Sony Xperia 1 មានលក់នៅចិនស្របពេលដាច់ស្តុកនៅអឺរ៉ុប

24

ទីបំផុតក្រុមហ៊ុន Sony បាននាំយកទូរស័ព្ទ Xperia 1 ទៅកាន់ទីផ្សារជាច្រើននៅអឺរ៉ុបកាលពីសប្តាហ៍មុនជាមួយនឹងការចេញលក់នៅសហរដ្ឋអាមេរិកដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី 12 ខែកក្កដា។ ទន្ទឹមនឹងនេះដែរក្រុមហ៊ុនបានចាប់ផ្តើមយុទ្ធនាការបញ្ជាទិញទុកជាមុនសម្រាប់កំពូលស្មាតហ្វូនរបស់ខ្លួននៅក្នុងប្រទេសចិន។ វាត្រូវបានលក់ក្នុងតម្លៃ 6,299 យ័ន ស្មើនឹង 808 អឺរ៉ូ ឬប្រហែល 15% ទាបជាងតម្លៃរបស់សហភាពអឺរ៉ុបដែលមានតម្លៃ 949 អឺរ៉ូ។ទូរស័ព្ទនេះអាចរកទិញបាននៅលើគេហទំព័រលក់រាយតាមប្រព័ន្ធអ៊ីនធឺណិត JD.com របស់ចិនទោះបីជាវាត្រូវបានដាក់លក់តែពណ៌ខ្មៅក៏ដោយ ក៏យើងនៅតែមិនទាន់ដឹងថាតើពណ៌ផ្សេងៗទៀតនឹងមាននៅក្នុងប្រទេសចិនដែរឬទេ។ វាគឺជាស្មាតហ្វូនដែលប្រើ Snapdragon 855 មាន RAM ទំហំ 6GB និងមានអង្គចងចាំទំហំ 128GB មានកាមេរ៉ា 3 គ្រាប់នៅខាងក្រោយនិងមានអេក្រង់ CinemaWide 21:9​ ជាមួយកម្រិតរូបភាព 4K។ហើយខណៈពេលដែលទូរស័ព្ទ Xperia 1 នៅតែមិនទាន់ទៅដល់ទីផ្សារទាំងអស់នៅឡើយ វាអស់ស្តុករួចជាស្រេចនៅក្នុងចក្រភពអង់គ្លេសនិងប្រទេសអាល្លឺម៉ង់។ អ្នកប្រើប្រាស់នៅអង់គ្លេសអាចជ្រើសរើសរវាងពណ៌ខ្មៅនិងពណ៌ស្វាយហើយទទួលបានកាសប្លូធូស WH-1000XM3 មួយគ្រឿងដោយឥតគិតថ្លៃ ប៉ុន្តែឥឡូវការផ្តល់ជូននេះមិនមានទេដោយសារតែកង្វះស្តុក។ហាងអេឡិចត្រូនិកអាល្លឺម៉ង់លក់ទូរស័ព្ទ Xperia 1 ទាំងពីរពណ៌ ប៉ុន្តែមិនមានថែមកាសទេ។ ទោះជាយ៉ាងណាក៏ដោយប្រសិនបើអ្នកចង់បានជម្រើសពណ៌ប្រផេះឬពណ៌ស អ្នកនឹងមិនមានសំណាងទេ ហើយពួកវាក៏ខើចស្តុកផងដែរ៕