Home ព័ត៌មានអន្តរជាតិ

ព័ត៌មានអន្តរជាតិ

យូអិននឹងអនុម័តលើសេចក្តីសម្រេចសិទិ្ធមនុស្សកូរ៉េខាងជើង នៅសប្តាហ៍នេះ

អង្គការសហប្រជាជាតិ (យូអិន) នឹងអនុម័តលើសេចក្តីសម្រេចចិត្តថ្កោលទោសការរំលោភសិទ្ធិមនុស្សរបស់កូរ៉េខាងជើង សម្រាប់ឆ្នាំទី១៣ ជាប់ៗគ្នានៅសប្តាហ៍នេះ។ យោងតាមប្រភពព័ត៌មានបាននិយាយថា មហាសន្និបាតយូអិនត្រូវបានគេគ្រោងនឹងកោះប្រជុំនៅម៉ោង ១០ព្រឹកនៅថ្ងៃអង្គារ ដើម្បីដោះស្រាយសេចក្តីព្រាងថ្មី ស្តីពីលក្ខខណ្ឌសិទ្ធិមនុស្សរបស់កូរ៉េខាងជើង ដែលត្រូវបានអនុម័ត កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ដោយគណៈកម្មាធិការទី៣ ដែលគ្រប់គ្រងលើបញ្ហាមនុស្សធម៌។ ពួកគេទំនងជាត្រូវបានអនុម័តដោយការមូលមតិគ្នា ព្រោះគ្មានប្រទេសសមាជិកណាមួយ បានស្នើសុំឱ្យមានការបោះឆ្នោតនោះទេ។ សេចក្តីព្រាងនេះចែងថា សភាបានថ្កោលទោសចំពោះការរំលោភបំពាន ដែលមានជាអចិន្ត្រៃយ៍ និងការរំលោភបំពានសិទ្ធិមនុស្សនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង)។ យោងតាមរបាយការណ៍របស់គណៈកម្មការស៊ើបអង្កេតយូអិន កាលពីឆ្នាំ២០១៤ ដែលរាយការណ៍ថា មានការរំលោភបំពានជាច្រើនរាប់ចាប់តាំងពីការធ្វើទារុណកម្ម...

កូរ៉េខាងជើងថ្កោលទោសការធ្វើដំណើរទស្សនកិច្ចរបស់លោកមូន ទៅកាន់ប្រទេសចិន

កូរ៉េខាងជើងបានថ្កោលទោសលោកប្រធានាធិបតីកូរ៉េខាងជើង មូនជេអ៊ីន សម្រាប់ការស្នើឲ្យគាបសង្កត់ និងការដាក់ទណ្ឌកម្មកាន់តែខ្លាំងឡើងប្រឆាំងនឹងរបបមួយនេះ អំឡុងទស្សនកិច្ចរបស់លោកនៅប្រទេសចិន កាលពីសប្តាហ៍មុន។ លោកមូននិងលោកស៊ីជីនភីងបានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ចំពោះគោលការណ៍ធំៗ ចំនួន០៤ ដើម្បីដោះស្រាយកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដោយសន្តិវិធីនិងកាត់បន្ថយភាពតានតឹងនៅលើឧបទ្វីបនេះ។ យោងតាមកាសែត Rodong Shinmun ដែលជាកាសែតផ្លូវការរបស់គណបក្សកាន់អំណាចរបស់កូរ៉េខាងជើង បានចាត់ទុកថា ដំណើរទស្សនកិច្ចនេះ គឺការធ្វើដំណើរដោយគ្មានប្រយោជន៍របស់អ្នកសុំទានម្នាក់ ដែលកំពុងព្យាយាមធ្វើបាបកូរ៉េខាងជើង។ នៅក្នុងការអត្ថាធិប្បាយមួយបាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកមូន គឺដើម្បីបង្កើនការប្រឈមមុខដាក់គ្នាជាមួយជនរួមជាតិ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកងកម្លាំងបរទេស (អាមេរិក) នៅក្នុងការដាក់ទណ្ឌកម្មប្រឆាំងនិងកូរ៉េខាងជើង៕

លោក Tillerson ថា កូរ៉េខាងជើងត្រូវតែបញ្ឈប់ឥរិយាបថគំរាមកំហែង មុនពេលកិច្ចចរចាអាចចាប់ផ្តើម

លោករដ្ឋមន្ត្រីការបរទេសអាមេរិក Rex Tillerson បាននិយាយកាលពីថ្ងៃសុក្រថា កូរ៉េខាងជើងត្រូវតែបញ្ឈប់ឥរិយាបថគំរាមកំហែងរបស់ខ្លួន មុនពេលការចរចាអាចចាប់ផ្តើម។ កាលពីដើមសប្តាហ៍នេះ មន្ត្រីការទូតអាម៉េរិកកំពូលម្នាក់នេះ បាននិយាយថា លោកបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីជួបចរចាជាមួយក្រុងព្យុងយ៉ាង ដោយគ្មានលក្ខខណ្ឌមុន ដែលបង្ហាញពីការផ្លាស់ប្តូរគោលនយោបាយរបស់អាមេរិក។ ប៉ុន្តែសេតវិមានបានទាត់ចោលសំណើនេះភ្លាមៗ បន្ទាប់ពីនិយាយថាពេលនេះ មិនមែនជាពេលវេលាសម្រាប់កិច្ចពិភាក្សានោះទេ។ លោក Tillerson បានប្រាប់កិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ (យូអិន) នៅទីក្រុងញូវយ៉កថា ដូចដែលខ្ញុំបាននិយាយកាលពីដើមសប្តាហ៍នេះ ការបញ្ឈប់ប្រកបដោយចីរភាពនៃការប្រព្រឹត្តគំរាមកំហែងរបស់កូរ៉េខាងជើង ត្រូវតែកើតឡើង មុនពេលការចរចាអាចចាប់ផ្តើម។ ប្រទេសកូរ៉េខាងជើងត្រូវតែរកផ្លូវត្រឡប់ទៅកាន់តុចរចាវិញ។ ប៉ុន្តែនៅក្នុងសុន្ទរកថារបស់លោកទៅកាន់វេទិកាកាលពីថ្ងៃអង្គារ...

មេដឹកនាំកូរ៉េខាងត្បូងប្តេជ្ញាខិតខំប្រឹងប្រែង ដើម្បីបង្កើនទំនាក់ទំនងជាមួយចិនឡើងវិញ

ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូនជេអ៊ីន បានប្តេជ្ញាខិតខំប្រឹងប្រែងស្តារទំនាក់ទំនងជាមួយប្រទេសចិនឡើងវិញ នៅថ្ងៃពុធនេះ ខណៈដែលអំពាវនាវឱ្យបណ្តាប្រទេសនានា បន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់ខ្លួន លើបញ្ហានយោបាយ និងសន្តិសុខ។ ក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងចិន បានសំរេចបាននូវការអភិវឌ្ឍដ៏អស្ចារ្យនៅក្នុងវិស័យសេដ្ឋកិច្ច ប៉ុន្តែទំនាក់ទំនងរបស់ពួកគេ នៅក្នុងវិស័យនយោបាយ និងសន្តិសុខ បានជួបប្រទះផលលំបាក ដោយប្រឈមមុខដាក់គ្នា។ នៅទីក្រុងប៉េកាំង លោកមូនបានមកដល់ប្រទេសចិន នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៤ថ្ងៃ ដែលលោកនឹងទៅកាន់ភាគនិរតីទីក្រុង Chongqingផងដែរ៕ ដោយ៖ Rush...

លោកប្រធានាធិបតីកូរ៉េខាងត្បូង ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ចិន

ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូនជេអ៊ីន បានចាកចេញទៅកាន់ប្រទេសចិន នៅថ្ងៃពុធនេះហើយ សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបួនថ្ងៃ ដែលនឹងរួមបញ្ចូលកិច្ចពិភាក្សាជាមួយលោក ស៊ីជីនភីងប្រធានាធិបតីចិន។ យោងតាមការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងលោក Cheong Wa Dae មេដឹកនាំទាំងពីរគ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលទ្វេភាគីលើកទី៣ របស់ខ្លួន នៅថ្ងៃព្រហស្បតិ៍ ដោយផ្តោតលើការគំរាមកំហែង ដែលកំពុងកើនឡើងរបស់ប្រទេសកូរ៉េខាងជើង និងវិធីកែលម្អទំនាក់ទំនងទ្វេភាគី។ កាលពីមុន លោកមូន និងលោកស៊ី បានជួបប្រជុំគ្នានៅខាងក្រៅកិច្ចប្រជុំកំពូលនៃក្រុមប្រទេស G20 នៅអាឡឺម៉ង់ កាលពីខែកក្កដា នៅក្នុងវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក នៅទីក្រុងដាណាំង...

ការថ្លែងរបស់លោក Tillerson អាចបង្ហាញសញ្ញាផ្លាស់ប្តូរ នៅក្នុងគោលនយោបាយរបស់អាមេរិក លើកូរ៉េខាងជើង

ការថ្លែងសន្ទរកថារបស់លោករដ្ឋមន្រ្តីការបរទេសអាមេរិក Rex Tillerson អំពីឆន្ទៈរបស់លោក ក្នុងការជជែកពិភាក្សាជាមួយកូរ៉េខាងជើង ដោយគ្មានលក្ខខណ្ឌមុន អាចនឹងបង្ហាញពីការផ្លាស់ប្តូរជំហររបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការដោះស្រាយជាមួយក្រុងព្យុងយ៉ាង និងបង្កើនឱកាសចំហរ ដើម្បីបន្ធូរបន្ថយភាពតានតឹង ជុំវិញកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។ វានៅតែត្រូវបានគេមើលឃើញថាតើសុន្ទរកថារបស់លោកជាជំហរផ្លូវការរបស់រដ្ឋាភិបាលលោកដូណាល់ត្រាំដែរឬទេ ហើយក៏ថាតើកូរ៉េខាងជើង នឹងឆ្លើយតបដែរឬយ៉ាងណាដែរ។ អ្នកខ្លះបានសម្តែងការព្រួយបារម្ភថា អ្វីៗអាចនឹងអាក្រក់ខ្លាំងជាងពេលបច្ចុប្បន្ននេះ បើទីក្រុងព្យុងយ៉ាងកំពុងឆ្ពោះទៅមុខជាមួយនឹងឥរិយាបថបង្កហេតុរបស់ខ្លួន។ កាលពីថ្ងៃអង្គារ លោក Tillerson បានថ្លែងនៅក្នុងវេទិកាមួយ ដែលរៀបចំរួមគ្នាដោយមូលនិធិកូរ៉េ និងក្រុមប្រឹក្សាអាត្លង់ទិចនៅទីក្រុងវ៉ាស៊ីនតោនថា យើងត្រៀមខ្លួនជាស្រេច ដើម្បីពិភាក្សារាល់ពេលណាក៏បានដែរ...

Update: លោក Tillerson ថា អាមេរិកមានឆន្ទៈ ក្នុងការចរចាជាមួយកូរ៉េខាងជើង ដោយគ្មានលក្ខខណ្ឌ

លោករដ្ឋមន្ត្រីការបរទេសអាមេរិក Rex Tillerson បាននិយាយកាលពីថ្ងៃអង្គារថា ក្រុងវ៉ាស៊ីនតោនមានឆន្ទៈនៅក្នុងការចាប់ផ្តើមកិច្ចពិភាក្សាជាមួយកូរ៉េខាងជើង ដោយគ្មានលក្ខខណ្ឌ។ ការអះអាងបែបនេះ បានកើតឡើងនៅពេលដែលភាពតានតឹងបានកើនឡើងទៅលើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង រួមទាំងការធ្វើតេស្តមីស៊ីលផ្លោងអន្តរទ្វីបថ្មីបំផុត កាលពីថ្ងៃទី២៩ ខែវិច្ឆិកា។ លោកបានថ្លែងប្រាប់វេទិកាមួយ ដែលរៀបចំដោយមូលនិធិកូរ៉េខាងត្បូង និងក្រុមប្រឹក្សាអាត្លង់ទិចថា យើងត្រៀមខ្លួនជាស្រេច ដើម្បីចរចាគ្រប់ពេលដែលកូរ៉េខាងជើងចង់ពិភាក្សា ហើយយើងត្រៀមខ្លួនរួចរាល់ ដើម្បីរៀបចំកិច្ចប្រជុំលើកដំបូង ដោយគ្មានលក្ខខណ្ឌ។ ហើយយើងអាចជួបនិយាយអំពីអ្វីមួយក៏បាន ឬយើងអាចនិយាយអំពីអាកាសធាតុ ប្រសិនបើពួកគេ (កូរ៉េខាងជើង) ចង់បាន។ វាជាសម្លេងខុសគ្នាគួរឱ្យកត់សម្គាល់ពីការទទូចរបស់ទីក្រុងវ៉ាស៊ីនតោន ពីមុនថា...

អាមេរិកត្រៀមខ្លួនជាស្រេច ដើម្បីចរចាជាមួយកូរ៉េខាងជើង បើសិនមេដឹកនាំរបបនេះមានឆន្ទៈ

លោករដ្ឋមន្ត្រីការបរទេសអាម៉េរិក Rex Tillerson បាននិយាយកាលពីថ្ងៃអង្គារថា ក្រុងវ៉ាស៊ីនតោនត្រៀមខ្លួនរួចជាស្រេច ដើម្បីចរចាជាមួយកូរ៉េខាងជើងនៅពេលណាក៏បាន ក៏ប៉ុន្តែលុះត្រាតែមេដឹកនាំរបបនេះ មានឆន្ទៈពិតប្រាកដ ដើម្បីបង្កើតជម្រើសផ្សេងគ្នា លើកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។ លោកបានប្រាប់វេទិកាមួយថា «យើងត្រៀមខ្លួនជាស្រេច ដើម្បីចរចានៅពេលណាក៏បានដែរ ឲ្យតែពួកគេចង់ពិភាក្សា ប៉ុន្តែពួកគេត្រូវចូលមកតុចរចាជាមុនសិន ដោយមានទស្សនៈថា ពួកគេចង់ធ្វើឱ្យមានជម្រើសផ្សេង។ ភាពតានតឹងបានកើនឡើង បន្ទាប់ពីមានការសាកល្បងមីស៊ីលផ្លោងអន្តរទ្វីបចុងក្រោយបំផុតរបស់កូរ៉េខាងជើង ដែលខ្លួនអះអាងថា មានសមត្ថភាពបញ្ជូនក្បាលគ្រាប់អាវុធនុយក្លេអ៊ែរ ដែលអាចវាយប្រហារទៅលើទឹកដីសហរដ្ឋអាមេរិក។ ទន្ទឹមនឹងនេះ លោក Tillerson បានកត់សម្គាល់ថា...

លោក គីម ជុងអ៊ុន សន្យាថា នឹងធ្វើឱ្យកូរ៉េខាងជើង ក្លាយជាមហាអំណាចនុយក្លេអ៊ែរខ្លាំងបំផុត

ភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើងបានឲ្យដឹងនៅថ្ងៃពុធនេះថា មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអួតនៅក្នុងសន្និសីទការពារជាតិនាពេលថ្មីៗនេះថា ការបាញ់បង្ហោះមីស៊ីលឆ្លងទ្វីបរបស់លោក កាលពីពេលថ្មីៗនេះ គឺជាជ័យជម្នះជាប្រវត្តិសាស្ត្រដ៏អស្ចារ្យ ហើយបានសន្យាថា នឹងធ្វើឱ្យកូរ៉េខាងជើងក្លាយជាមហាអំណាចនុយក្លេអ៊ែរខ្លាំងបំផុត នៅក្នុងពិភពលោក។ លោកគីមបានប្រកាសយ៉ាងម៉ឺងម៉ាត់ថា ការអភិវឌ្ឍប្រព័ន្ធអាវុធយុទ្ធសាស្រ្តថ្មី រួមទាំងគ្រាប់បែក A-bomb, H-bomb និងមីស៊ីល ICBM Hwasong-15 ដែលបញ្ចប់ការផលិតកម្លាំងនុយក្លេអ៊ែរ ដោយទទួលបានជ័យជំនះជាប្រវត្តិសាស្ត្រដ៏អស្ចារ្យរបស់គណបក្ស និងប្រជាជននៃប្រទេសរបស់យើង។ លោកគីមបានលើកទិសដៅឆ្ពោះទៅមុខ ដើម្បីជំរុញឱ្យកូរ៉េខាងជើងក្លាយជាមហាអំណាចនុយក្លេអ៊ែរ និងអំណាចយោធាដ៏ខ្លាំងក្លាបំផុតនៅក្នុងពិភពលោកនេះ។ ហើយលោកបានកំណត់គោលដៅរយៈពេលវែង...

សេតវិមាន៖ សហរដ្ឋអាមេរិកប្រកាសដាក់ទណ្ឌកម្មកូរ៉េខាងជើង បន្ទាប់ពីដំណើរការច្បាប់

សេតវិមានបាននិយាយកាលពីថ្ងៃចន្ទថា ការដាក់ទណ្ឌកម្មថ្មីទៅលើកូរ៉េខាងជើង នឹងត្រូវប្រកាសនៅពេលបញ្ចប់ដំណើរការអនុម័តច្បាប់រួចរាល់។ លោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានប្តេជ្ញាកាលពីខែមុនឱ្យដាក់ទណ្ឌកម្មសំខាន់ៗបន្ថែមទៀត ទៅលើប្រទេសកូរ៉េខាងជើង ក្នុងការឆ្លើយតបចំពោះការបាញ់មីស៊ីលផ្លោងអន្តរទ្វីបថ្មី ដ៏មានឥទ្ធិពលបំផុត។ ប៉ុន្តែគ្មានការប្រកាសណាមួយ ត្រូវបានធ្វើឡើងនៅឡើយទេ។ លេខាធិការសារព័ត៌មានសេតវិមានលោក Sarah Sarah Sanders បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា «យើងកំពុងធ្វើការតាមនីតិវិធីច្បាប់»។ វាមានភាពស្មុគស្មាញជាងនេះបន្តិច ហើយនៅពេលដែលយើងឆ្លងកាត់នោះ យើងនឹងអាចនិយាយលំអិតអំពីហេតុផលនៃការពន្យារពេលមួយចំនួន។ រដ្ឋបាលលោកត្រាំបានរឹតបន្តឹងទណ្ឌកម្មសេដ្ឋកិច្ចទៅលើរបបកុម្មុយនិស្ត ដើម្បីបញ្ឈប់វាពីការបង្កើតអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោង ដែលមានសមត្ថភាពបាញ់ទៅដល់ទឹកដីសហរដ្ឋអាមេរិក។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ មន្រ្តីអាមេរិកបានអំពាវនាវឱ្យមានការកាត់បន្ថយការផ្គត់ផ្គង់ប្រេងពីប្រទេសចិន...