមករាខាងមុខនេះ

(ភ្នំពេញ)៖ កម្ពុជាបាននឹងកំពុងទទួលរងឥទ្ធិពលខ្យល់មូសុងឥសាន និងជ្រលងសម្ពាធខ្ពស់ ខ្សោយពីប្រទេសចិន។ បាតុភូតនេះនឹងធ្វើអោយកម្រិតសីតុណ្ណភាពអាកាសធាតុនៅ​កម្ពុជា​នឹង​ចុះត្រជាក់ចាប់ពីថ្ងៃទី១០ ខែមករាខាងមុខនេះ ជាពិសេសចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែ​មករា។ នេះបើយោងការព្យាករណ៍របស់ក្រសួងធនធានទឹក នៅថ្ងៃនេះ។ អាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែមករា សម្រាប់ជួរភ្នំដងរែក សីតុណ្ហ​ភាពនឹងចុះត្រជាក់នៅក្នុងរង្វង់១៤អង្សាសេ។ ដោយឡែកបណ្តាខេត្តមួយចំនួនរួមមាន៖ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ឧត្តរមានជ័យ ព្រះវិហារ និងប៉ៃលិន សីតុណ្ហភាពនឹងចុះត្រជាក់​នៅ​ក្នុងរង្វង់ពី១៦...

ក្រសួងអប់រំឲ្យពង្រឹងវិន័យ និងការគ្រប់គ្រងនៅសាលារដ្ឋ

ក្រសួងអប់រំ យុវជន និង​កីឡាបានជំរុញឲ្យមានការពង្រឹងនូវវិន័យ ​និង ការគ្រប់គ្រប់បុគ្គលិកអប់រំ​នៅ​គ្រប់គ្រឹះ​ស្ថាន​​អប់រំ (គ្រូបង្រៀន)​ សាធារណៈទូទាំងប្រទេស។ ក្រសួងអប់រំបានចេញលិខិតផ្លូវការមួយចុះថ្ងៃទី ១៨ ខែ មករាម្សិលមិញ ផ្ញើរទៅកាន់ប្រធានមន្ទីរអប់រំយុវជន និង​កីឡារាជធានី ខេត្ត ស្ដីពីការពង្រឹងនូវវិន័យ ​និង ការគ្រប់គ្រប់នៅគ្រឹះស្ថានសាធារណៈ។ ក្រសួងអប់រំបានលើកឡើងថាកន្លងមកក្រសួងបានពិនិត្យឃើញថា បុគ្គលិកអប់រំខ្លះនៅក្នុង​គ្រឹះស្ថាន​អប់រំ​សាធារណៈ​​មួយ​ចំនួន​នៅមិនទាន់អនុវត្តពេលវេលាបំពេញការងារ និង គោរពម៉ោងបង្រៀនបានពេញលេញ​នៅ​ឡើយ​ជាហេតុ​ធ្វើប៉ះពាល់ដល់ការអនុវត្តកម្មវិធីសិក្សា និងការសិក្សា​របស់​សិស្ស ថែមទាំងជះឥទ្ធិពលមិនល្អ​ដល់​អ្នក​​ដែលខិតខំ​បំពេញ​ការងារផងដែរ។ ក្រសួងអប់រំបន្តថាដើម្បីពង្រឹងវិន័យ និង​ការអនុវត្តកាត្វកិច្ចរបស់បុគ្គលិកអប់រំឲ្យបានល្អប្រសើរ មន្ទីរអប់រំ រាជ​ធានី​​ខេត្តត្រូវ...

កម្ពុជា-វៀតណាមរួមគ្នាសាងសង់ផ្សារគំរូព្រំដែនមួយឈ្មោះថា «ផ្សារដា»

កម្ពុជា-វៀតណាមបានរួមគ្នាបើកការដ្ឋានសាងសងផ្សារគំរូព្រំដែនមួយជាលើកដំបូងឈ្មោះថា «ផ្សារដា» ដើម្បី​បង្កើន​​ទំហំ​ពាណិជ្ជ​កម្ម​នៅតាមព្រំដែន និងលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា-វៀតណាម។ តាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថានៅព្រឹកថ្ងៃទី១៦ ខែមករានេះរដ្ឋមន្ត្រីក្រសួង​ពាណិជ្ជ​កម្ម លោក ប៉ាន សូរស័ក្តិ និង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជាលោក វ៉ូ ហ្គុងមិញ (Vu Quang Minh)បានបើកការដ្ឋានសាងសង់ជាផ្លូវការនូវផ្សារគំរូព្រំដែនមួយឈ្មោះថា «ផ្សារដា»  ដែលមាន​ទីតាំង​ស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ និងជាប់ព្រំដែនខេត្តតៃនិញ ប្រទេសវៀតណាម។ ការចុះផ្សាយដដែលនោះឲ្យដឹងថាលោក ប៉ាន សូរស័ក្តិបានថ្លែងនៅក្នុងពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋាន​សាង​សង់ថា...

ក្រសួងថាភ្ញៀវទេសចរជិត ១លាននាក់ដើរកំសាន្តថ្ងៃបុណ្យចូលឆ្នាំចិន

ក្រសួងបានឲ្យដឹងថាភ្ញៀវទេសចរជិត ១លាននាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានជាង ១០ម៉ឺននាក់ ធ្វើដំណើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងឱកាសបុណ្យចូលឆ្នាំចិនកន្លងទៅនេះ។ ក្រសួងទេសចរបានលើកឡើងនៅក្នុងហ្វេសប៊ុករបស់ខ្លួនថាក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃ​ណីចិន ឆ្នាំ២០១៨កន្លងទៅនេះ មានប្រជាពលរដ្ឋ និងទេសចរអន្តរជាតិ បានធ្វើដំណើរកំសាន្ត នៅតាមរមណីយដ្ឋាននានាទូទាំងប្រទេស មានចំនួនប្រមាណជាង ៨៦៤,៧៧០នាក់ កើនឡើង​ប្រមាណ៥៤.៥៦%។ ការចុះផ្សាយដដែលបន្តថាក្នុងចំណោមភ្ញៀវទេសចរជិត ១លាននាក់នោះ មានទេសចរជាតិមានចំនួនប្រមាណ ៧៤៤,១៤០នាក់ កើនឡើងប្រមាណ៤៧.៣២% និងភ្ញៀវអន្តរជាតិមានចំនួនប្រមាណ១០៥,៣៧០នាក់ កើនឡើង៩៣.៥៩% ។ តាមការចុះផ្សាយដដែលរដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក...

សាលារាជធានីភ្នំពេញគ្រោងសាងសង់ទីតាំងចំនួន៦ សម្រាប់ធ្វើស្ថានីយ៍អ្នកដំណើរសេវាដឹកជញ្ជូនផ្លូវទឹកតាមដងទន្លេ

(ភ្នំពេញ)៖ រដ្ឋបាលសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែធ្នូ បានឲ្យដឹងថា សាលារាជធានីភ្នំពេញ​គ្រោងនឹងសាងសង់ទីតាំង ចំនួន៦ សម្រាប់ធ្វើជាស្ថានីយ៍អ្នកដំណើរ សម្រាប់សេវាដឹក​ជញ្ជូនផ្លូវទឹក​តាម​ដងទន្លេ ចាប់ពីស្ពានព្រែក​ព្នៅ​ដល់ក្រុងតាខ្មៅ។ គម្រោងសាងសង់ស្ថានីយ៍និងផែ ចំនួន៦ទីតាំងនោះ រួមមាន៖ ទីតាំងក្រោម​ស្ពាន​ព្រែកព្នៅ ទីតាំងសួនច្បារប្រជាធិបតេយ្យឫស្សីកែវ ទីតាំងកំពង់​​ផែ​ភ្នំពេញ ទីតាំងអតីតកប៉ាលណាហ្កា ខាងជើង​ដអរិយក្សត្រ ទីតាំងភូមិដើមច័ន្ទច្បារអំពៅ និងទីតាំងក្រុងតាខ្មៅ។ ប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយពិធីសម្ពោធដាក់ឲ្យប្រើប្រាស់មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(សាខាជ្រោយចង្វារ) កាលពីថ្ងៃទី២១ ខែធ្នូ លោក ស៊ុន ចាន់ថុល...

សីតុណ្ហភាពចុះត្រជាក់ខ្លាំងដល់ ១៣ និង ១៥ អង្សា

នៅថ្ងៃនេះសីតុណ្ហភាពបានធ្លាក់ចុះត្រជាក់ខ្លាំងខុសពីធម្មតា រហូតដល់ ១៣ និង ១៥ អង្សាក្នុងខេត្តមួយចំនួន។ តាមការចុះផ្សាយនូវ តារាងព្យាករណ៍អាកាសធាតុសម្រាប់ថ្ងៃទី ១៣ ខែ មករានេះ ក្រសួងធនធានទឹក និង ឧតុនិយមបានឲ្យដឹងថាទាំង ២៥ ខេត្តក្រុងនេះ មានខេត្តខ្លះសីតុណ្ហភាពធ្លាក់ចុះរហូតដល់ ១៣ ទៅ ១៥ អង្សា ដែលធ្វើឲ្យអាកាសធាតុចុះត្រជាក់ខុសពីធម្មតា។ បើតាមក្រសួងធនធានទឹក និង ឧតុនិយមបានបង្ហាញឲ្យដឹងថាខេត្តដែលមានអាកាសធាតុត្រជាក់រហូតដល់...

រដ្ឋាភិបាល​ដាក់​ចេញ​ផ្សព្វផ្សាយ​នូវ​គោល​នយោបាយ​មនុស្ស​ចាស់​ឆ្នាំ​ ២០១៧-២០៣០

រដ្ឋាភិបាល​កម្ពុជា​ដែលដឹកនាំដោយ​សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវ​ការផ្សេព្វផ្សាយ​ស្ដីពី​គោល នយោបាយ​មនុស្សចាស់​សម្រាប់ឆ្នាំ ២០១៧-២០៣០ ដោយថា​ដើម្បី​អភិវឌ្ឍន៍ និងជំរុញ​ប្រព័ន្ធ​សុខុមាល ភាព​មនុស្ស​ចាស់​។ នៅព្រឹកថ្ងៃទី ១៨ ខែ មករានេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីប្រកាស​ផ្សព្វ​ផ្សាយ​​នូវ «គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ ២០១៧-២០៣០» នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ តាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន សម្ដេចបានលើកឡើងថា ត្រូវបានរៀបចំឡើងស្រប​តាម​​យុទ្ធសាស្ដ្រ​ចតុកោណដំណាក់កាលទី៣ នៃផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៤-២០១៨...

ក្រសួងថាឆ្នាំនេះជំងឺគ្រុនឈាមអាចនឹងរាតត្បាតទ្រងទ្រាយធំ និងជំរុញឲ្យប្រុងប្រយ័ត្ន

ក្រសួងសុខាភិបាលថាឆ្នាំ២០១៨​ គឺជាឆ្នាំដែលត្រូវដល់វដ្ត​នៃការរាតត្បាតខ្លាំង​នៃជំងឺគ្រុនឈាម ហើយជំរុញឲ្យ​ភាគីពាក់ព័ន្ធក្តាប់អោយបាននូវសភាពការជំងឺគ្រុឈាម និងចាត់វិធានការបន្ទាន់។ កាលពីថ្ងៃទី ០១ ខែកុម្ភៈកន្លងទៅកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃមជ្ឃមណ្ឌលជាតិប្រយុទ្ធនឹង​ជំងឺគ្រុន​ចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណក​សាស្ត្រ នៃក្រសួងសុខាភិបាលបានចេញនូវ សេចក្ដីជូនដំណឹង និងអនុសា​សន៍​​ ស្តីអំពីស្ថានភាព​ជំងឺគ្រុនឈាម​ឆ្នាំ​២០១៨។ ក្រសួងសុខាភិបាលបានលើកឡើងថាការទស្សន៍តាមបែបអេពីដេមីសាស្ត្រសំគាល់ឃើញថាស្ថានភាពជំងឺគ្រុនឈាមនឹងមានការរាតត្បាតខ្លាំងនៅរៀងរាល់ ៥ ទៅ ៦ឆ្នាំម្តង មានន័យថា ឆ្នាំ២០១៨​គឺជាឆ្នាំដែលត្រូវដល់​វដ្ត​នៃការរាតត្បាតធំម្តងទៀត បន្ទាប់ពីការរាតត្បាតចុងក្រោយគឺឆ្នាំ ២០១២។ ក្រសួងបន្តថាជំងឺគ្រុនឈាមនេះបង្កឡើងដោយវីរុសដាំងដែលមានបួនប្រភេទ គឺវីរុស DENV1 DENV2 DENV3...

ចាប់ពីថ្ងៃទី១៨ ធ្នូខាងមុខនេះតទៅ អាកាសធាតុនឹងចុះត្រជាក់ខ្លាំងនៅតាមតំបន់ និងខេត្តមួយចំនួនរបស់កម្ពុជា

(ភ្នំពេញ)៖ តំបន់ និងខេត្តមួយចំនួនរបស់កម្ពុជា នឹងចុះត្រជាក់ខ្លាំងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ធ្នូ ខាងមុខនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនៅថ្ងៃនេះ។ ក្រសួងធនធានទឹក បានឲ្យដឹងថា តំបន់ជួរភ្នំដងរែក សីតុណ្ហភាពនឹងធ្លាក់ចុះក្នុងរង្វង់១៣អង្សាសេ។ ចំណែកខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ ឧត្តរមានជ័យ និងប៉ៃលិន សីតុណ្ហភាពនឹងធ្លាក់ចុះក្នុងរង្វង់១៥អង្សាសេ។ ចំពោះខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប បន្ទាយមានជ័យ និងកោះកុង សីតុណ្ហភាពនឹងចុះត្រជាក់ក្នុង រង្វង់១៧...

នាយករដ្ឋមន្រ្តីហ៊ុន សែន៖ រីករាយការផ្ដួចផ្ដើមបើកចរាចរណ៍ផ្លូវទឹកពីតាខ្មៅទៅព្រែកព្នៅ

លោកនាយករដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​លើក​ឡើងថា​លោក​សាទរ​ចំពោះការ​ផ្តួចផ្តើម​ឲ្យបង្កើត​​នូវការ​​ធ្វើដំណើរ​​តាម​ផ្លូវទឹក ពីទីក្រុងតាខ្មៅ ទៅព្រែព្នៅ ដោយលោក​ថាដើម្បីកាត់​បន្ថយការកកស្ទះ​ចរាចរណ៍។ នេះបើតាមការលើកឡើង​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការរបស់លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដែលបង្ហោះព្រឹកនេះ ខណៈដែល​លោកកំពុង​​ជួប​​​​សំណេះ​សំណាល​​ជាមួយអ្នក​ម៉ូតូឌុប អ្នកតាក់ស៊ី ​និង អ្នករត់ម៉ូតូកង់បី ប្រមាណជាង ៤ពាន់នាក់នៅកោះពេជ្រ។ លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានការសប្បាយរីករាយចំពោះ គំនិតនៃការផ្ដួចផ្ដើម​បង្កើត​នូវ​ការ​ធ្វើដំណើរតាមផ្លូវទឹកពីតាខ្មៅ ទៅព្រែកព្នៅ។ នេះគឺជាការចូលរួមដោះស្រាយបញ្ហាចរាចរណ៍ផង នឹងទាក់ទាញ​ទេសចរណ៍ផងដែរ ជាពិសេសពីរាជធានីភ្នំពេញទៅព្រែកព្នៅ»។ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក៏បានលើកឡើងដែរថាការបើកដំណើរការចរាចរណ៍ផ្លូវទឹក​នេះ​គឺបានបង្ហាញពីការ​រីក​​ចម្រើន​លើវិស័យគមនាគមន៍តាមផ្លូវទឹក ហើយវាជាចំណែកមួយនៃការរីកចម្រើននៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ផង​ដែលនឹងផ្ដល់ការងារជាច្រើនថែមទៀតដល់...