នាយករដ្ឋមន្រ្តីហុងគ្រី Orban ឈ្នះឆ្នោតអាណត្តិថ្មី

30

គណបក្សគ្រប់គ្រងការប្រឆាំងអន្តោប្រវេសន៍របស់ហុងគ្រីបានទទួលជ័យជម្នះក្នុងការបោះឆ្នោតទូទៅកាលពីថ្ងៃអាទិត្យ។

មន្រ្តីបោះឆ្នោតបាននិយាយថាគណបក្ស Fidesz របស់នាយករដ្ឋមន្រ្តី Viktor Orban ទទួលបានអាសនៈចំនួន 133 សម្រាប់សំឡេងភាគច្រើនពីរភាគបីនៅក្នុងសភា។

លោក Orban បានបម្រើការងារជានាយករដ្ឋមន្ត្រីចាប់តាំងពីឆ្នាំ 2010 ហើយឥឡូវនេះបានទទួលជ័ជម្នះក្នុងអាណត្តិទី3 សម្រាប់ 4ឆ្នាំបន្តទឿត។

លោកបានប្រាប់ក្រុមអ្នកគាំទ្រថាជ័យជម្នះដ៏ធំធេងរបស់គណបក្សរបស់លោកគឺជាឱកាសដើម្បីការពារប្រទេសហុងគ្រី។លោក Orban បានជំទាស់ទៅនឹងគោលនយោបាយសហភាពអឺរ៉ុបស្តីពីការទទួលជនភៀសខ្លួននិងជនអន្តោប្រវេសន៍។

កាលពីថ្ងៃចន្ទយុវជនប្រហែល 300 នាក់បានប្រមូលផ្ដុំគ្នានៅរដ្ឋធានី Budapest ដើម្បីតវ៉ានឹងលទ្ធផលនៃការបោះឆ្នោត។ ពួកគេរិះគន់គោលនយោបាយផ្តាច់ការរបស់លោក Orban ដូចជាការដាក់សម្ពាធលើសាកលវិទ្យាល័យនិងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

សិស្សម្នាក់បាននិយាយថានាងមានការភ្ញាក់ផ្អើលចំពោះលទ្ធផលនៃការបោះឆ្នោតនៅពេលនាងជឿជាក់ថាពួកគេអាចបញ្ឈប់គណបក្ស Fidesz ពីការឈ្នះធំ។

នាយករដ្ឋមន្ត្រីប៉ូឡូញលោក Mateusz Morawiecki និងនាយករដ្ឋមន្រ្តីសាធារណរដ្ឋឆេកលោក Andrej Babis បានស្វាគមន៍លទ្ធផលនៃការបោះឆ្នោតនៅលើ Twitter និងកិច្ចសហប្រតិបត្តិការជាមួយលោក Orban ។ មេដឹកនាំប៉ូឡូញនិងឆែកក៏រិះគន់សហគមន៍អ៊ឺរ៉ុបនិងកំពុងអនុវត្តនយោបាយតានតឹងប្រឆាំងនឹងជនភៀសខ្លួននិងជនអន្តោប្រវេសន៍។

ក្រុមអ្នកសង្កេតការណ៍និយាយថាការបែងចែកនៅក្នុងសហភាពអឺរ៉ុបនឹងមានការរីកចម្រើនបើសិនជាលោក Orban រិះគន់សហភាពអឺរ៉ុបបន្ថែមទៀត ហើយប្រសិនបើចលនាស្តាំនិយមនិងប្រឆាំងអន្ដរជាតិប្រមូលកម្លាំងនៅក្នុងបណ្តាប្រទេសអឺរ៉ុបភាគកណ្តាលឬខាងកើត។ ពួកគេជឿជាក់ថាភាពច្របូកច្របល់អាចធ្វើឱ្យស៊ីជម្រៅជាមួយបណ្តាប្រទេសនានាដែលលើកកម្ពស់សាមគ្គីភាពសហភាពអឺរ៉ុបដូចជាបារាំងនិងអាល្លឺម៉ង់៕