រដ្ឋាភិបាលហាមឃោសនាបោះឆ្នោតសមាជិកព្រឹទ្ធសភាក្នុងតំបន់មួយចំនួននៅភ្នំពេញ

រដ្ឋាភិបាលបានចេញសេចក្ដីណែនាំមិនឲ្យមានការប្រមូលផ្តុំ និងធ្វើក្បួនដង្ហែ តាមតំបន់សំខាន់ៗមួយចំនួន ក្នុងរាជធានីភ្នំពេញ សម្រាប់​ដំណើរការយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសតាំង នីតិកាលទី៤ ឆ្នាំ២០១៨ ខាងមុខនេះ។ រដ្ឋបាលសាលារាជធានីភ្នំពេញបានចេញសេចក្ដីណែនាំមួយចុះថ្ងៃទី ២៤ ខែមករា ដោយ​ពុំអនុញ្ញាតឲ្យ​មានការ​ប្រមូល​ផ្តុំ និង​ធ្វើ​ក្បួន​ដង្ហែ តាមតំបន់សំខាន់ៗមួយចំនួន ក្នុងរាជធានីភ្នំពេញ សម្រាប់យុទ្ធនាការ ឃោសនា​បោះ​ឆ្នោត ជ្រើសតាំងសមាជិក​ព្រឹទ្ធ​សភា នីតិកាលទី៤ ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១០ រហូតដល់​ថ្ងៃទី​២៣...

ប្រតិបត្តិការ ទ្រង់ទ្រាយធំ ក្រោយការដាក់បទបញ្ជាដោយផ្ទាល់ពី ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីបរិស្ថាន និង នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការប៉េអឹមផ្ទៃប្រទេស

  ខេត្តពោធិ៍សាត់ ៖ លទ្ធផលការបង្រ្កាបបទល្មើសធនធានធម្មជាតិ បញ្ជាការឯកភាពខេត្ត ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាល ខេត្តពោធិ៍សាត់ បានដឹកនាំបញ្ជាដោយផ្ទាល់លើក្រុមទាំង១០៖ ១.ការប្រើប្រាស់កម្លាំង សរុប ៧៨៩នាក់ ដឹកនាំដោយអភិបាលរងខេត្តពោធិ៍សាត់ ៩នាក់ និងនាយករងរដ្ឋបាលខេត្តពោធិ៍សាត់ ១នាក់ ។ ២.ក្រុមចុះប្រតិបត្តការ ចំនួន ១០ក្រុម កម្លាំង សរុប ៦២៧នាក់ ក្នុងនោះ៖...

ពលរដ្ឋជិត ៥០០គ្រួសារស្នើសម្ដេចអន្តរាគមន៍ទំនាស់ដីធ្លី

ប្រជាពលរដ្ឋ​ជិត៥០០​គ្រួសារក្នុងខេត្តបន្ទាយមានជ័យ ស្នើ​សុំ​សម្តេច​​តេ​ជោ​ ហ៊ុន​ សែន​ ជួយ​អន្តរាគមន៍រឿងទំនាស់ដីធ្លីដែលត្រូវបានកាត់ចូលតំបន់ការពារបរិស្ថានរដ្ឋ។ តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិនៅថ្ងៃនេះបានឲ្យដឹងថា​ដល់​ប្រជាពលរដ្ឋ​៤១៥គ្រួសារដែល​អាស្រ័យ​ផល​លើ​ដី​១,៨១៥​ហិតា​បានស្នើសុំសម្ដេចហ៊ុន សែន អន្តរាគមន៍ជួយឲ្យបានអាស្រ័យផលវិញ ខណៈដែល​រដ្ឋ​កាត់​ចូល​តំបន់ការពារបរិស្ថាន​នៅ​ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ។​ ​ ​ តាមការចុះផ្សាយដដែលឲ្យដឹងថា​ប្រជាពលរដ្ឋ​តំណាង​បាន​ប្រាប់​ថា​ផ្ទៃ​ដី ​១,៨១៥​ហិតា​នេះ​កាលពីមុន​ប្រជាពលរដ្ឋ​ ២​ភូមិ​មាន​ ភូមិ​ក្របៅ​ និង​ភូមិ​កំពង់​ក្រសាំង​ក្នុង​ឃុំ​ភ្នំ​លៀប​ ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​ បាន​អាស្រ័យ​ផល​មាន​ដី​មួយ​ចំនួន​ធំ​ធ្វើស្រែ​មួយ​ចំនួន​តូច​ធ្វើ​ចំការ​។​ ​ ​ ការចុះផ្សាយបន្តថា​ក្រោយមក​រាជរដ្ឋាភិបាល​កម្ពុជា​បាន​កាត់​ចូល​ដី​តំបន់ការពារបរិស្ថាន​ជុំវិញ​បឹង​ទន្លេសាប​មាន​២តំបន់​ប៉ុនគ្នាមាន​ទំហំ​ ៥០៥​ហិតា​ និង​តំបន់មួយទៀតមាន​ផ្ទៃដី​ ១,៣១០​ហិតា​ ដែល​ជា​ដី​ប្រជាពលរដ្ឋ​អាស្រ័យ​ផល។ ការចុះផ្សាយបន្ថែមថា​ប្រជាពលរដ្ឋ​សំណូមពរ​ ដល់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ជួយ​អន្តរាគមន៍​ជួយ​ឲ្យពលរដ្ឋទាំងនោះទទួល​បាន​ដី​ដែល​កាត់​ចូល​តំបន់ការពារបរិស្ថាន​...

ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ដាក់គោលការណ៍សំខាន់ៗចំនួន៦ចំណុច ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤

  (កំពង់ធំ)÷ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ងួន រតនៈ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំផែនការសកម្មភាពឆ្ពោះទៅកាន់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅសាលប្រជុំទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ។ កម្មវិធីប្រជុំនេះក៏មានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត ក្រុមប្រឹក្សាខេត្ត កងកម្លាំងទាំងបី ប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត អភិបាលក្រុង/ស្រុកទាំង៩ និងសមាជិកសមាជិកាជាច្រើនអ្នកផងដែរ។ ឯកឧត្តម ងួន រតនៈ បានថ្លែងថាគោលការណ៍សំខាន់ៗ៦ចំណុចដែលត្រូវក្តាប់ជាប់មានខ្លឹមសារដូចខាងក្រោម។÷ ១-សមាជិកក្រុមប្រឹក្សា ត្រូវជ្រើសរើសឡើងដោយការបោះឆ្នោតអសកល ត្រឹមត្រូវ...

ក្រសួងសុខាភិបាលឲ្យប្រុងប្រយ័ត្នត្រីក្រពត ៣ប្រភេទដែលពុលបណ្ដាលឲ្យស្លាប់

ក្រសួងសុខាភិបាលអំពាវនាវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបរិភោគចំណីអាហារ ជាពិសេសត្រីក្រពត ៣ប្រភេទដែលពុលបណ្ដាលឲ្យស្លាប់។ ការអំពាវនាវបែបនេះដើម្បីជៀសវាងបញ្ហាសុខភាព បន្ទាប់ពីមានករណីពុលត្រី​ក្រពតនៅខេត្តកោះកុង​បណ្ដាល​ឲ្យស្លាប់បុរសម្នាក់ និង​ពុលមានសភាពធ្ងន់ធ្ងរចំនួន ៩នាក់ផ្សេងទៀត​កាលពីពេល​ថ្មីនេះ។ កាលពីថ្ងៃទី ២២ ខែមករា ពលរដ្ឋនៅក្នុងភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ចំនួន ១០នាក់បានពុល​ត្រី​ក្រពត​បណ្ដាលឲ្យបាត់បង់ជីវិតម្នាក់ និង​ពុលធ្ងន់ធ្ងរបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យចំនួន ៩នាក់ផ្សេងទៀត។ ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសព័ត៌មានជាថ្មីមួយចុះថ្ងៃទី ២៥ ខែមករានេះ ដើម្បីរំលឹក និង​ជំរុញ​ឲ្យ​ពលរដ្ឋ​មានការ​អនុវត្តនូវការបង្ការបញ្ហាសុវត្ថិភាពចំណីអាហារ និងប្រុងប្រយ័ត្នក្នុងការបរិភោគចំណីអាហារ ដើម្បី​ជៀស​វាងបញ្ហាសុខភាព និងជៀសវាងការបរិភោគត្រីក្រពតដែលអាច​បណ្ដាល​ឲ្យ​បាត់បង់អាយុជីវិត។ ក្រសួងក៏បានលើកឡើងដែរថាត្រីក្រពតនៅកម្ពុជាមានចំនួន ១០ ប្រភេទ...

ឆេះរោងដាក់ចំបើង១ខ្នងទាំងស្រុង នៅស្រុកទឹកផុស សំណាងក្មេងតូចៗដែលបង្ក រួចផុតពីជីវិត

  ខេត្តកំពង់ឆ្នាំង៖ អគ្គិភ័យមួយបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមានសមត្ថកិច្ចជួយអន្តរាគមន៍ខ្វែងដៃខ្វែងជើង។ ករណីនេះកើតឡើងនៅម៉ោងប្រមាណ៨និង៤៥នាទីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ សាក្សីនោះទីនោះឲ្យដឹងថា មុនពេលកើតហេតុឃើញមានក្មេងតូចៗ២នាក់ នាំគ្នាលេងនៅក្បែររោងចំបើងនោះ ភ្លេចខ្លួន១ផ្លេតស្រាប់តែឃើញមានអណ្តាតភ្លើងឆេះឡើង ស្របពេលក្មេងៗទាំងនោះរត់ចេញពីកន្លែងកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកក្បែរខាង នាំគ្នាជួយពន្លត់ និងរាយការណ៍ជូនសមត្ថកិច្ច មកជួយចូលរួមពន្លត់ផងដែរ។ ប្រភពសមត្ថកិច្ចបញ្ជាក់ឲ្យដឹងនាព្រឹកថ្ងៃទី២៧ ខែមីនា នេះថា៖ ក្រោយកម្លាំងប៉ុស្តិ៍បានទទួលបណ្តឹងរាយការណ៍ពីប្រជាការពារ ភូមិថ្នល់កែង ថាមានករណីគ្រោះថ្នាក់អគ្គីភ័យឆេះកើតឡើង...

ឧត្តមសេនីយ៍ទោ សោម ស៊ុន  និងលោកជំទាវក្រុមគ្រួសារ ព្រមទាំងសហការី ដង្ហែអង្គផ្កាប្រាក់សាមគ្គី ទៅកាន់វត្តពុទ្ធបល្ល័ង្ក ហៅវត្តភូមិស្រែ ក្នុងឃុំសាលាវិស័យ 

  (កំពង់ធំ)÷ នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤  ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោកជំទាវ នួន វិធាវី បានដឹកនាំសហការី និងក្រុមគ្រួសារ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៅកងវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ ដង្ហែអង្គផ្កាប្រាក់សាមគ្គី ទៅកាន់វត្តពុទ្ឋបល្ល័ង្គ ហៅវត្តភូមិស្រែ ស្ថិតក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក...

ស្រូវប្រាំងរបស់ប្រជាពលរដ្ឋ ចំនួន ១១៥ហិកតា ត្រូវបានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំសែបនិងស្រុកកំពង់ត្រឡាយបូមទឹកជួយសង្គ្រោះ

  ខេត្តកំពង់ឆ្នាំង  ប្រជាពលរដ្ឋ ១៨៥គ្រួសារ រួមទាំងអាជ្ញាធរមូលដ្ឋាន  បានរីករាយសប្បាយចិត្តនិងថ្លែងអំណរគុណ យ៉ាងយាលជ្រៅចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្រឡាច និងឃុំសែប ដែលបានយកចិត្តទុកដាក់ជួយសង្គ្រោះសូវប្រាំងរបស់ពួកគាត់ដែលកំពុងរងគ្រោះដោយខ្វះខាតទឹក។ លោក ហោ សារិទ្ឋ មេឃុំសែប ស្រុកកំពង់ត្រឡាច មានប្រសាសន៍ថា ដោយឃើញទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងឃុំសែប ស្រុកកំពង់ត្រឡាច ដែលរងការប៉ះពាល់ស្រូវចំនួន ១១៥ ហិកតា ឯកឧត្តមបណ្ឌិត ហ៊ី វីរៈ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្រឡាច លោក ប៉ែន...

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ  ចុះអប់រំផ្សព្វផ្សាយស្ដីពីការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងធ្វើពលកម្មសម្អាតបរិស្ថាន ស្របតាពាក្យស្លោក(លាហើយ ប្លាស្ទិក) និង យើងខ្ញុំទាំងអស់គ្នាប្តេជ្ញា មិនប្រើថង់ប្លាស្ទិកទេ

  (កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៩  ខែកុម្ភៈ ឆ្នាំ២០២៤ លោក កែវ ផល នាយកសាខាបានដឹកនាំមន្រ្តីសាខា ទីប្រឹក្សាយុវជន និងយុវជនសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំចុះអប់រំផ្សព្វផ្សាយអំពីការប្រែប្រួលអាកាស ធាតុ និងបរិស្ថាន ផ្តោតលើការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ស្របតាពាក្យស្លោក(លាហើយ ប្លាស្ទិក) និងយើងខ្ញុំទាំងអស់គ្នាប្តេជ្ញា មិនប្រើថង់ប្លាស្ទិកទេ ដល់សិស្សានុសិស្សនៃវិទ្យាល័យ ជា ស៊ីមកំពង់ថ្ម និងវិទ្ល្យាល័យហ៊ុនសែនក្រវ៉ា សរុបអ្នកចូលរួមចំនួន៤៦១នាក់ ស្រី២៤៨ នាក់ ព្រមទាំងបានធ្វើពលកម្មសម្អាតបរិស្ថានជុំវិញសាលា បានចំនួន២លើក...

គ.ជ.ប ថាពលរដ្ឋជាង ៨៤ ភាគរយមានឈ្មោះក្នុងបញ្ជីផ្លូវការ ឆ្នាំ២០១៧

បន្ទាប់ពីបានធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះឆ្នោត ឆ្នាំ២០១៧ គណកម្មាធិការជាតិរៀបចំការ​បោះ​ឆ្នោត គ.ជ.ប ថាពលរដ្ឋជាង ៨៤ ភាគរយមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត​ផ្លូវការឆ្នាំ ២០១៧។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គជប ចុះថ្ងៃទិ ២៤ ខែ មករានេះដោយលើកឡើងថា​បន្ទាប់ពី​បាន​ធ្វើ​បច្ចុប្បន្ន​ភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះឆ្នោត ឆ្នាំ២០១៧ រួមទាំងការដោះស្រាយពាក្យបណ្តឹងរួចមក គ.ជ.ប​ថា​មានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ សរុបចំនួន ៨ ៣៨០ ២១៧ នាក់ ស្មើនឹង...