តារាសម្ដែងអង់គ្លេស Hugh Grant រៀបការជាលើកដំបូងក្នុងវ័យ 57 ឆ្នាំ

យោងតាមរបាយការណ៍បានឱ្យដឹងថាតារាសម្តែងនិងផលិតករភាពយន្តអង់គ្លេសលោក Hugh Grant បានរៀបការជាលើកដំបូងក្នុងវ័យ 57 ឆ្នាំ។ប្រព័ន្ធផ្សព្វផ្សាយ BBC បានរាយការណ៍កាលពីថ្ងៃចន្ទថាអតីតកំលោះចាស់ដែលល្បីល្បាញដោយសារការសម្តែងរបស់គាត់ក្នុងរឿង "Four Weddings and A Funeral" "Notting Hill" និង "Paddington 2" នឹងរៀបអាពាហ៍ពិពាហ៍ជាមួយមិត្តស្រីយូរអង្វែងឈ្មោះ Anna Eberstein ដែលជាអ្នកផលិតកម្មវិធីទូរទស្សន៍ស៊ុយអ៊ែតអាយុ 39 ឆ្នាំ។របាយការណ៍របស់សារព័ត៌មាន...

តារាសម្តែងក្នុងរឿង Harry Potter លោក Matthew Lewis រៀបការក្នុងប្រទេសអ៊ីតាលី

តារាសម្តែងក្នុងរឿង Harry Potter លោក Matthew Lewis បានរៀបការជាមួយគូដណ្ដឹងរបស់គាត់ Angela Jones នេះបើតាមការប្រកាសនៅលើ Twitter របស់លោក Lewis កាលពីថ្ងៃចន្ទ។តារាសម្តែងនេះបានដើរតួជា Neville Longbottom នៅក្នុងខ្សែភាពយន្តល្បីៗ ដោយផ្អែកលើសៀវភៅរបស់ JK Rowling។ ពេលចែកចាយរូបថតប្តីប្រពន្ធនៅក្នុងថ្ងៃការ លោកបាននិយាយបែបកំប្លែងថា "ខ្ញុំមិនត្រឹមតែខកខាន @ActicMonkeys នៅ...

តារាសម្តែងស្រី Okae Kumiko ទទួលមរណភាពដោយសារ COVID-19

តារាសម្តែងស្រីជនជាតិជប៉ុនម្នាក់ទៀតបានក្លាយជាជនរងគ្រោះដោយសារកូរ៉ណាវីរុសនៅថ្ងៃព្រហស្បតិ៍នេះ។ តារាសម្តែងលោកស្រី Okae Kumiko បានទទួលមរណភាពដោយសារជំងឺរលាកសួតដែលបណ្តាលមកពី COVID-19 នៅមន្ទីរពេទ្យនៅទីក្រុងតូក្យូ។ លោកស្រីមានអាយុ 63 ឆ្នាំ។ លោកស្រី Okae កើតនៅទីក្រុងតូក្យូហើយបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងរឿងភាគទូរទស្សន៍នៅឆ្នាំ 1975។ លោកស្រីបានបង្ហាញខ្លួននៅក្នុងរឿងភាគនិងកម្មវិធីជាច្រើនដែលទទួលបានប្រជាប្រិយភាពពីក្រុមអាយុផ្សេងៗគ្នាជាច្រើន។ ទីភ្នាក់ងាររបស់លោកស្រីបាននិយាយថាលោកស្រីបានកើតជំងឺគ្រុននៅថ្ងៃទី 3 ខែមេសា។ លោកស្រីត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបីថ្ងៃក្រោយមកដោយសារស្ថានភាពរបស់នាងកាន់តែយ៉ាប់យ៉ឺនភ្លាមៗ។ លទ្ធផលតេស្តបន្តបានអះអាងថាលោកស្រីឆ្លងកូរ៉ូណាវីរុស។ លោកស្រី Okae បានទទួលការវះកាត់ជំងឺមហារីកសុដន់ដំណាក់កាលដំបូងនៅចុងឆ្នាំមុន។ លោកស្រីបានទទួលការព្យាបាលដោយកាំរស្មីតាំងពីចុងខែមករាដល់ពាក់កណ្តាលខែកុម្ភៈ។ ភ្នាក់ងាររបស់លោកស្រីនិយាយថាប្រព័ន្ធភាពស៊ាំចុះខ្សោយរបស់លោកស្រីប្រហែលជាបានបង្ករឱ្យលោកស្រីវិវត្តទៅជារោគសញ្ញាធ្ងន់ធ្ងរបែបនេះ៕

ប្រវត្តិសង្ខេប “វត្តពោធិ៍” ក្នុងបទចម្រៀង “ម្លប់ដូងទី១០” របស់កវីគង្គ ប៊ុនឈឿន

ប្រិយមិត្តអ្នកស្តាប់បទចម្រៀងមរតកដើមរបស់អធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត ស្គាល់ជាច្បាស់ បទចម្រៀងដ៏ល្បីល្បាញមួយបទដែលមានចំណងជើងថា “ម្លប់ដូងទី១០” ដែលបានប្រសូតចេញពីចុង​ស្លាប ប៉ាកការបស់កវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន ក្នុងឆ្នាំ១៩៦៩ និងថតផ្សាយក្នុងឆ្នាំ១៩៧២។ នៅក្នុងទំនុក ច្រៀង លោកបានរំលេចអត្ថន័យថា “មើលស្ទឹងសង្កែ មើលខ្សែទឹកហូរ រគាំងវត្តពោធិ៍ លាយនឹងជំនោរថ្ងួចថ្ងូរ ផ្តាំទឹកជំនន់ រៃយំទ្រហឹង លាស្ទឹងកវីនិពន្ធ សូរិយាទោរទន់ ពួនក្រោយផ្ទះស្រី...

ការដេញថ្លៃគំនូររបស់ Rockefeller ប្រភេទ  Picasso Monet និង Mattise

លោក Rockefeller ដែលបានស្លាប់កាលពីខែមីនាឆ្នាំ 2017 មានអាយុ 101 ឆ្នាំ បានប្រមូលផ្ដុំនូវផ្ទាំងគំនូរ គ្រឿងសង្ហារឹម សេរ៉ាមិក និងការតុបតែងជាច្រើនក្នុងជីវិតចម្រុះពណ៌របស់គាត់។ភាគច្រើនត្រូវបានដាក់ដេញថ្លៃនៅ Christie's នៅទីក្រុងញូវយ៉កក្នុងការលក់រយៈពេលបីថ្ងៃ។ រាត្រីដំបូងនៃការលក់ដេញថ្លៃបានបំបែកឯតទគ្គកម្មសម្រាប់ការប្រមូលសិល្បៈគំនូរឯកជនដោយប្រាក់ចំណូលនឹងបរិច្ចាគទៅសប្បុរសធម៌ដែលសប្បុរសជនដែលគាំទ្រក្នុងជីវិតរបស់គាត់៕ មើលខាងក្រោមដើម្បីឃើញថាតើគំនូរខ្លះៗត្រូវបានលក់ចេញ។ Pablo Picasso - Fillette a la corbeille fleurie  តម្លៃ $115,000,000 ឬ £84,745,763Claude...

អ៊ែនជីលីណា ជូលី ធ្វើទស្សនកិច្ចជំរុំរ៉ូហ៊ីងយ៉ានៅបង់ក្លាដេស

តារាសម្តែងហូលីវូដ លោកស្រី អ៊ែនជីលីណា ជូលី កំពុងធ្វើទស្សនកិច្ចនៅជំរុំជនភៀសខ្លួននៅប្រទេសបង់ក្លាដេសដែលមានប្រជាជនម៉ូស្លីមរូហ៊ីងយ៉ាជិតមួយលាននាក់កំពុងស្នាក់នៅ។ ដំណើរទស្សនកិច្ចរបស់លោកស្រី ជូលី កើតមានខណៈពេលដែលអង្គការសហប្រជាជាតិ គ្រោងនឹងស្នើសុំទឹកប្រាក់ចំនួន 920 លានដុល្លារសហរដ្ឋអាមេរិកដើម្បីបំពេញតាមតម្រូវការមូលដ្ឋានប្រចាំថ្ងៃនៅក្នុងជំរុំ។ លោកស្រី ជូលី កំពុងព្យាយាមជួយបង្កើនការគាំទ្រដល់តួនាទីរបស់នាងក្នុងនាមជាបេសកជនពិសេសរបស់ភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ។ លោកស្រី ជូលី បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃទៅកាន់ប្រទេសនេះកាលពីថ្ងៃចន្ទ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថាលោកស្រីបានទៅជំរុំដ៏ធំបំផុតកាលពីថ្ងៃអង្គារហើយបាននិយាយជាមួយជនជាតិរ៉ូហ៊ីងយ៉ាដែលរស់នៅទីនោះ។ អង្គការសហប្រជាជាតិនិយាយថាដំណើរទស្សនកិច្ចនេះមានគោលបំណងវាយតម្លៃតម្រូវការរបស់ជនភៀសខ្លួន ... និងបញ្ហាប្រឈមរបស់ប្រទេសបង់ក្លាដេស។ លោកស្រី ជូលី ក៏គ្រោងនឹងជួបជាមួយនាយករដ្ឋមន្ត្រីបង់ក្លាដេសនិងរដ្ឋមន្ត្រីការបរទេសផងដែរ។ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាច្រើនជាង 730,000 នាក់ត្រូវបានគេប៉ាន់ស្មានថាបានភៀសខ្លួនពីប្រទេសមីយ៉ាន់ម៉ាទៅប្រទេសបង់ក្លាដេសចាប់តាំងពីខែសីហាឆ្នាំ 2017។...

DJ ចាស់ជាងគេនៅប៉ូឡូញនៅតែសកម្មទោះមានវ័យ 80 ឆ្នាំ

លោកយាយ Wirginia Szmyt បានសម្តែងនៅសាលកំសាន្ត Hulakula នៅក្នុងទីក្រុង Warsaw ប្រទេសប៉ូឡូញនៅថ្ងៃទី 12 ខែមីនាឆ្នាំ 2018។ លោកយាយ Wirginia Szmyt ដែលត្រូវបានគេស្គាល់ផងដែរថាជា DJ Wika ត្រូវបានគេស្គាល់ថាជា DJ ចាស់ជាងគេរបស់ប្រទេសប៉ូឡូញដែលកើតនៅឆ្នាំ 1938។ នៅពេលលោកយាយមានអាយុ 80 ឆ្នាំ នៅតែសកម្មជា DJ...

ស្គរសំរិទ្ធចិនជាប់កំណត់ត្រាពិភពលោកហ្គីណេស

យោងតាមអ្នកនាំពាក្យរបស់ Guinness World Records បានឱ្យដឹងថាស្គរសំរិទ្ធដ៏ធំមួយដែលធ្វើនៅតំបន់ស្វយ័តក្វាងស៊ីចុងភាគនិរតីប្រទេសចិនបានបង្កើតឯតទគ្គកម្មថ្មីមួយជាស្គរសំរិទ្ធធំបំផុតលើពិភពលោក។ ដោយវាស់អង្កត់ផ្ចិត 6.68 ម៉ែត្រនិងជម្រៅ 2.8 ម៉ែត្រ ស្គរនេះមានទម្ងន់ 50 តោន។វាត្រូវបានរចនាឡើងដោយ Wei Qichu ដែលជាអ្នកទទួលមរតកនៃបេតិកភ័ណ្ឌវប្បធម៌អរូបីនៃការធ្វើស្គរសំរិទ្ធ។ លោក Wei បានចំណាយពេលប្រហែល 10 ខែដើម្បីបញ្ចប់ស្គរ។ក្បាលស្គរត្រូវបានតុបតែងដោយរូបចម្លាក់កង្កែបចំនួនបួនដែលមានលំនាំនៃក្រុមជនជាតិដើម Maonan បុរាណនិងរូបរបាំងមុខនៅចន្លោះពួកវា។ គ្រឹះស្គរមានគោថ្មធំៗចំនួន 4 ដែលមានកំពស់...

Liu Yifei ត្រូវបានជំរុញធ្វើពហិការបន្ទាប់ពីតារាគាំទ្រប៉ូលិសហុងកុង

ការថតឡើងវិញនូវភាពយន្តក្បាច់គុណរបស់ផលិតកម្ម Disney កំពុងប្រឈមមុខនឹងការអំពាវនាវឱ្យធ្វើពហិការបន្ទាប់ពីតារារបស់ខ្លួនបានគាំទ្រកម្លាំងប៉ូលិសហុងកុង។ តារាសម្តែងស្រីជនជាតិចិន Liu Yifei ដែលមានសញ្ជាតិអាមេរិកពីកំណើតបង្ហោះខមិនគាំទ្រប៉ូលិសជាថ្មីទៀតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន Weibo។ដែនដីនេះត្រូវបានបង្កើតឲ្យមានអំពើហឹង្សារនិងចលាចលដោយការធ្វើបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យពោពេញដោយអំពើហឹង្សារក្នុងរយៈពេល ១០ សប្តាហ៍កន្លងមកនេះ។ ក្រុមអង្គការសិទ្ធិមនុស្សនិងអង្គការសហប្រជាជាតិបានចោទប្រកាន់ប៉ូលិសថាបានឆ្លើយតបយ៉ាងធ្ងន់ធ្ងរ។ នាង Liu បានចែកចាយការបង្ហោះតាម Weibo ពីកាសែតប្រជាជនចិន​ (សរសេរជាភាសាចិន) ដែលគ្រប់គ្រងដោយរដ្ឋាភិបាលថា“ខ្ញុំក៏គាំទ្រប៉ូលិសហុងកុងដែរ អ្នកអាចវាយខ្ញុំបានឥឡូវនេះ”។ នាង Liu បានចែករំលែកការបង្ហោះ ហើយបានខមិនដដែលដោយនិយាយថា “ខ្ញុំក៏គាំទ្រប៉ូលិសហុងកុងដែរ”។ នាងទទួលបានការគាំទ្រយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គម ដែលជាកម្មវត្ថុនៃការរិះគុណ។ ប៉ុន្តែនៅលើបណ្តាញសង្គម Twitter ដែលត្រូវបានហាមឃាត់នៅក្នុងប្រទេសចិនដែលមានសញ្ញា #BoycottMulan...

ភាពយន្តជប៉ុនទទួលបានរង្វាន់កំពូលនៅមហោស្រពភាពយន្តទីក្រុងកាន

ភាពយន្តដែលមានចំណងជើង "អ្នកលួចទំនិញ" របស់អ្នកដឹកនាំរឿងជនជាតិជប៉ុន ហ៊ីរ៉ូកាហ្សូ កូរេអ៊ីដាបានឈ្នះពានរង្វាន់ Palme d'Or នៅឯមហោស្រពភាពយន្តទីក្រុងកាន។នៅក្នុងកម្មវិធីប្រកួតប្រជែងភាពយន្តនៅមហោស្រពភាពយន្តទីក្រុងកានលើកទី 71 ការប្រកួតប្រជែងភាពយន្តរបស់លោកកូរេអ៊ីដា គឺជាភាពយន្តមួយក្នុងចំណោមភាពយន្តពីររបស់អ្នកដឹកនាំជប៉ុននៅក្នុងការប្រកួតប្រជែងសម្រាប់ពានរង្វាន់ Palme d'Or។ ភាពយន្តមួយទៀតគឺ "Asako I & II" ដឹកនាំដោយលោកយូស៊ីកិ ហាមាហ្គូឈិ។នៅថ្ងៃចុងក្រោយកាលថ្ងៃសៅរ៍ប្រធាននៃគណៈវិនិច្ឆ័យ តារាសម្តែងស្រី ខេត ប្លែនឈិត បានប្រកាសជ័យជម្នះនៃខ្សែភាពយន្តរបស់លោក...