គុជខ្យងទឹកសាបធំបំផុតលើពិភពលោកមានតម្លៃ 374,000 ដុល្លារអាមេរិក

ក្រុមហ៊ុនលក់ដេញថ្លៃ Venduehuis បាននិយាយថាគុជខ្យងទឹកសាបធំបំផុតលើពិភពលោកធ្លាប់ជាកម្មសិទ្ធិរបស់ព្រះនាង Catherine ត្រូវបានលក់កាលពីថ្ងៃព្រហស្បតិ៍ទី​ 31 ខែឧសភានៅប្រទេសហូឡង់ក្នុងតម្លៃ 320,000 អឺរ៉ូ (374,000 ដុល្លារអាមេរិក)។ វាត្រូវបានគេស្គាល់ថាជាគុជតោដេកដោយសារតែរូបរាងចំឡែករបស់វា គុជខ្យងទំនងជាត្រូវបានបង្កើតឡើងនៅពាក់កណ្តាលសតវត្សទី18 នៅក្នុងដែនទឹកប្រទេសចិន ដែលអាចធ្វើទៅបាននៅទន្លេ Zhujiang ឬPearl River។អ្នកដេញថ្លៃបាននិយាយថាគ្រឿងអលង្ការនេះមានទំងន់ 120 ក្រាម និងមានប្រវែងជិត 7 សង់ទីម៉ែត្រ ធ្វើឱ្យវាក្លាយជាគុជខ្យងមួយក្នុងចំណោមគុជខ្យងធំជាងគេទាំងបីដែលគេស្គាល់ច្រើនជាងគេបំផុតនៅក្នុងពិភពលោក។ គុជខ្យងដែលត្រូវបានទិញដោយឈ្មួញជប៉ុនម្នាក់ក្នុងតម្លៃ 320,000អឺរ៉ូ...

តារាសម្តែងក្នុងរឿង Harry Potter លោក Matthew Lewis រៀបការក្នុងប្រទេសអ៊ីតាលី

តារាសម្តែងក្នុងរឿង Harry Potter លោក Matthew Lewis បានរៀបការជាមួយគូដណ្ដឹងរបស់គាត់ Angela Jones នេះបើតាមការប្រកាសនៅលើ Twitter របស់លោក Lewis កាលពីថ្ងៃចន្ទ។តារាសម្តែងនេះបានដើរតួជា Neville Longbottom នៅក្នុងខ្សែភាពយន្តល្បីៗ ដោយផ្អែកលើសៀវភៅរបស់ JK Rowling។ ពេលចែកចាយរូបថតប្តីប្រពន្ធនៅក្នុងថ្ងៃការ លោកបាននិយាយបែបកំប្លែងថា "ខ្ញុំមិនត្រឹមតែខកខាន @ActicMonkeys នៅ...

តារាសម្ដែងអង់គ្លេស Hugh Grant រៀបការជាលើកដំបូងក្នុងវ័យ 57 ឆ្នាំ

យោងតាមរបាយការណ៍បានឱ្យដឹងថាតារាសម្តែងនិងផលិតករភាពយន្តអង់គ្លេសលោក Hugh Grant បានរៀបការជាលើកដំបូងក្នុងវ័យ 57 ឆ្នាំ។ប្រព័ន្ធផ្សព្វផ្សាយ BBC បានរាយការណ៍កាលពីថ្ងៃចន្ទថាអតីតកំលោះចាស់ដែលល្បីល្បាញដោយសារការសម្តែងរបស់គាត់ក្នុងរឿង "Four Weddings and A Funeral" "Notting Hill" និង "Paddington 2" នឹងរៀបអាពាហ៍ពិពាហ៍ជាមួយមិត្តស្រីយូរអង្វែងឈ្មោះ Anna Eberstein ដែលជាអ្នកផលិតកម្មវិធីទូរទស្សន៍ស៊ុយអ៊ែតអាយុ 39 ឆ្នាំ។របាយការណ៍របស់សារព័ត៌មាន...

រូបគំនូរនៃព្រះចៅអធិរាជជប៉ុននិងព្រះមហាក្សត្រីយានីត្រូវបានដាក់បង្ហាញ

ទីភ្នាក់ងារគ្រួសារព្រះចៅអធិរាជជប៉ុនបានបង្ហាញរូបគំនូរនៃព្រះចៅអធិរាជ Akihito និង ព្រះមហាក្សត្រីយានីនៅថ្ងៃចន្ទនេះ។ នេះជាលើកដំបូងដែលគំនូររបស់ព្រះអង្គទាំងពីរត្រូវបានគូឡើងដោយមានការយល់ព្រមពីព្រះអង្គ។ ផ្ទាំងគំនូរប្រេងត្រូវបានគូដោយវិចិត្រករ Hiroshi Noda ជាវិចិត្រករឈានមុខគេ​ ដែលត្រូវបានបញ្ចប់នៅក្នុងខែមករាហើយប្រគល់ទៅរាជវាំង Imperial ក្នុងខែមីនា។ នៅក្នុងគំនូរដែលលាបលើផ្ទាំងក្រណាត់ទំហ៊ំ 2 ម៉ែត្រ ទាំងទទឹងនិងបណ្តោយ ព្រះចៅអធិរាជឈរនៅខាងឆ្វេង ហើយព្រះមហាក្សត្រីយានីឈនៅខាងស្ដាំ។ វិចិត្រករ Noda វ័យ  81 ឆ្នាំមានភាពស្និទ្ធស្នាលជាមួយព្រះអង្គទាំងពីរចាប់តាំងពីពួកគាត់ឡើងសោយរាជ្យ។ ទីភ្នាក់ងារនេះបាននិយាយថាគំនិតនៃការគូរូបព្រះចៅអធិរាជត្រូវបានលើកឡើងកាលពី 8 ឆ្នាំមុនមកម្លេះ។ លោក Noda...

ភាពយន្តជប៉ុនទទួលបានរង្វាន់កំពូលនៅមហោស្រពភាពយន្តទីក្រុងកាន

ភាពយន្តដែលមានចំណងជើង "អ្នកលួចទំនិញ" របស់អ្នកដឹកនាំរឿងជនជាតិជប៉ុន ហ៊ីរ៉ូកាហ្សូ កូរេអ៊ីដាបានឈ្នះពានរង្វាន់ Palme d'Or នៅឯមហោស្រពភាពយន្តទីក្រុងកាន។នៅក្នុងកម្មវិធីប្រកួតប្រជែងភាពយន្តនៅមហោស្រពភាពយន្តទីក្រុងកានលើកទី 71 ការប្រកួតប្រជែងភាពយន្តរបស់លោកកូរេអ៊ីដា គឺជាភាពយន្តមួយក្នុងចំណោមភាពយន្តពីររបស់អ្នកដឹកនាំជប៉ុននៅក្នុងការប្រកួតប្រជែងសម្រាប់ពានរង្វាន់ Palme d'Or។ ភាពយន្តមួយទៀតគឺ "Asako I & II" ដឹកនាំដោយលោកយូស៊ីកិ ហាមាហ្គូឈិ។នៅថ្ងៃចុងក្រោយកាលថ្ងៃសៅរ៍ប្រធាននៃគណៈវិនិច្ឆ័យ តារាសម្តែងស្រី ខេត ប្លែនឈិត បានប្រកាសជ័យជម្នះនៃខ្សែភាពយន្តរបស់លោក...

Jennifer Aniston នឹងសម្តែងភាពយន្តបែបកំប្លែង សេតវិមានភេទដូចគ្នា

អ្នកស្រី Jennifer Aniston នឹងសម្តែងតួជាស្ត្រីទី1 និងជាប្រធានាធិបតីអាមេរិកខ្ទើយទីមួយនៅក្នុងខ្សែភាពយន្តបែបកំប្លែងសម្រាប់ក្រុមហ៊ុន Netflix នេះបើយោងតាមសេវាកម្មតាមអ៊ីនធើណេតបានផ្សាយកាលពីថ្ងៃសុក្រ។ តារាកំប្លែងអាមេរិក Tig Notaro នឹងដើរតួជាភរិយារបស់នាង Aniston ក្នុងខ្សែភាពយន្តនេះហើយនាងក៏ជាសហនិពន្ធ សរសេរសាច់រឿងសម្រាប់ខ្សែភាពយន្តដែលមានចំណងជើងថា ស្ត្រីទី 1 (First Ladies)។ មិនទាន់មានកាលបរិច្ឆេទត្រូវបានកំណត់សម្រាប់ការចេញផ្សាយរឿងនេះទេ។ ក្រុមហ៊ុន Netflix បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថានៅពេល Beverly និង Kasey Nicholson ផ្លាស់ទៅសេតវិមាន...

កំពូលស្ត្រីស្រស់ស្អាតទាំង 10 នៅលើពិភពលោកក្នុងឆ្នាំ 2018

មនុស្ស​មួយចំនួនបាននិយាយថាភាពស្រស់ស្អាតស្ថិតនៅក្នុងភ្នែករបស់អ្នកមើល ប៉ុន្តែបើសិនជាពាក្យនោះត្រឹមត្រូវមែននោះវានឹងមិនអាចរកឃើញបុគ្គលដែលត្រូវបានគេដឹងថាស្អាតដោយស្ទើរតែគ្រប់គ្នានៅក្នុងពិភពលោកទេ។ នេះជាការរាយនាមស្ត្រីនៅលើពិភពលោកដោយផ្អែកលើសម្រស់ដ៏ស្រស់ស្អាតកំពូលទាំង​ 10 នាក់ប្រចាំឆ្នាំ 2018។ Liza Soberano ហ្វីលីពីន នៅលំដាប់ទី 10 គឺជាតារាសម្តែងកូនកាត់ហ្វីលីពីនអាមេរិកដែលមិនមែនថ្មីក្នុងតារាងបញ្ជីបនេះទេ។ នាងជាស្ត្រីដែលស្អាតជាងគេទី 2 ក្នុងឆ្នាំទី 2016។ សម្រាប់អ្នកដែលស្រឡាញ់ហ្វីលីពីន អ្នកត្រូវតែដឹងថាប្រទេសនេះមានស្ត្រីដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក។ Liza ជាតារាស្រស់ស្អាតបំផុតរបស់ហ្វីលីពីន ហើយស្ត្រីដ៏ស្រស់ស្អាតនេះក៏ជាអ្នកផ្សព្វផ្សាយម៉ាកផលិតផលល្បីៗ មួយចំនួននៅក្នុងពិភពលោកដែលរួមមាន Maybelline។ Emma...

ការដេញថ្លៃគំនូររបស់ Rockefeller ប្រភេទ  Picasso Monet និង Mattise

លោក Rockefeller ដែលបានស្លាប់កាលពីខែមីនាឆ្នាំ 2017 មានអាយុ 101 ឆ្នាំ បានប្រមូលផ្ដុំនូវផ្ទាំងគំនូរ គ្រឿងសង្ហារឹម សេរ៉ាមិក និងការតុបតែងជាច្រើនក្នុងជីវិតចម្រុះពណ៌របស់គាត់។ភាគច្រើនត្រូវបានដាក់ដេញថ្លៃនៅ Christie's នៅទីក្រុងញូវយ៉កក្នុងការលក់រយៈពេលបីថ្ងៃ។ រាត្រីដំបូងនៃការលក់ដេញថ្លៃបានបំបែកឯតទគ្គកម្មសម្រាប់ការប្រមូលសិល្បៈគំនូរឯកជនដោយប្រាក់ចំណូលនឹងបរិច្ចាគទៅសប្បុរសធម៌ដែលសប្បុរសជនដែលគាំទ្រក្នុងជីវិតរបស់គាត់៕ មើលខាងក្រោមដើម្បីឃើញថាតើគំនូរខ្លះៗត្រូវបានលក់ចេញ។ Pablo Picasso - Fillette a la corbeille fleurie  តម្លៃ $115,000,000 ឬ £84,745,763Claude...

សម្លៀកបំពាក់ Iron Man ឆ្នាំ 2008 របស់ Downey ត្រូវបានលួចពីឃ្លាំង

ប៉ូលីសទីក្រុង Los Angeles បាននិយាយថាសម្លៀកបំពាក់ដែលមានតម្លៃ 325,000 ដុល្លារ (240,000 ផោន) បានបាត់ពីឃ្លាំងស្តុកទុកនៅ Pacoima ដដដែែែលវាត្រូវបានគេជឿថាបានបាត់ខ្លួននៅចន្លោះខែកុម្ភៈនិងថ្ងៃទី 25 ខែមេសា។ ទោះបីជាយ៉ាងណាក៏ដោយមន្រ្តីនាំពាក្យ ប៉ូលីសទីក្រុង Los Angeles លោក Officer Christopher No បាននិយាយថាឈុតក្រហមនិងមាសដ៏ល្បីល្បាញត្រូវបានរាយការណ៍ថាបានបាត់កាលពីថ្ងៃអង្គារ។Downey បានពាក់ឈុតនេះនៅក្នុងខ្សែភាពយន្តរឿង Iron Man...

Jennifer Lawrence តារាសម្តែងដែលទទួលបានប្រាក់ចំណូលខ្ពស់បំផុតនៅលើពិភពលោកកំពុងឈានជើងចូលជំនួញអចលនទ្រព្យ

Jennifer Lawrence ថ្មីៗនេះបានគ្រងតំណែងជាតារាសម្ដែងដែលមានប្រាក់ឈ្នួលខ្ពស់បំផុតក្នុងពិភពលោកសម្រាប់ឆ្នាំទី 2 ជាប់ៗគ្នា ហើយនៅតែកំពុងធ្វើឈានជើងចូលជំនួញអចលនទ្រព្យរបស់នាង។យោងតាមទស្សនាវដ្ដី Forbes បានឱ្យដឹងថាតារាភាពយន្ដ "Hunger Games" បានចំណាយប្រាក់ចំនួន 46 លានដុល្លារអាមេរិក មុនពេលចំណាយផ្សេងៗនិងបង់ពន្ធនៅក្នុងឆ្នាំនេះរហូតដល់ថ្ងៃទី 1 ខែមិថុនាឆ្នាំ 2016 ដែលបានលក់ខុនដូរបស់នាងនៅ Santa Monica, Calif ដែលទទួលបានប្រាក់ចំណេញតិចជាង $ 280,000។ទ្រព្យសម្បត្តិដែលត្រូវបានកំណត់អត្តសញ្ញាណដោយ...