ល្ងាចថ្ងៃអាទិត្យនេះ បញ្ចប់ការសួរនាំ ជនសង្ស័យ ២នាក់ ធ្វើសកម្មភាព ឈួសឆាយទន្រានដីរដ្ឋ តំបន់3 ដើម្បីបញ្ជូនទៅសាលាដំបូងខេត្ត កំពង់ធំ
ខេត្តកំពង់ធំ;)ជនសង្ស័យ២នាក់និង ត្រាក់ទ័រ៣ គ្រឿងធ្វើសកម្មភាពឈួសឆាយទន្រាន ដីរដ្ឋតំបន់៣ថ្មីៗនេះ ត្រូវបានជំនាញស្នងការនគរបាលខេត្ត កំពង់ធំកំពុងសួរនាំបញ្ចប់រឿងនៅ ល្ងាចថ្ងៃអាទិត្យទី២៨ ខែមករាឆ្នាំ ២០២៤ ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបន្តនិតិវិធីតាមផ្លូវច្បាប់។
លោកសាយវាសនា ព្រះរាជអាជ្ញារង អមសាលាដំបូងខរត្តកំពង់ធំ នៅព្រឹកថ្ងៃអាទិត្យទី២៨ ខែមករា ឆ្នាំ ២០២៤
បានបញ្ជាក់ប្រាប់អង្គភាព(UMA)ថា ជនសង្ស័យ2នាក់និងវត្ថុតាង ត្រាក់ទ័រ3គ្រឿង នឹងត្រូវបញ្ជូនមកកាន់សាលាដំបូងខេត្តនៅថ្ងៃអាទិត្យទី ២៨ ខែ មករាឆ្នាំ២០២៤ នេះ ក្រោយបញ្ចប់ការសួរនាំនៅស្នងការនគរបាលខេត្ត...
ក្រោយពីប្រជាពលរដ្ឋផ្ទុះការតវ៉ា និង ចោទប្រកាន់មេភូមិ មេឃុំ ពីការកាត់យកប្រាក់ឧបត្ថម្ភពីគ្រួសារ(ក្រ១.ក្រ២) នៅភូមិអភិវឌ្ឍន៍រុនតាឯក សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ត្រូវបានក្រុមការងារក្រសួងចុះធ្វើការសម្រុះសម្រួល
សៀមាប;)នៅព្រឹកថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៤ ក្រុមការងារនៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និង នីតិសម្បទា ដឹកនាំដោយ លោក យឹន ហុងឆាត់ ប្រធាននាយកដ្ឋាននៃ ម.ជ.ជ រួមសហការី បានសហការជាមួយក្រុមការងាររបស់រដ្ឋបាលខេត្ត មន្ទីរជំនាញ រដ្ឋបាលស្រុកបន្ទាយស្រី និង អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ជួបប្រជុំជាមួយបងប្អូនប្រជាពលរដ្ឋប្រមូលផ្តុំគ្នាតវ៉ា ប្រមាណជា១ពាន់៥០០នាក់ នៅផ្សាររុនតាឯក តំបន់អភិវឌ្ឍន៍រុនតាឯក ភូមិតានី...
សមត្ថកិច្ចចម្រុះក្រុងកំពង់ឆ្នាំងសហការចុះធ្វើការផ្សព្វផ្សាយដល់បងប្អូនមានមុខរបរឆ្អើត្រីអោយមានការប្រុងប្រយ័ត្នចំបងអូសដុតឆ្អើត្រីខណះរដូវនេះមានខ្យល់ផង
ខេត្តកំពង់ឆ្នាំង:;)នៅព្រឹកថ្ងៃទី២៦មករា២០២៤នេះអាជ្ញធក្រុងកំពង់ឆ្នាំងដឹកនាំក្រុមការងាដោយលោក ទូចលីហួត អភិបាលរងក្រុងកំពង់ឆ្នាំងនិងក្រុមការងារដោយសហការរជាមួយនគបាល.អាជ្ញាធសង្កាត់លោកមេភូមិបានធ្វើផ្សព្វផ្សាយនិងរអប់រំណែនាំដល់បងប្អូនដែលមានមុខរបរឆ្អើត្រីត្រូវមានគ្របៀប្រដាប់សម្រាប់បង្ការទប់ស្កាត់ហេតុការគ្រោះអគ្គីភ័យដែលបានកើតឡើងជាយថាហេតុអោយបានទាន់ពេលវេលាផងដែរ។
លោក ទូចលីហួត អភិបាលរងក្រុងកំពង់ឆ្នាំបានមានប្រសាសន៍លើកឡើងថាក្នុងពេលលោកបានដឹកនាំកម្លាំងចម្រុះខាងលើនេះដោយមានចង្អុលបង្ហាញពីឯកឧុត្ត ស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងនិងលោកអភិបាលក្រុងកំពង់ឆ្នាំងចុះធ្វើការផ្សព្វផ្សាយអប់រុំណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលប្រកបមុខរបរឆ្អើត្រីចូលរួមបង្កាទប់ស្កាត់អោយបានទាំងអស់គ្នាជាមួយអាជ្ញាធមូលដ្ឋានដើម្បីទប់ស្កាត់គ្រាដែលរដូវប្រាំងរាំងស្ងួតនិងមានខ្យល់បក់មកខ្លាំងៗទៀតផង ។
លោក.ទូចលីហួត.អភិបាលរងក្រុងកំពង់ឆ្នាំងបានបញ្ជាក់អោយដឹងទៀតថាទីតាំងដែលមានរោងឆ្អើត្រីទាំងធំនិងតូចមាន២៣កន្លែងស្ថិតក្នុងភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង.ក្រុងនិងខេត្តកំពង់ឆ្នាំងដោយបានធ្វើការផ្សព្វផ្សាយអបរុំណែនាំដល់បងប្អូនប្រជាពលរដ្ឋមានមុខរបរឆ្អើត្រីត្រូវមានការប្រុងប្រយ័គ្រប់ៗត្នាដោយ១មានពាងទឹកដាក់ពេញៗ ២ត្រូវមានបំពង់ពន្លត់អគ្គីភ័យ(CO2) ៣ត្រូវមានទុយោបាញ់ទឹកជាប្រចាំ ៤នៅពេលធ្វើត្រីមិនត្រូវដើយចេញឆ្ងាយពីកន្លែងឆ្អើដាច់ខាត ៥ត្រូវមានបាវឬក្រណាត់ក្រាស់ៗ
សម្រាប់ជ្រលក់ទឹកដើម្បីធ្វើការពន្លត់អគ្គីភ័យបឋម ៦ក្រោយចប់រដូវឆ្អើត្រីត្រូវធ្វើការរុះរើចេញដោយមិនត្រូវទុកចោលឡើយ ។
លោក ទូចលីហួត អភិបាលរងក្រុងកំពង់ឆ្នាំងបានធ្វើការអំពាវនាបន្ថែមទៀតថានៅក្នុងភូមិកណ្តាលនេះមានទីតាំឆ្អចំនួន២៣កន្លែងបានធ្វើការផ្សព្វផ្សាយនេះនិងតម្រីវអោយម្ចាស់ចង្អើទាំ២៣កន្លែងដោយតម្រូវអោយធ្វើកិច្ចសន្យាទាំងអស់គ្នាដើម្បីអោយមានការប្រុងប្រយត្ន័ខ្ពស់ជាប់ជានិច្ចព្រោះខ្លាចកើតហានិភ័យណាមួយកើយឡើងជយថាហេតុ ផងដែរ ៕
សន្និបាតបូកសរុបរបស់សមាគមម៉ូស្លីមអាម៉ាឌីយ៉ាកម្ពុជាលើកទី ១៧នៅខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង:)ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធី បើកសន្និបាត ប្រចាំឆ្នាំលើកទី ១៧ របស់សមាគមអូស្លីមអាម៉ាឌីយ៉ា កម្ពុជានៅរសៀលថ្ងៃទី ២៦ ខែមករាឆ្នាំ ២០២៤ ចុងសប្តារ៍កន្លងទៅលោក សាន់ យូ អភិបាលរងខេត្តមានប្រសាសន៍ថា បងប្អូនសាសនិកឥស្លាមទាំងអស់នៅតែចាំមិនភ្លេច ដែលសាសនាឥស្លាមយើងក៏ដូចជាសាសនាដទៃទៀតជួបការលំបាកខ្លាំងណាស់ក្នុងសម័យខ្មែរក្រហម ប៉ុល ពត គឺគ្មានសិទ្ធិសេរីភាព គ្មានព្រះវិហារគ្មានវត្តអារាម គ្មានការជួបជុំធ្វើបុណ្យទានដូចសព្វថ្ងៃនេះទេ។
ដូច្នេះកុំភ្លេចនូវគុណបំណាច់ដ៏ធំធេងរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលជាស្ថាបនិកសន្តិភាពនិងការរីកចម្រើនរបស់ប្រទេសកម្ពុជា។
អភិបាលរងខេត្ត បានបន្តថាសន្និបាតថ្ងៃនេះមានគោលបំណងពីរសំខាន់ៗទីមួយគឺដើម្បីពង្រឹងនូវគោលជំនឿផ្នែកសាសនាឥស្លាមនិងទី ២គឺ ផ្នែកមនុស្សធម៌ដែលជាការងារចាំបាច់ក្នុងសង្គមជាតិ។
ហើយគោលបំណងទាំងពីរនេះមានសារៈសំខាន់ចាំបាច់ដូចគ្នាពីព្រោះសាសនាក៏បានរួមចំណែកជួយកសាង និងអភិវឌ្ឍន៍ខាងផ្លូវចិត្តឲ្យមានភាពនិងនរ...
អភិបាលស្រុកតាំងគោក ស្ទុះស្ទាយ៉ាងមុតមាំដើម្បីដោះស្រាយទឹកជូនប្រជាពលរដ្ឋធ្វើស្រែប្រាំងប្រមាណ៣៥០ហិកតា
(កំពង់ធំ)៖ ការចុះពិនិត្យទឹកដេីម្បីជួយសង្គ្រោះស្រូវប្រាំងនាពេលនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំស្រុក សម្រាប់ប្រជាពលរដ្ឋដែលកំពុងត្រូវការទឹកបូមដាក់ស្រែរបស់គាត់នារដូវប្រាំងនេះ ក្នុងការសង្រ្គោះឱ្យបានទាន់ពេលវេលា។
នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងសហការី បានដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធចុះពិនិត្យទឹកសង្គ្រោះស្រូវប្រាំង ស្ថិតនៅឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ដែលជួយសង្រ្គោះស្រូវប្រជាពលរដ្ឋបានប្រមាណ៣៥០ហិកតា ដែលកំពុងតែជួបបញ្ហានៅកង្វះទឹក សម្រាប់យកទៅស្រោចស្របស្រូវប្រាំងផងដែរ។
លោកអភិបាលស្រុកតាំងគោក បានម្ដែងនូវអារម្មណ៍សប្បាយរីករាយពេលដែលឃើញបងប្អូនប្រជាពលរដ្ឋ ចេះសាមគ្គីគ្នាក្នុងការរំដោះទឹកពីប្រឡាយដើម្បីបានមកដល់ស្រែពួកគាត់ ខណៈមានទឹកពេញប្រឡាយ សម្រាប់បូមដាក់ស្រូវប្រាំងនាពេលនេះ។ ជិត១ខែមុននេះ...
អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារដីតំបន់បី ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ
(កំពង់ធំ)៖ បន្ទាប់ពីអាជ្ញាធរខេត្តកំពង់ធំ និងក្រុមការងារចម្រុះ ចុះត្រួតពិនិត្យស្ថានភាពដីតំបន់បី ក្នុងភូមិសាស្ត្រខេត្ត រយៈពេលបីថ្ងៃកន្លងមក ដែលជនខិលខូចកំពុងតែរុករានទន្ទ្រានរំលោភយកដីរដ្ឋធ្វើស្រែប្រាំងធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដោយពុំរាយការណ៍មកអាជ្ញាធរមូលដ្ឋាននោះឡើយ។
នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារដីតំបន់បី ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដែលបានកំពុងទទួលរងនូវការកាប់ទន្រ្ទានដីរដ្ឋធ្វើស្រែប្រាំង និងជីកប្រឡាយយកទឹកមកស្រោចស្រពលើស្រូវប្រាំង មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនថែមទៀតផង។
ជាមួយគ្នានោះដែរ ឯកឧត្តម ងួន រតនៈ បានឱ្យលោកអភិបាលក្រុង/ស្រុក និងមន្ត្រីពាក់ព័ន្ធ...
អភិបាលខេត្តកំពង់ធំចុះត្រួតពិនិត្យទីតាំងដីតំបន់៣ ដែលរងការទន្ទ្រានឈូសឆាយជាច្រើនហិចតាដោយខុសច្បាប់ នៅស្រុកស្ទោង
(កំពង់ធំ)៖ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំបានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដីក្នុងតំបន់៣ (តំបន់ពាក់ថែប)ដែលរងការទន្ទ្រានឈូសឆាយជាច្រើនហិចតាដោយខុសច្បាប់ ក្នុងភូមិសាស្ត្រឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំថ្ងៃទី២៧ ខែ មករា ឆ្នាំ២០២៤ ។
ក្រោយពីបានចុះពិនិត្យស្ថានភាពជាក់ស្ដែងដែលគ្រប់ជនទុច្ចរិតបានលួចឈួសឆាយដីក្នុងតំបន់៣ (តំបន់ពាក់ថែប) ឯកឧត្តម ងួន រតនៈ បានដាក់បទបញ្ជាទៅលើកងកម្លាំងទាំងបី និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ឱ្យចុះតាមដានសកម្មភាពរបស់ជនខិលខូចដែលមកធ្វើស្រូវប្រាំងនៅតំបន់ហាមឃាត់នេះ ដោយអនុវត្តនីតិវិធីតាមផ្លូវច្បាប់។
ឯកឧត្តមបានបញ្ជាឲ្យអាជ្ញាធរនិងមន្ត្រីជំនាញចុះវាស់វែងដីដែលបានឈូសឆាយនេះកំណត់ឲ្យបានច្បាស់លាស់ត្រឹមត្រូវនិងត្រូវធ្វើការដកហូតមកវិញទុកជាសម្បត្តិរបស់រដ្ឋ។
ឯកឧត្តម ងួន រតនៈ បានបញ្ជាក់ទៀតថាលោកមិនលើកលែងចំពោះជនណាដែលនៅតែប្រព្រឹត្តបទល្មើសដដែលៗនេះជាដាច់់ខាត។
លោក ហ្គារី និងភរិយា រួមនិងលោក ហែម ស៊ីណា អធិបាលស្រុករំដួល បានចែករទេះរុញ៦គ្រឿងជូនជនពិការ នៅ ឃុំកំពង់ចក ឃុំសង្កែ និងឃុំជ្រុងពពេល ដែលស្ថិតនៅក្នុងស្រុករំដួល ខេត្តស្វាយរៀង
(ខេត្តស្វាយរៀង): លោក ហ្គារី និងភរិយា រួមនិងលោកហែម ស៊ីណា អភិបាលស្រុករំដួល និងក្រុមការងារ បានអញ្ជើញចុះជួបសួរសុខទុក្ខនិងចែករទេះរុញ ជូនដល់ជនពិការ ដែលកំពុងរស់នៅជួបការលំបាក ក្នុងមូលដ្ឋានឃុំកំពង់ចក ឃុំសង្កែ និងឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤នេះ។
លោក ហែម សុីណា អភិបាលស្រុក បានឲ្យដឹងថា ដោយមើលឃើញពីការលំបាក...
៊លោក វណ្ណៈ សោភានិត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅបន្ដឆ្នាំ២០២៤ របស់រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក
(កំពង់ធំ)÷កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅបន្ដឆ្នាំ២០២៤ របស់រដ្ឋបាលស្រុកប្រាសាទបល្ល័ង្កនេះបានធ្វើឡើងក្រោមអធិបតីភាពលោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក និងលោក ឈួន រ៉ា ប្រធានក្រុមប្រឹក្សាស្រុក នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅក្នុងបរិវេនសាលប្រជុំសាលាស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្កបានលើកយកប្រធានបទចំនួន៣មកពិភាក្សា ដែលមានទាំងការដោះស្រាយបញ្ហាគឺ÷ប្រធានបទទី១ គោលនយោបាយ(ភូមិ/ឃុំ មានសុវត្ថិភាព) ដោយផ្តោតលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ការជួញដូរមនុស្សគ្រប់ទម្រង់...
អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំពិភាក្សាពីការបង្កើតរចនាសម្ព័ន្ធអ្នកនាំពាក្យរបស់រដ្ឋបាលខេត្ត
(កំពង់ធំ)÷ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំបានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយអ្នកនាំពាក្យនៅតាមមន្ទីរអង្គភាព និងរដ្ឋបាលខេត្ត ដើម្បីបង្កើតរចនាសម្ព័ន្ធមួយក្នុងផលិតព័ត៌មាន ការសរសេព័ត៌មាន ចាក់ផ្សាយព័ត៌មានឱ្យបានរហ័ស និងត្រឹមត្រូវ នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។
លោកស្រីប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ ង៉ែត ណារីន បានលើកឡើងថា ចំពោះអ្នកនាំពាក្យនៅមន្ទីរព័ត៌មានខេត្តកំពង់ធំ បានចូលរួមសហការជាមួយរដ្ឋបាលខេត្ត គ្រប់មន្ទីរ ស្ថាប័ន ដៃគូអភិវឌ្ឍមួយចំនួន និងរដ្ឋបាលក្រុង/ស្រុកទាំង៩ ដើម្បីយកព័ត៌មានមកចាក់ផ្សាយពីការរីកចម្រើនពីសក្តានុពល...