សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ពីបទប្រើប្រាស់អាវុធខ្លីដោយខុសច្បាប់

  បាត់ដំបង! កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល បានឃាត់ខ្លួនបុរសម្នាក់ពីបទប្រើប្រាស់អាវុធខ្លីដោយខុសច្បាប់កាលពីវេលាម៉ោង ២១និង​១៩នាទី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតក្នុងភូមិច្រនៀ​ង​ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានអោយដឹកថាស្របពេលដែលលោកកំពុងដឹកនាំកម្លាំងនគរបាលក្នុងអង្គភាពចុះធ្វើការត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ ,ពិនិត្យជាតិអាល់កុល និងគ្រឿងញៀន នៅលើដងផ្លូវក៏បានធ្វើការត្រួតពិនិត្យទៅលើអ្នកបើកបរម៉ូតូចំនួន០១គ្រឿងម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ស៊េរី២០២៤ពាក់ស្លាកលេខបាត់ដំបង 1AT-7163  ដែល​មានម្ចាស់ ឈ្មោះ យ៉ើន ថាវ័ន...

ប្រជាពលរដ្ឋបិទផ្លូវមិនឲ្យឡានក្រុមហ៊ុនចិន ដឹកដីទាំងថ្ងៃទាំងយប់ មិនស្រោចទឹកធ្វើឲ្យហ៊ុយ ដី ប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរ

  ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋចំនួន៤ភូមិ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បាននាំគ្នាយកមែកឈើ និងគ្រែដាក់កាត់ទទឹងផ្លូវ ក្នុងគោលបំណងហាមមិនឲ្យឡានដឹកដីរបស់ ក្រុមហ៊ុនចិនជាច្រើនគ្រឿង ធ្វើចរាចរណ៍ទៅមកបាន ខណៈពួកគាត់អះអាងថា ឡានទាំងនោះដឹកដី ទាំងថ្ងៃ ទាំងយប់ បង្កការរំខាន ថែមទាំងមិនបានចាក់ទឹកស្រោចថ្នល់ បណ្តាលឲ្យហ៊ុយជារាល់ថ្ងៃ ប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរ។ ការបិទផ្លូវនេះនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចក្បែរសាលាឃុំស្វាយ ស្ថិតក្នុងភូមិផ្សារត្រាច ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ...

ឯកឧត្ដមបណ្ឌិត ជីវ កេង និងលោកជំទាវរៀបចំកម្មវិធីជួបជុំសំណះសំណាល សួរសុខទុក្ខ​ និងពិសារអាហារសាមគ្គីជាមួយបងប្អូនប្រជាពលរដ្ឋស្ថិតនៅឃុំតាំងក្រសៅ

  (ខេត្តកំពង់ធំ)៖ នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និងលោកជំទាវ ឆាយ​​ ស៊ីណា​ ជីវ កេង​​ បានរៀបចំកម្មវិធីជួបជុំសំណះសំណាល សួរសុខទុក្ខ​ និងពិសារអាហារសាមគ្គីជាមួយបងប្អូនប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិទឹកអណ្តូង ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ចំនួនជិតជិត ៦០០នាក់។ កម្មវិធីនេះក៏មានការចូលរួមពីឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ...

បទល្មើសនេសាទ”ទូកនាមទទឹង” ធ្វើសកម្មភាពយ៉ាងអាណាធិប្បតេយ្យពេញផ្ទៃទឹក សមត្ថកិច្ចជំនាញខេត្តកំពង់ឆ្នាំង គ្មានការបង្ក្រាបឲ្យមានប្រសិទ្ធភាព

  ខេត្តកំពង់ឆ្នាំង៖ បទល្មើសឧបករណ៍នេសាទ (នាមទទឹងទឹក) ប្រហែលចំនួន៧ទៅ៨ទូក កំពុងធ្វើសកម្មភាពយ៉ាងអាណាធិប្បតេយ្យជារៀងរាល់ថ្ងៃ ដោយឆ្លងពីដែនសមត្ថកិច្ចខេត្តកណ្តាល មកធ្វើសកម្មភាពល្មើស នៅដែនសមត្ថកិច្ចខេត្តកំពង់ឆ្នាំង ប៉ុន្តែហាក់ដូចជាគ្មានការបង្ក្រាបពីសមត្ថកិច្ចជំនាញឡើយ ជាហេតុធ្វើឲ្យមហាជនយល់ថាជាការត្រូវរ៉ូវគ្នា ជាថ្នូនិងផលប្រយោជន៍។ ជាក់ស្តែងនៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ស្ថិតក្នុង ឃុំអំពិលទឹក ឃុំកោះថ្កូវ និងឃុំជលសា ត្រង់ចំណុចស្ទឹងស្ងួត ក្អែកពង ចំណុចមុខតាជេស កំពុងប្រាសាទ និងចំណុចក្បាលកោះឬស្សីដង្គួច មានសកម្មភាពទូកនាមទាំងនេះ ប្រមាណ៧ទៅ៨ទូក...

សហព័ន្ធផ្សព្វផ្សាយព័ត៌មានអាស៊ាន(UMA)ប្រកាសនិងប្រគល់ការទទួលស្គាល់គណ:កម្មាធិការនាយកនិងទីប្រឹក្សាថ្មី

  ប្រទេសថៃ;)សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអាស៊ាន(UMA)បានប្រកាសនិងប្រគល់លិខិតនៃការទទួលស្គាល់សមាសភាពគណ:កម្មាធិការនាយកនិងទីប្រឹក្សាថ្មីប្រចាំប្រទេសថៃនិងកម្ពុជា។ ពិធីនោះធ្វើឡើងនៅសួនសប្បាយ ភ្លើនផាន់ម៉ៃ ស្រុកអាំផាក់វ៉ាខេត្តសមុទ្រសង្គ្រាម ប្រទេសថៃ កាលពីរាត្រីថ្ងៃទី១៩ខែកុម្ភ:ឆ្នាំ២០២៤ ក្រោមវត្តមានដឹកនាំដោយលោកសាស្ត្រាចារ្យបណ្ឌិតប្រាស៊ើដ្ឋ សែនរុងរឿង អគ្គលេខាធិការសមាគមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអាស៊ាន(Union Media of ASEAN ឬUMA) លោកបណ្ឌិតសាស្ត្រាចារ្យប្រយ សម្បត្តិ អគ្គលេខាធិការរងសមាគមនេះ ទទួលបន្ទុកប្រទេសថៃ លោកបណ្ឌិតសាស្ត្រាចារ្យសុខ សុវណ្ណ អគ្គលេខាធិការង ទទួលប្រទេសកម្ពុជា ។ លោកបណ្ឌិតប្រាស៊ើដ្ឋ សែនរុងរឿង បានថ្លែងថា :...

រកឃើញថ្នាំញៀន៨កញ្ចប់ និងកាំបិតតាំងតោ១ដើម នៅលើខ្លួនសាកសពនិងអ្នករួមដំណើរ ករណីគ្រោះថ្នាក់ចរាចរណ៍

  ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យម្នាក់បានស្លាប់ និងបក្ខពួកម្នាក់ទៀតបានរងរបួសធ្ងន់នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវៀងរថយន្តនិងម៉ូតូបុកគ្នាចំណុចផ្លូវខ្វែង ។ ហេតុការខាងលើនេះ! កើតឡើងម៉ោងប្រមាណ៨និង៥នាទីយប់ថ្ងៃទី០២ ខែមិនា ឆ្នាំ២០២៤ ត្រង់ចំណុចផ្លូវបំបែកជាបួន ក្រោយមន្ទីរអប់រំថ្មី ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី កេត យ៉ុង ស្នងការរងទទួលផែនចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង ឲ្យដឹងថា៖ ករណីគ្រោះថ្នាក់ចរាចរណ៏ខាងលើនេះរវាងរថយន្ត១ គ្រឿង ម៉ាកអេលូស ពណ៏ស ផ្លាកលេខ ភ្នំពេញ...

ជនខិលខូចនៅតែប្រព្រឹត្តលួចទន្ទ្រានដីរដ្ឋធ្វើស្រែប្រាំង នៅតំបន់៣ ដែលជាតំបន់ហាមឃាត់ ក្នុងស្រុកកំពង់ស្វាយ

  (កំពង់ធំ)÷ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោក សៅ វណ្ណសិរីវុធ នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ ចូលរួមសហការជាមួយកំលាំងគណៈបញ្ជាកាឯកភាពរដ្ឋបាលស្រុកកំពង់ស្វាយ ដឹកនាំដោយ លោក ឡាង សារូ អភិបាលរងស្រុកកំពង់ស្វាយ សម្រេចបានលទ្ធផលធំៗ២ករណីពីការបង្កាប់បទល្មើសជលផល ដែលបងប្អូនប្រជានេសាទ នៅតែនេសាទជាលក្ខណៈទ្រង់ទ្រាយធំ។ ក្រុមកម្លាំងជំនាញចម្រុះបានចុះទប់ស្កាត់ និងបង្ក្រាបពីការពង្រីកផ្ទៃដីកសិកម្ម ឬប្រើប្រាស់ក្នុងបំណងផ្សេងៗក្រៅពីកិច្ចអភិវឌ្ឍន៍វិស័យជលផល នៅក្នុងតំបន់ព្រៃលិចទឹកដែលត្រូវការពារនៅក្នុងតំបន់៣(ក្រៅតំបន់កាត់ឆ្វៀល)។ ជាលទ្ធផលបានប្រទះឃើញទីតាំងដីព្រៃលិចទឹកដែលប្រជាពលរដ្ឋបានលួចជាន់ព្រៃព្រោះស្រូវ ក្នុងអំឡុង ពេល១ខែមកហើយ នៅចំណុចវាលស្រង៉ែ(ចំណុចឆ្កែខាំស្វា) ស្ថិតនៅក្នុងភូមិសាស្រ្តភូមិខ្សាច់ជីរស់...

អ្នកភូមិបង្កោងនៅតែរក្សាបានទំនៀមចាប់ត្រីរួមគ្នា សម្រាប់ធ្វើម្ហូបត្រៀមឡើងមាឃឬឡើងអ្នកតា

សៀមរាប:))នៅជារៀងរាល់ឆ្នាំ ក្រោយពេលបញ្ចប់ការងារប្រមូលផលស្រូវរួចរាល់ហើយ ប្រជាជនក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង នៃខេត្តសៀមរាប តែងតែប្រារព្ធពិធីចាប់ត្រីរួមគ្នា សម្រាប់ធ្វើម្ហូបអាហារក្នុងពិធីឡើងមាឃ ឬឡើងអ្នកតា នៅរៀងរាល់ខែមាឃ តាមទម្លាប់ពីបុរាណមិនដែលអាក់ខានម្តងណាឡើយ ក្រោយថ្ងៃជ័យជម្នះ ៧មករា ១៩៧៩មក។ រមណីយដ្ឋានអង្គរ ប្រមូលផ្តុំទៅដោយបេតិកភណ្ឌរស់ ដែលសម្បូរទាំងមរតកអរូបី និងរូបីជាច្រើន ហើយត្រូវបានអ្នកស្រុកអង្គរបន្តប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនរហូតមកដល់បច្ចុប្បន្ន ។ ដើមី្បរក្សានូវប្រពៃណីទំនៀមទម្លាប់ពីបុរាណដូនតាខ្មែរយើងមក បងប្អូនតែងតែនាំគ្នាប្រារព្ធពិធីចាប់ត្រីរួមមិនដែលខកខានជាលក្ខណៈសហគមន៍ គឺសម្រាប់តែសមាជិកក្នុងភូមិបង្កោងតែប៉ុណ្ណោះ ដើម្បីត្រៀមរៀបចំពិធីឡើងមាឃ...

កម្លាំងអាវុធហត្តខេត្តកំពង់ឆ្នាំងចុះអនុវត្តដីការរបស់តុលាការយោធាឃាត់ខ្លួនមនុស្សចំនួន៥នាក់

  កំពង់ឆ្នាំង៖ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពីឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ។ នៅវេលាម៉ោង១០:៣០នាទីព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ កម្លាំងមន្ទីរស្រាវជ្រាវបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមានជ័យ ស្នាក់ការសន្តិសុខលេខ៥០០ សរុប១២នាក់ រថយន្តចំនួន០២គ្រឿង ម៉ូតូចំនួន០៣គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ទោ ព្រំ ស៊ីណេ ប្រធានមន្ទីរស្រាវជ្រាវបង្រ្កាបបទល្មើស...

ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត៖ ក្រុមការងារចុះបញ្ជីដីក្នុងតំបន់២ និងតំបន់៣កាត់ឆ្វៀលមកតំបន់២ ត្រូវអនុវត្តការងារប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈឲ្យបានល្អ

  (កំពង់ធំ)៖លោក អុឹម សុឌីណា ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ បានលើកឡើងថាក្រុមការងារចុះបញ្ជីដីក្នុងតំបន់ពីរនិងតំបន់បីកាត់មកតំបន់ពីរត្រូវអនុវត្តការងារប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈឲ្យបានល្អ។ លោក អុឹម សុឌីណា បានថ្លែងដូចនេះនៅក្នុងកិច្ចប្រជុំស្ដីពីការវាស់វែងផ្ដល់ប័ណ្ណសម្គាល់សិទ្ធិប្រើប្រាស់និងអាស្រ័យផលលើដីរដ្ឋក្នុងភូមិសាស្ត្រខេត្តកំពង់ធំ រសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំរដ្ឋបាលខេត្ត។ លោកបានបន្តថាកិច្ចការងារចុះវាស់វែងដីធ្លីនៅក្នុងតំបន់ដីកាត់ឆ្វៀលនេះក្រុមការងារទាំងអស់ទាំងមន្ត្រីក្របខណ្ឌនិងមន្ត្រីកិច្ចសន្យាត្រូវធ្វើយ៉ាងណាត្រូវតែយល់ដឹងឲ្យបានច្បាស់លាស់ក្នុងកិច្ចការនេះ ពីព្រោះយើងមិនចង់ឲ្យមានព័ត៌មាននៅការយល់ដឹងខុសគ្នានោះទេដូច្នេះក្រុមការងារដែលមានចំណុចខ្វះខាត មិនទាន់យល់ច្បាស់ពីនីតិវិធីនេះត្រូវតែសាកសួរមុននឹងយើងចុះទៅអនុវត្ត ដើម្បីជៀសវាងនៅចំណុចណាមួយដែលធ្វើឲ្យមានការភាន់ច្រឡំ។ នេះគឺជាចំណុចអាទិភាពសំខាន់ៗដែលលោកប្រធានមន្ទីរបានដាក់ជូនដល់ក្រុមការងារ៖ ១. ត្រូវមានវិន័យនិងក្រមសីលធម៌វិជ្ជាជីវៈប្រកបដោយការទទួលខុសត្រូវខ្ពស់ ២. ត្រូវប្រើពាក្យសម្ដីឲ្យសមរម្យចំពោះបងប្អូនប្រជាពលរដ្ឋ ៣.ត្រូវគោរពពេលវេលាឲ្យបានទៀងទាត់ពីព្រោះវាជាកត្តាជំរុញឲ្យដំណើរការការងារវាស់វែងបានទាន់ពេលវេលា ៤. សហការល្អជាមួយអាជ្ញាធរមូលដ្ឋានបងប្អូនប្រជាពលរដ្ឋគ្រប់ប្រភេទពិសេសជាមួយចាស់ព្រឹទ្ធាចារ្យដែលជាម្ចាស់ស្រុកដែនដីនៅទីនោះផ្ទាល់ ៥.មិនទាមទាររកអត្ថប្រយោជន៍លើការងារវាស់វែង ការវិនិច្ឆ័យណាមួយដែលធ្វើឲ្យមានផលប៉ះពាល់ដល់ កិត្តិយស កេរ្តិ៍ឈ្មោះរបស់ស្ថាប័នស្ថាប័នអង្គភាពទាំងមូល ៦.ក្នុងករណីមានការតវ៉ាពីបងប្អូនប្រជាពលរដ្ឋដែលខុសពីផែនទីកាត់ឆ្វៀល...