ចំនួនអ្នកស្លាប់កើនដល់ 94 នាក់ដោយសារទឹកជំនន់និងការបាក់ដី

30

មន្ត្រីនៅប្រទេសជប៉ុនបាននិយាយថាចំនួនអ្នកស្លាប់ដោយសារទឹកជំនន់និងការបាក់ដីដែលបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំងនៅភាគខាងលិចនៃប្រទេសបានឈានដល់ 94​នាក់ នៅព្រឹកថ្ងៃចន្ទនេះ។

អាជ្ញាធរនិយាយថាមនុស្ស 3 នាក់ផ្សេងទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយ 56 នាក់ទៀតកំពុងបាត់ខ្លួន។

ទីក្រុងហ៊ីរ៉ូស៊ីម៉ាគឺជាតំបន់រងគ្រោះខ្លាំងបំផុតដោយមានមនុស្សចំនួន 39 នាក់ត្រូវបានរាយការណ៍ថាបានស្លាប់ និង មនុស្ស 23 នាក់ត្រូវបានសម្លាប់នៅក្នុងខេត្តអ៊ីហ៊ីមី។

ការស្លាប់ក៏ត្រូវបានគេរាយការណ៍ផងដែរនៅនៅខេត្តនិងក្រុងមួយចំនួនទៀតដូចជា អូកាយ៉ាម៉ា ក្យូតុ យ៉ាម៉ាហ្គូឈិ ហ្វូគូកា កាហ្គោស៊ីម៉ា យូហ្គូ ស៊ីហ្គា ជីហ្វូ កូឈិ និង សាហ្គា។

ក្រុមមន្រ្តីបាននិយាយថាចំនួនអ្នកស្លាប់អាចនឹងកើនឡើង ខណៈដែលវិសាលភាពនៃការខូចខាតទាំងស្រុងមិនទាន់ត្រូវបានគេដឹងនៅឡើយ៕