ចំនួនអ្នកស្លាប់ពីភ្លៀងធ្លាក់ខ្លាំងកើនដល់ 169 នាក់

51

មន្ត្រីនៅប្រទេសជប៉ុនបាននិយាយថាចំនួនអ្នកស្លាប់ដោយសារទឹកជំនន់និងការបាក់ដីដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនៅភាគខាងលិចនៃប្រទេសបានកើនដល់ 169 នាក់។

ទីក្រុងហ៊ីរ៉ូស៊ីម៉ាគឺជាតំបន់រងគ្រោះខ្លាំងបំផុតដោយមានមនុស្ស 67 នាក់បានស្លាប់។

អាជ្ញាធរនិយាយថាមនុស្ស 80 នាក់កំពុងបាត់ខ្លួន។ មន្ត្រីនៅរដ្ឋបាលខេត្តអូកាយ៉ាម៉ាបានបង្ហាញកាលនៅថ្ងៃពុធនេះថាពួកគេបានរកឃើញមនុស្ស 26 នាក់ទៀតបាត់ខ្លួន៕