Sony បានបង្ហាញកាមេរ៉ាស្មាតហ្វូន IMX586 ជាមួយស៊ែនស៊័រ 48 MP

73

ក្រុមហ៊ុន Sony បានបង្ហាញស៊ែនស៊័រចាប់យករូបភាព CMOS ថ្មីបំផុតរបស់ខ្លួនសម្រាប់ស្មាតហ្វូន។ វាត្រូវបានគេហៅថា IMX586 និងមានទំហំ 48 មេហ្គាភិចសែលដែលមានទំហំតែ 0,8 μm។ វានឹងចាប់ផ្តើមមកដល់ជាមួយស្មាតហ្វូននៅដើមខែកញ្ញាឆ្នាំ 2018។ក្រុមហ៊ុន Sony បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថាការបង្កើនចំនួនភីកសែលនឹងអាចនាំមកនូវរូបភាពដែលមានគុណភាពខ្ពស់ទោះបីជាឧបករណ៍កំពុងប្រើការពង្រីកបែបឌីជីថល។ IMX586 អនុវត្តបណ្តុំ Quad Bayer 2×2។ នេះមានន័យថាឪកាសច្រើនបំផុតវានឹងបញ្ចេញភីកសែលបួនរួមគ្នា ដែលផ្តល់ទិន្នផលស្មើនឹងឧបករណ៏ដែលមានស៊ែនស៊័រ 12MP ដែលមានទំហ៊ំភីកសែល 1,6 μm។

សម្រាប់រូបថតដែលមានគ្រាប់ណយតិចតួចភ្លឺច្បាស់និងវីដេអូដែលថតនៅពេលយប់ ក្នុងអំឡុងពេលថ្ងៃ ឬនៅក្នុងបរិយាកាសដែលមានពន្លឺល្អ  ផ្ទៃបែងចែក (Grid) នឹងវិលត្រឡប់ទៅរកដំណើរការសញ្ញាធម្មតារបស់វាដែលមានរូបថតរហូតដល់ 48 MP ក្នុងពេលវេលាជាក់ស្តែង។ អ្វីដែលសំខាន់នោះគឺអ្នកស្នងតំណែងរបស់ Sensor ទំហំ 40MP នៅខាងក្នុងទូរស័ព្ទ Huawei P20 Pro ដែលមានបំពាក់ Quad Bayer ផងដែរ។

ទូរស័ព្ទដំបូងដែលមានកាមេរ៉ា 48 មេហ្គាភិចសែលទំនងជាទូរស័ព្ទ Xperia XZ3 ដែលត្រូវបានរំពឹងថានឹងមានវត្តមាននៅ IFA 2018 ទោះបីពាក្យចចាមអារ៉ាមមួយចំនួនបានលើកឡើងថាវាប្រហែលជាដូចគ្នានឹងទូរស័ព្ទ Xperia XZ2 Premium ផងដែរ៕