គេហដ្ឋាន និងទ្រព្យសម្បត្តិរបស់លោកស្រីយីងឡាក់ត្រូវបានរឹបអូស
មេធាវីរបស់លោកស្រីយីងឡាក់បាននិយាយកាលពីថ្ងៃពុធនេះថា ទ្រព្យសម្បត្តិជាង ៣០ ដែលជាកម្មសិទ្ធរបស់អតីតនាយករដ្ឋមន្ត្រី លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រាត្រូវបានរឹបអូសដោយនាយកដ្ឋានប្រតិបត្តិច្បាប់ដើម្បីគ្រប់គ្រងការខាតបង់ក្នុងគំរោងសន្យាទិញស្រូវ អង្ករដែលបរាជ័យក្នុងរដ្ឋបាលរបស់គាត់។
ទ្រព្យសម្បត្តិរួមមានផ្ទះមួយនៅ Soi Nawamin 111 ភាគខាងជើងទីក្រុងបាងកក ជាកន្លែងដែលអតីតអ្នកនយោបាយភៀសខ្លួនចំណាយពេលវេលាជាច្រើនរស់នៅ មុនពេលលោកស្រី បានជម្លៀសខ្លួនទៅបរទេសនៅចុងខែសីហា ដើម្បីគេចចេញពីការកាត់ទោសអោយជាប់ពន្ធនាគារ ២ឆ្នាំ សម្រេចដោយតុលាការកំពូលក្នុងរឿងក្តីដែលគេចវេសពីការជំនុំជម្រះព្រហ្មទណ្ឌរបស់លោកស្រី។
លោកស្រី យីងឡាក់មានផ្ទះតម្លៃ ១១០លានបាត តាមទ្រព្យសម្បត្តិដែលបានប្រកាស ត្រូវបានដាក់ក្នុងបញ្ជីកំពូលនៃទ្រព្យសម្បត្តិដែលត្រូវរឹបអូស។
ក្រសួងហិរញ្ញវត្ថុ ផ្តល់សិទ្ធអំណាចអោយមានប្រតិបត្តិការដើម្បីជួយផ្តល់សំណងអោយជនរងគ្រោះពីគោលនយោបាយចំបងក្នុងរដ្ឋបាលរបស់លោកស្រី។
ទ្រព្យសម្បត្តិផ្សេងៗទៀតរួមមាន អាផាតមិន...
រដ្ឋាភិបាលសហរដ្ឋអាមេរិកបិទជាផ្លូវការតាមកាលបរិច្ឆេទចុងក្រោយនាពេលរាត្រីថ្ងៃសៅរិ៍
វ៉ាស៊ីងតោន: រដ្ឋាភិបាលសហរដ្ឋអាមេរិកបិទជាផ្លូវការនៅថ្ងៃសៅរិ៍ទី ២០ មករានេះ អំឡុងពេលខួបទី ១ឆ្នាំ នៃការចូលកាន់តំណែងរបស់លោកប្រធានាធិបតី Donald Trump ក្រោយពេលអ្នកច្បាប់បរាជ័យមិនយល់ស្របលើកិច្ចព្រមព្រៀងបញ្ឈប់ការចំណាយដែលមានគម្លាត។
ព្រឹទ្ធសមាជិកនៅតែចរចានៅមន្ទីព្រឹទ្ធសភានៅពេលរាត្រី ប៉ុន្តែការិយាល័យរបស់លោកត្រាំបានចេញរបាយការណ៍ស្តីបន្ទោសក្រុមប្រជាធិបតេយ្យប្រឆាំង ចំពោះវិបត្តិនេះ។
អ្នកនាំពាក្យលោកស្រី Sarah Sanders បាននិយាយថាការទទូចរបស់ក្រុមគណបក្សប្រជាធិបតេយ្យដែលវិធានការណ៍រយៈពេលបីខែ រួមមានការការពារចំពោះជនអន្តោប្រវេសន៍ដែលមិនបានបានចុះបញ្ជី បានមកដល់ប្រៀបដូចជាក្មេងៗ បានសម្លាប់កិច្ចព្រមព្រៀង។ យប់នេះពួកគេបានដាក់នយោបាយដើម្បីសន្តិសុខជាតិរបស់យើង គ្រួសារយោធារ ក្មេងៗងាយរងគ្រោះ លទ្ធភាពរបស់ប្រទេសយើងដើម្បីបម្រើពលរដ្ឋអាមេរិកកាំងទាំងអស់។
គាត់បានព្រមានថា “យើងនឹងមិនចរចានូវស្ថានភាពជនអន្តោប្រវេសន៍ដែលមិនស្របច្បាប់ខណៈពេលដែលក្រុមមន្ត្រីគណបក្សប្រជាធិបតេយ្យបានកាន់កាប់ចំណាប់ខ្មាំងពលរដ្ឋស្របច្បាប់លើការទាមទារដ៏គ្រោះថ្នាក់របស់ពួកគេ”។
ស្ថាប័នសេវាកម្មសហព័ន្ធសហរដ្ឋអាមេរិកនិងប្រតិបត្តិការណ៍យោធាចាត់ទុកជាការសំខាន់នឹងបន្ត ក៏ប៉ុន្តែបុគ្គលិករដ្ឋាភិបាលរាប់ពាន់នាក់នឹងត្រូវបញ្ជូនទៅផ្ទះវិញដោយមិនមានប្រាក់ឈ្នួលរហូតទាល់តែវិបត្តិត្រូវបានដោះស្រាយ៕
សកម្មជនប្រជាធិបតេយ្យហុងកុង Joshua Wong ជាប់ពន្ធនាគារដោយសាការតវ៉ា
សកម្មជនប្រជាធិបតេយ្យហុងកុង Joshua Wong បានជាប់ពន្ធនាគារ ៣ខែ នៅថ្ងៃពុធនេះ (១៧មករា) ដោយសាតែការព្យាយាមរារាំងការបណ្តេញក្រុមអ្នកបោះជុំរំអំឡុងពេលមានការតវ៉ាដើម្បីបុព្វហេតុប្រជាធិបតេយ្យនៅឆ្នាំ ២០១៤ ជាការដាក់ពន្ធនាគារលើកទី២ ជុំវិញការប្រមូលផ្តុំគ្នា។
Wong មានវ័យ ២១ ឆ្នាំមានទោសពីបទមិនគោរពច្បាប់ បានបង់ប្រាក់តម្កល់សម្រាប់ប្តឹងឧទរណ៍លើការកាត់ទោសអោយជាប់គុក ៦ខែ ក្នុងករណីបទល្មើសពាក់ព័ន្ធនឹងចលនាឆ័ត្រ (Umbrella Movement)។
វាជាលក្ខណពន្ធនាគាដ៏គួអោយព្រួយបារម្មណ៍សំរាប់អ្នកដឹកនាំយុទ្ធនាការ បានទម្លាក់ទឹកចិត្តពលរដ្ឋវ័យក្មេងពីការបញ្ចេញទស្សនៈ និងបិទសេរីភាពនៃការនិយាយស្តីនៅក្នុងទីក្រុងពាក់កណ្តាលស្វ័យយ័ត ដែលបានបង្ហាញថាចិនកំពុងតែបង្កើនការគ្រប់គ្រង។ អ្នកគាំទ្រជាច្រើនបានប្រមូលផ្តុំគ្នាខាងក្រៅតុលាការកំពូល ដោយស្រែកថា...
ប្រទេសរ៉ូម៉ានីបាត់បង់នាយករដ្ឋមន្ត្រី ទី២ ក្នុងរយៈពេល៧ខែ
ប្រទេសរ៉ូម៉ានីបាត់បង់នាយករដ្ឋមន្ត្រី ជាលើកទី២ រយៈពេល ៧ខែ បន្ទាប់ពីគណបក្សនយោបាយរបស់លោក Mihai Tudose បានដកការគាំទ្រ។
នាយករដ្ឋមន្ត្រីពីគណបក្សសង្គមប្រជាធិបតេយ្យ PSD បាននិយាយថាគាត់បានលាលែងពីតំណែងដោយភាពប្រាកដប្រជា។
ស្ថានភាពប្រទេសរ៉ូម៉ានី
រ៉ូម៉ានីជាប្រទេសមួយដែលជាសមាជិករបស់សហគមន៍អ៊ឺរ៉ុបដែលក្រជាងគេបំផុតកំពុងតែសាទរជាមួយនឹងកំណើនសេដ្ឋកិច្ច។
ភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ផែនការថវិការរបស់រ៉ូម៉ានីឆ្នាំ២០១៨ ធ្វើការព្យាករណ៍អំពីកំណើនសេដ្ឋកិច្ចរបស់ខ្លួន ៥,៥% ហើយឪនភាពពិដានសេដ្ឋកិច្ចសហគមន៍អ៊ឺរ៉ុបត្រឹម ៣% នៃផលិតផលសរុបក្នុងស្រុកដុល។
តើនឹងមានអ្វីកើតឡើងទៀត?
របាយការណ៍បានបង្ហាញថាលោក Tudose បានឈ្លោះជាមួយប្រធានបក្សដ៏មានឥទ្ធិពលរបស់គាត់ លោក Liviu Dragnea ក្រោយពេលឈ្លោះជាមួយអ្នកស្និទ្ធស្នាលរបស់លោក...
Trump: ខ្ញុំមិនមែនជាអ្នករើសអើងពូជសាសន៍ទេ
លោកប្រធានាធិបតី Donald Trump បាននិយាយការពារខ្លួនកាលពីយប់ថ្ងៃអាទិត្យក្រោយពេលមានភាពចម្រូងចម្រាស់ចំពោះសេចក្តីថ្លែងការរបស់គាត់អំពីបណ្តាប្រទេសអាហ្វ្រិកអស់រយៈពេលបីបួនថ្ងៃកន្លងមកនេះ បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំមិនមែនជាអ្នករើសអើងពូជសាសន៍ទេ”។
នៅក្នុងសេចក្តីថ្លែងការទៅកាន់អ្នកយកព័ត៌មាន ក្នុងពេលថតរូប នាឪកាសពិសារអាហារពេលល្ងាចជាមួយថ្នាក់ដឹកនាំសភាជាន់ទាបលោក Kevin McCarthy នៅ West Palm Beach រដ្ឋ Florida លោកប្រធានាធិបតី Donald Trump បាននិយាយថានៅពេលដែលបានសួរថាតើលោកគឺជាអ្នកប្រកាន់ពូជសាសន៍ គាត់បានឆ្លើយថា “ទេខ្ញុំមិនមែនអ្នកប្រកាន់ពូជសាសន៍ទេ ខ្ញុំគឺជាអ្នកប្រកាន់ពូជសាសន៍តិចតួចបំផុត ដែលអ្នកធ្លាប់បានសម្ភាសពីមុនមក។”
លោកប្រធានាធិបតីបានទាក់ទាញការរិះគាន់ដ៏ស្រួចស្រាវតាំងពីគាត់ត្រូវបានរាយការណ៍មកថា...
ព្រះអង្គម្ចាស់ Alwaleed ស្ថិតក្នុងការសម្របសម្រួលជាមួយរដ្ឋាភិបាល
មន្ត្រីជាន់ខ្ពស់របស់ Saudi បាននិយាយថាព្រះអង្គម្ចាស់ Alwaleed bin Talal ដែលជាមហាសេដ្ឋីរបស់ប្រទេស Saudi Arabia ត្រូវបានឃុំខ្លួនអស់រយៈពេល២ខែ ក្នុងការបង្ក្រាបការប្រឆាំងអំពើពុករលួយ កំពុងតែចចារដើម្បីសម្របសម្រួលជាមួយអាជ្ញាធរ ក៏ប៉ុន្តែមិនទាន់មានការស្រុះស្រួលនៅឡើយទេ។
ព្រះអង្គម្ចាស់ Alwaleed ដែលមានទ្រព្យសុទ្ធ ប៉ានប្រម៉ាណជា ១៧ ពាន់លានដុល្លារសហរដ្ឋអាមេរិក ជាព្រះប្រធាននិងជាម្ចាស់កម្មសិទ្ឋក្រុមហ៊ុនវិនិយោគ Kingdom Holding ហើយក៏ជាអ្នកជំនួញដ៏ល្បីល្បាញប្រចាំប្រទេសផងដែរ។
តាំងពីដើមខែវិច្ឆិការព្រះអង្គម្ចាស់ Alwaleed ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្នជាមួយឥស្សរជននយោបាយនិងឥស្សរជនជំនួញជាច្រើនអ្នកទៀតដែលបានឃុំឃាំងក្នុងការបង្ក្រាបនៅក្នុងសណ្ឋាគារប្រណីត...
ប្រទេសអង់គ្លេសលុបចោលផែនការលុបបំណុលរបស់កូរ៉េខាងជើង
រដ្ឋាភិបាលអង់គ្លេសបានដកផែនការលុបចោលបំណុលរបស់កូរ៉េខាងជើង ដែលមិនទទួលបានប្រាក់បំណាច់រយៈពេលជាង ០៤ទសវត្សរ៍កន្លងមកនេះ ដោយគិតពីលទ្ធភាពដែលថា កូរ៉េខាងជើងអាចសងប្រាក់វិញ បន្ទាប់ពីកូរ៉េបងប្អូនទាំងពីរ បានបង្រួបបង្រួមគ្នាវិញ។
បំណុលត្រូវបានជំពាក់កាលពីឆ្នាំ១៩៧២ នៅពេលដែលក្រុមហ៊ុន GKN ដែលជាក្រុមហ៊ុនផលិតគ្រឿងបន្លាស់ និងយានអវកាសចក្រភពអង់គ្លេស បានដាក់ប្រាក់ ៧.៨៦លានផោន ក្នុងការផ្តល់ហិរញ្ញប្បទានសម្រាប់ការសាងសង់រោងចក្រគីមីឥន្ទធន្ធៈនៅកូរ៉េខាងជើង។ ក្រោយមកទៀតកូរ៉េខាងជើង បានខកខានសងប្រាក់កម្ចី បន្ទាប់ពីបង់លុយមកវិញត្រឹមតែ ២០ភាគរយប៉ុណ្ណោះ។
ក្រុមហ៊ុននាំចេញហិរញ្ញវត្ថុចក្រភពអង់គ្លេស (UKEF) បានសម្រេចចិត្តកាលពីខែឧសភា ឆ្នាំ២០១៣ ដើម្បីបញ្ឈប់កិច្ចខិតខំប្រឹងប្រែងដើម្បីយកបំណុលនេះ។ ប៉ុន្តែអ្នកវិភាគជាន់ខ្ពស់របស់ UKEF...
ហ្គាតេម៉ាឡា នឹងផ្លាស់ប្តូរស្ថានទូតរបស់ខ្លួន ទៅកាន់ក្រុងយេរូសាឡឹម
ប្រធានាធិបតីហ្គាតេម៉ាឡាលោក ជីមី ម៉ូលឡេស បានបញ្ជាឱ្យប្តូរស្ថានទូតរបស់ប្រទេសនេះ ទៅកាន់ក្រុងយេរូសាឡឹម នៅក្នុងប្រទេសអ៊ីស្រាអែល។ លោកបាននិយាយថា ការសម្រេចចិត្តបែបនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីលោកបាននិយាយជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu។
កាលពីសប្ដាហ៍មុន ប្រទេសហ្គាតេម៉ាឡា គឺជាប្រទេសមួយក្នុងចំណោមប្រាំពីរប្រទេស ដែលបោះឆ្នោតប្រឆាំងនឹងដំណោះស្រាយរបស់អង្គការសហប្រជាជាតិ ជំរុញឱ្យប្រទេសអាមេរិក បដិសេធការទទួលស្គាល់ក្រុងយេរូសាឡឹមថា ជារដ្ឋធានីរបស់អ៊ីស្រាអែល។ ប៉ុន្តែលោកដូណាល់ត្រាំ បានគំរាមកាត់ជំនួយដល់ប្រទេសនេះ ដែលបានបោះឆ្នោតប្រឆាំងនឹងសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិក គឺជាម្ចាស់ជំនួយដ៏សំខាន់មួយ ចំពោះហ្គាតេម៉ាឡា...