Home ព័ត៌មានអន្តរជាតិ

ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងចាប់ផ្តើមធ្វើសន្និសីទការពារជាតិ ដោយអំពាវនាវឱ្យបង្កើនកម្លាំងនុយក្លេអ៊ែរបន្ថែមទៀត

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង បាននិយាយនៅថ្ងៃអង្គារនេះថា កូរ៉េខាងជើងបានចាប់ផ្តើមសន្និសីទការពារជាតិមួយ ដែលមន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច បានអំពាវនាវឱ្យបង្កើនកម្លាំងនុយក្លេអ៊ែររបស់ខ្លួនបន្ថែមទៀត។ ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ (KCNA) បាននិយាយថា សន្និសីទលើកទី៨ នៃឧស្សាហកម្មគ្រឿងសព្វាវុធ ដែលបានប្រារព្ធធ្វើនៅទីក្រុងព្យុងយ៉ាង ដើម្បីពិនិត្យមើលសមិទ្ធផល និងដើម្បីពិភាក្សាពីវិធានការសម្រាប់ការបើកចំហរពេលវេលាដ៏រុងរឿងនៃឧស្សាហកម្មការពារជាតិ។ យោងតាមរបាយការណ៍របស់ KCNA បានឱ្យដឹងថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចូលរួមសន្និសីទនេះ កាលពីថ្ងៃចន្ទ រួមជាមួយលោក ថេជុងស៊ូ អនុប្រធានគណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េ។ ពួកគេក៏បាននិយាយផងដែរថា សន្និសីទនេះ...

យោធាថា មិនទាន់ធ្វើការសំរេចចិត្តនៅឡើយទេ ទៅលើសមយុទ្ធសម្ព័ន្ធមិត្តឆ្នាំក្រោយ

យោធាកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃចន្ទនេះថា វាជារឿងឆាប់ពេកហើយ ដែលត្រូវនិយាយជាសាធារណៈអំពីលទ្ធភាពនៃការពន្យារពេលការធ្វើសមយុទ្ធប្រចាំឆ្នាំជាមួយសហរដ្ឋអាមេរិក ដើម្បីចៀសវាងការជាន់គ្នារវាងការប្រកួតកីឡាអូឡាំពិករដូវរងា PyeongChang ឆ្នាំ២០១៨។ សម្ព័ន្ធមិត្តជាធម្មតា ចាប់ផ្តើមសមយុទ្ធ Key Resolve និង Foal Eagle នៅចុងខែកុម្ភៈ ឬដើមខែមីនាដែលកូរ៉េខាងជើងចាត់ទុកថា ជាការហាត់សមសម្រាប់ការឈ្លានពាន ហើយប្រើជាលេសដើម្បីបង្កហេតុ។ បញ្ហាលំបាកមួយសម្រាប់កូរ៉េខាងត្បូង គឺថាសមយុទ្ធនេះ ទំនងជាស្របគ្នាជាមួយនឹងការប្រកួតកីឡា PyeongChang ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៥ ខែកុម្ភៈ នៅក្នុងទីក្រុង Pyeongchang...

នៅសប្តាហ៍នេះ លោកមូន និងលោកស៊ី នឹងធ្វើកិច្ចប្រជុំកំពូល ស្តីពីចំណងទាក់ទងទ្វេភាគី និងបញ្ហាកូរ៉េខាងជើង 

យោងតាមការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងលោក Cheong Wa Dae បាននិយាយនៅថ្ងៃចន្ទនេះថា ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូនជេអ៊ីន នឹងធ្វើដំណើរទៅកាន់ប្រទេសចិន នៅសប្តាហ៍នេះដើម្បីពិភាក្សាជាមួយប្រធានាធិបតីចិនលោក ស៊ីជីនពីង ដែលនឹងផ្តោតលើមធ្យោបាយលុបបំបាត់កម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង និងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី។ កិច្ចប្រជុំលើកទីពីររបស់ថ្នាក់ដឹកនាំទាំងពីររូបនេះ ចាប់តាំងពីប្រទេសទាំងពីរ បានចេញសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃទី៣១ ខែតុលា ដើម្បីស្តារទំនាក់ទំនងឲ្យល្អប្រសើរឡើងវិញរបស់ពួកគេ ត្រូវបានបង្កើតឡើងដោយការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល THAAD នៅកូរ៉េខាងត្បូង។ មេដឹកនាំទាំងពីរ បានជួបគ្នានៅខាងក្រៅវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងដាណាំង ប្រទេសវៀតណាម...

កូរ៉េខាងត្បូងនឹងដាក់ទណ្ឌកម្មបន្ថែមដល់អង្គការកូរ៉េខាងជើងចំនួន២០ និងមនុស្ស ១២នាក់ នៅក្នុងបញ្ជីខ្មៅ

មន្ត្រីជាន់ខ្ពស់មួយរូបបាននិយាយកាលពីថ្ងៃអាទិត្យថា កូរ៉េខាងត្បូងនឹងដាក់ទណ្ឌកម្មបន្ថែមដល់អង្គការកូរ៉េខាងជើងចំនួន២០ និងមនុស្ស ១២នាក់ នៅក្នុងបញ្ជីខ្មៅរបស់ខ្លួន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីកាត់បន្ថយមូលនិធិអន្តរជាតិសម្រាប់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង។ ទណ្ឌកម្មថ្មី ដែលនឹងចូលជាធរមាននៅថ្ងៃច័ន្ទនេះ ខណៈដែលសហគមន៍អន្តរជាតិដាក់សម្ពាធកាន់តែខ្លាំងឡើងទៅលើរបបផ្តាច់ការ ដែលបានគំរាមកំហែងដល់ពិភពលោក ដោយប្រើអាវុធនៃការបំផ្លិចបំផ្លាញទ្រង់ទ្រាយធំ។ មន្ត្រីនៅក្រសួងការបរទេសរបស់ក្រុងសេអ៊ូលបាននិយាយថា គេរំពឹងថា ទណ្ឌកម្មដែលបានធ្វើឱ្យរាំងខ្ទប់លំហូរមូលនិធិហិរញ្ញវត្ថុខុសច្បាប់ ចូលទៅក្នុងប្រទេសកូរ៉េខាងជើង ហើយបង្កើនហានិភ័យនៃការជួញដូរជាមួយអង្គការ និងមនុស្សបែបនេះ។ មន្ត្រីម្នាក់មកពីការិយាល័យប្រធានាធិបតីលោក Cheong Wa Dae បាននិយាយថា បញ្ជីដែលបាននឹងបញ្ជូនសារច្បាស់លាស់មួយនៃកិច្ចខិតខំប្រឹងប្រែងបន្ត ដើម្បីទប់ស្កាត់សមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ចំពោះរដ្ឋកុម្មុយនិស្ត...

កូរ៉េខាងជើង បានថ្កោលទោសសហរដ្ឋអាមេរិក ជុំវិញការប្រើប្រាស់ការបិទផ្លូវនាវាចរ

កាលពីថ្ងៃអាទិត្យ កូរ៉េខាងជើងបានថ្កោលទោសអាមេរិក ជុំវិញការប្រើប្រាស់ការបិទផ្លូវនាវាចរ បន្ទាប់ពីការបង្កហេតុមីស៊ីលថ្មីរបស់ខ្លួន ដោយព្រមានថា ការចាត់វិធានការបែបនេះជា ការប្រកាសសង្រ្គាម។ ការថ្កោលទោសនេះ បានកើតឡើង បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Rex Tillerson កាលពីពេលថ្មីៗនេះ បានលើកឡើងពីសិទ្ធិហាមឃាត់ការដឹកជញ្ជូនចរាចរណ៍តាមសមុទ្រទៅកាន់ និងទៅមក ពីកូរ៉េខាងជើង បន្ទាប់ពីការសាកល្បងរបស់មីស៊ីលឆ្លងទ្វីប ដែលបានជឿជាក់ថា អាចបាញ់នៅគ្រប់ទីកន្លែងលើដីគោករបស់សហរដ្ឋអាមេរិក។ យោងតាមកាសែត Rodong Sinmun របស់គណបក្សកុម្មុយនីស្តកំពុងកាន់អំណាចរបស់កូរ៉េខាងជើង បានឲ្យដឹងថា កូរ៉េខាងជើង នឹងចាត់ទុកគម្រោងរបស់សហរដ្ឋអាមេរិក...

កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន ធ្វើសមយុទ្ធប្រឆាំងមីស៊ីលរបស់កូរ៉េខាងជើង

កូរ៉េខាងត្បូងបាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនបានចាប់ផ្តើមធ្វើសមយុទ្ធប្រឆាំងមីស៊ីលរួមគ្នាមួយជាមួយសហរដ្ឋអាមេរិក និងជប៉ុន ចំពេលមានការសង្ស័យថា កូរ៉េខាងជើងអាចសាកល្បងមីស៊ីលផ្លោង ដែលបាញ់បង្ហោះដោយនាវាមុជទឹក (SLBM)។ ការធ្វើសមយុទ្ធរយៈពេលពីរថ្ងៃនេះ កំពុងប្រព្រឹត្តទៅនៅក្នុងទឹកក្បែរឧបទ្វីបកូរ៉េ និងជប៉ុន ដែលជាប្រតិបត្តិការយោធាត្រីភាគីដំបូង ចាប់តាំងពីការបាញ់មីស៊ីលផ្លោងអន្តរទ្វីបថ្មី Hwasong-15 របស់កូរ៉េខាងជើង កាលពីចុងខែវិច្ឆិកា។ នេះបើយោងតាមអគ្គសេនាធិការចំរុះ (JCS)។ ពាក់ព័ន្ធសមយុទ្ធនេះ នឹងមាននាវាពិឃាដ Seoae Ryu Seong Ryong Aegis របស់កូរ៉េខាងត្បូង...

មីយ៉ាន់ម៉ាអញ្ជើញដៃគូកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីជួយកសាងរដ្ឋរ៉ាឃីនឡើងវិញ

ទីភ្នាក់ងារមីយ៉ាន់ម៉ាបានរាយការណ៍នៅថ្ងៃសុក្រនេះថា ប្រទេសមីយ៉ាន់ម៉ា បានអញ្ជើញដៃគូកិច្ចសហប្រតិបត្តិការ និងសហគមន៍អន្តរជាតិ ដើម្បីជួយសាងសង់ និងជួសជុលឡើងវិញនូវរដ្ឋរ៉ាឃីន ដែលហែកហួរដោយជម្លោះសង្គ្រាមនៅភាគខាងលិចនៃប្រទេសមួយនេះ។ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចមីយ៉ាន់ម៉ាលោក Win Myat Aye ដែលជាអនុប្រធាននៃសហភាពសហជីពជំនួយមនុស្សធម៌ការតាំងទីលំនៅ និងអភិវឌ្ឍន៍នៅរ៉ាឃីន បានលើកឡើងពីជំហររបស់អ្នកការទូត និងភ្នាក់ងារអង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍។ លោក Win Myat Aye បានបញ្ជាក់ច្បាស់ពីផែនការអនុវត្តគម្រោងអភិវឌ្ឍន៍នៅរដ្ឋរ៉ាក់ឃីន ដោយសហការជាមួយសហគ្រិននានារបស់ប្រទេសនេះ ដោយលើកពីគម្រោងជាច្រើន ដូចជា ការកសាងហេដ្ឋារចនាសម្ព័ន្ធការបង្កើតតំបន់សេដ្ឋកិច្ច បង្កបង្កើនផលចិញ្ចឹមសត្វ...

កូរ៉េខាងត្បូង និងចិននឹងរៀបចំវេទិការ ដើម្បីពិភាក្សាពីចំណងទាក់ទងគ្នា និងបញ្ហាកូរ៉េខាងជើង

ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃសុក្រនេះថា ពួកមន្ត្រី និងអ្នកជំនាញការផ្នែកឯកជននៃប្រទេសកូរ៉េខាងត្បូង និងចិន នឹងជួបប្រជុំគ្នានៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងរកវិធីដើម្បីដោះស្រាយភាពតានតឹងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ដោយសន្តិវិធី។ យោងតាមក្រសួងនេះ បានឱ្យដឹងថា "វេទិកាក្រុមជំនាញពិគ្រោះយោបល់កម្រិតខ្ពស់" នឹងត្រូវគេប្រារព្ធឡើងនៅទីក្រុងប៉េកាំង នៅថ្ងៃចន្ទខាងមុខរួមគ្នា ដោយបណ្ឌិតសភាការទូតជាតិកូរ៉េ និងក្រុមជំនាញពិគ្រោះយោបល់សំខាន់ៗប្រទេសទាំងពីរ។ ការជួបប្រជុំគ្នាលើកទី១ ធ្វើឡើងមុនដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង មូនជេអ៊ីន ទៅកាន់ប្រទេសចិន សម្រាប់កិច្ចប្រជុំកំពូលមួយនៅសប្តាហ៍ក្រោយ។ ក្រសួងនេះបាននិយាយថា ប្រទេសកូរ៉េខាងត្បូង នឹងបញ្ជូនគណៈប្រតិភូមួយក្រុម ដែលមានមនុស្សមកពីបណ្ឌិត្យសភា...

រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង ព្រមានចំពោះការបង្កហេតុរបស់កូរ៉េខាងជើង

លោករដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង សុងយ៉ុងម៉ូ បាននិយាយនៅថ្ងៃសុក្រនេះថា កូរ៉េខាងជើងទំនងជាបាញ់មីស៊ីលបន្ថែម ឬធ្វើការសាកល្បងនុយក្លេអ៊ែរផ្សេងទៀត ស្របពេលដែលកូរ៉េខាងជើង ចាត់ទុកកម្មវិធីអាវុធជាមធ្យោបាយនៃការរស់រានមានជីវិត។ លោកបានចង្អុលបង្ហាញថា កងកម្លាំងប្រដាប់អាវុធរបស់កូរ៉េខាងត្បូង បានរក្សាឥរិយាបថការពារទឹកសមុទ្រពេញមួយឆ្នាំនេះ ខណៈដែលកូរ៉េខាងជើង បានធ្វើការសាកល្បងនុយក្លេអ៊ែរទី៦ និងបាញ់មីស៊ីលផ្លោងចំនួន ១៥គ្រាប់។ លោកសុង និងមេបញ្ជាការនានា បានព្យាករណ៍ថា កូរ៉េខាងជើងនឹងបន្តការបង្កហេតុនៅក្នុងវិធីសាស្ត្ររឹងមាំឆ្ពោះទៅកាន់អាមេរិក ក្នុងបំណងបង្កើនអំណាចរបស់ខ្លួន។ សូមបញ្ជាក់ថា ការវាយតម្លៃនេះ បានធ្វើឡើង ខណៈរដ្ឋមន្ត្រីក្រសួងការពារជាតិលោក សុងយ៉ុងម៉ូ បានរៀបចំកិច្ចប្រជុំចុងឆ្នាំរបស់មេបញ្ជាការជាន់ខ្ពស់ជាង ១៥០នាក់នៅទូទាំងប្រទេស៕ ដោយ៖...

មីយ៉ាន់ម៉ាបដិសេធសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លើបញ្ហារ៉ាឃីន

ប្រទេសមីយ៉ាន់ម៉ាបានសម្តែងការជំទាស់ប្រឆាំងនឹងដំណោះស្រាយរបស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNHRC) ទាក់ទងនឹងបញ្ហារ៉ាឃីន ប៉ុន្តែបានសន្យាកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហាប្រឈមរដ្ឋរ៉ាឃីន។ ប្រព័ន្ធផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃព្រហស្បតិ៍នេះ បានចេញផ្សាយសេចក្តីថ្លែងការណ៍របស់តំណាងអចិន្ដ្រៃយ៍ភូមាប្រចាំនៅយូអិន លោក យូ ថេនលីន ក្នុងការឆ្លើយតបទៅនឹងសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តមួយដែលបានដាក់ជូនសម័យប្រជុំពិសេសរបស់ UNHRC ស្តីពីមីយ៉ាន់ម៉ា។ សេចក្តីសម្រេចនេះ ដែលបានដាក់តាំងកាលពីថ្ងៃអង្គារ មានចំណងជើងថា ស្ថានភាពសិទិ្ធមនុស្សរបស់មូស្លីមរ៉ូហ៊ីងយ៉ា និងជនជាតិភាគតិចដទៃទៀត នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ សម័យប្រជុំពិសេសរបស់ UNHRC ត្រូវបានធ្វើឡើងនៅទីក្រុងហ្សឺណែវ តាមសំណើរបស់រដ្ឋជាសមាជិកនៃអង្គការសហប្រតិបត្តិការឥស្លាម (OIC)។ សេចក្តីថ្លែងការណ៍បាននិយាយថា មីយ៉ាន់ម៉ាជំទាស់នឹងដំណោះស្រាយជាក់ស្តែងរបស់ប្រទេសណាមួយដែលបណ្តាលឱ្យមានការកើនឡើងនូវការបែកបាក់គ្នា និងការប្រឈមមុខគ្នា...