ប្រធានាធិបតីអ៊ីរ៉ង់៖ ការតវ៉ានិងការរិះគន់មិនពាក់ព័ន្ធនឹងអំពើហឹង្សាទេ គឺជាសិទ្ធិរដ្ឋធម្មនុញ្ញអ៊ីរ៉ង់

30

លោកប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani បាននិយាយកាលពីថ្ងៃអាទិត្យថា ការតវ៉ានិងការរិះគន់មិនពាក់ព័ន្ធនឹងអំពើហឹង្សានោះទេ ប៉ុន្តែវាគឺជាសិទ្ធិរដ្ឋធម្មនុញ្ញរបស់ប្រទេសអ៊ីរ៉ង់។

ចាប់តាំងពីថ្ងៃព្រហស្បតិ៍ ប្រទេសអ៊ីរ៉ង់ត្រូវបានរង្គោះរង្គើដោយការតវ៉ាធំបំផុត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ មនុស្សរាប់ពាន់នាក់បានធ្វើការតវ៉ានៅទូទាំងអ៊ីរ៉ង់ប្រឆាំងនឹងភាពក្រីក្រ និងភាពអត់ការងារធ្វើ។ ក្រុមអ្នកតវ៉ាបានកំពុងស្រែកពាក្យស្លោកដែលរិះគន់លោក Rouhani និងមេដឹកនាំកំពូលអ៊ីរ៉ង់លោក Ali Khamenei។

កាលពីថ្ងៃព្រហស្បតិ៍ អភិបាលរដ្ឋធានីតេអេរ៉ង់លោក Mohammad Ali Najafi បាននិយាយថា ចរាចរណ៍នៅក្នុងផ្នែកមួយចំនួននៃទីក្រុងនេះ ត្រូវបានរំខានដោយសារការប្រមូលផ្តុំគ្នា ដោយបន្ថែមថា អចលនទ្រព្យមួយចំនួនរបស់ក្រុង រួមទាំងស្ថានីយ៍រថយន្ដជាច្រើនកន្លែង បានទទួលរងការខូចខាតក្នុងអំឡុងពេលបាតុកម្ម។

លោកសង្កត់ធ្ងន់ថា ការតវ៉ា និងការរិះគន់សិទ្ធិ គឺវាជារដ្ឋធម្មនុញ្ញរបស់ប្រជាជន … ការរិះគន់ខុសពីអំពើហឹង្សា ដែលធ្វើឱ្យខូចខាតដល់ទ្រព្យសម្បត្តិសាធារណៈ។ ប៉ុន្តែការតវ៉ាត្រូវបានគេបង្ក្រាបនៅក្នុងទីក្រុង Mashhad ដែលមានប្រជាជនច្រើនបំផុតទីពីររបស់រដ្ឋធានីអ៊ីរ៉ង់ ដោយអាជ្ញាធរដែលបានប្រើឧស្ម័នបង្ហូរទឹកភ្នែកប្រឆាំងនឹងបាតុករនោះ ដោយសារតែពួកគេបានបំផ្លាញទ្រព្យសម្បត្តិសាធារណៈ។

ក្រុមមន្ត្រីមកពីប្រទេសជាច្រើន រួមទាំងរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Boris Johnson បានសម្តែងការព្រួយបារម្ភជុំវិញការប្រមូលផ្តុំគ្នា នៅអ៊ីរ៉ង់ ដោយអំពាវនាវដល់អាជ្ញាធររបស់ប្រទេសនេះ ឱ្យធានាសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋខ្លួន។ ក្នុងពេលជាមួយគ្នានេះ លោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ កាលពីថ្ងៃចន្ទ បានថ្កោលទោសចំពោះការរឹតត្បិតលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលត្រូវបានណែនាំដោយអាជ្ញាធរអ៊ីរ៉ង់ នៅក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាលនៅក្នុងប្រទេសមជ្ឈឹមបូព៌ា។

លោកត្រាំបានសរសេរនៅលើបណ្តាញសង្គមធ្វីតធ័រថា ប្រទេសអ៊ីរ៉ង់ដែលជាប្រទេសមួយ ដែលបានឧបត្ថម្ភដល់ក្រុមភេរវកម្ម ដោយការរំលោភបំពានសិទិ្ធមនុស្សជាច្រើនលើក តាមរយៈការបិទប្រព័ន្ធអ៊ីនធឺរណែតរាល់ពេល ដូច្នេះក្រុមបាតុករអហិង្សា គឺពួកគេមិនអាចទំនាក់ទំនងគ្នាបានទេ។ ស្របពេលជាមួយគ្នានេះដែរ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានគាំទ្រសិទ្ធិរបស់ប្រទេសអ៊ីរ៉ង់ ក្នុងការធ្វើបាតុកម្មដោយសន្តិវិធី និងបានជំរុញឱ្យក្រុងតេអេរ៉ង់ មិនឲ្យធ្វើការបង្ក្រាបទៅលើក្រុមហ្វូងបាតុករ៕