Home ព័ត៌មានជាតិ

ព័ត៌មានជាតិ

ក្នុងមួយឆ្នាំ មន្ទីពេទ្យគន្ធបុប្ផាចំណាយទឹកប្រាក់សរុបចំនួន ៣៦លានដុល្លារ ក្នុងការជួយព្យាបាលជំងឺកុមារកម្ពុជា

លោក Denis Laurent អ្នកគ្រប់គ្រងមន្ទីរពេទ្យកុមារគន្ធបុប្ផាប្រចំានៅកម្ពុជា បានឲ្យដឹងថា ឆ្នាំ២០១៧ មន្ទីពេទ្យគន្ធបុប្ផា និងបានចំណាយថវិការសរុបអស់ចំនួន៣៦លានដុល្លារអាមេរិក ក្នុងការជួយកុមារជាង៩០ម៉ឺននាក់។ លោកថា មន្ទីរពេទ្យបានចំណាយថវិការដែលបានពីសប្បុរធម៍ផ្តល់ឲ្យ សម្រាប់ដំណើរការព្យាបាលជួយសង្គ្រោះជីវិតកុមារកម្ពុជា ឱ្យរួចផុតពីការគំរាមកំហែងនៃជំងឺគ្រប់ប្រភេទ។ ហើយភាគច្រើនកុមារដែលមានជំងឺមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាដោយឥតគិតថ្លៃ ជាកុមារជាកូនចៅគ្រួសារប្រជាពលរដ្ឋក្រីក្រ។ លោកវេជ្ជបណ្ឌិត បញ្ជាក់ថា ក្នុងចំនួនថវិកាទាំងអស់ ដែលបានផ្តល់មកមន្ទីរពេទ្យកុមារគន្ធបុប្ផាគឺបានមកពីរាជរដ្ឋាភិបាលកម្ពុជា កាកបាទក្រហមកម្ពុជា គ្រឹះស្ថានអង្គរ ជំនួយពីប្រទេសស្វីស និងការបរិច្ចាគដោយសប្បុរសជនក្នុងស្រុក។ គួរបញ្ជាក់ថា  មន្ទីរពេទ្យគន្ធបុប្ផា បានជួយជីវិតប្រជាជនកម្ពុជា ជាពិសេសកុមារដែលមានជំងឺឲ្យរួចផុតពីសេចក្តីស្លាប់។...

ក្រុមហ៊ុន ព្រីនស៍ រៀលអ៊ីស្ទេត គ្រុប ចង់ប្រែក្លាយតំបន់ស្ពានអាកាសក្បាលថ្នល់អោយក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ ក្រុមហ៊ុន ព្រីនស៍ រៀលអ៊ីស្ទេត ខេមបូឌា គ្រុប ចង់ប្រែក្លាយតំបន់ស្ពានអាកាសក្បាលថ្នល់ អោយក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយក្នុងរាជធានីភ្នំពេញ ដោយគម្រោងធំៗចំនួន៤ នឹងត្រូវសាងសង់ឡើងនៅលើទីតាំងនេះ។បើតាមការអោយដឹងពីលោក Li Min អគ្គនាយកក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានឲ្យដឹងនៅក្នុងពិធីបញ្ចប់ការសាងសង់ គ្រោងឆ្អឹងអគារព្រីនស៍ ម៉ូឌើន ផ្លាហ្សាជាស្ថាពរ នាព្រឹកថ្ងៃទី១៥ ខែកញ្ញានេះនៅតាមបណ្ដាលផ្លូវនរោត្តម ក្បែរស្ពានអាកាសក្បាលថ្នល់ ថា...

ADB សម្រេចផ្តល់កម្ចីគិតជាទឹកប្រាក់៥០លានដុល្លារ ដល់រដ្ឋាភិបាលកម្ពុជា

(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កម្ចីគិតជាទឹកប្រាក់ចំនួន ៥០លាន ដុល្លារដល់រដ្ឋាភិបាលកម្ពុជា ដើម្បីយកទៅពង្រីក និងកែលំអសេវាផ្គត់ផ្គង់ទឹកស្អាត និងអនា ម័យក្នុងទីរួមខេត្តធំៗជាងគេចំនួន ៤ របស់កម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB នៅថ្ងៃនេះ។ លោក Michael White អ្នកឯកទេសផ្នែកអភិវឌ្ឍទីក្រុង នៃនាយកដ្ឋានអាស៊ីអាគេ្នយ៍របស់ ADB បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មាននោះថា ខណៈដែលកម្ពុជាបន្តពង្រីក និងអភិវឌ្ឍន៍ ទីក្រុងរបស់ខ្លួនក្នុងល្បឿនមួយដ៏លឿន...

អាជ្ញាធរអប្សរាថាមិនទទួលខុសត្រូវចំពោះអ្នកទិញដីនៅអង្គរឃ្យុងយូប៉ះដីរដ្ឋ

អាជ្ញាធរអប្សរាថាមិនទទួលខុសត្រូវចំពោះការខូចខាតផលប្រយោជន៍របស់សាធារណៈជនណាដែលបានទិញដីប៉ះចំដីរបស់រដ្ឋ ក្នុងគម្រោងដីឡូត៍ ក្នុងតំបន់អង្គរឃ្យុងយូ។ អាជ្ញាធរអប្សរាបានលើកឡើងបែបនេះនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយចុះថ្ងៃទី ១២ ខែមករាដែលទើបផ្សព្វ​ផ្សាយជាសាធារណៈនៅថ្ងៃនេះថា មិនទទួលខុសត្រូវចំពោះការខូចខាត​ផលប្រយោជន៍ពលរដ្ឋណាដែល បាន ទិញដី​ប៉ះ​ចំដីរបស់រដ្ឋ ក្នុងគម្រោងដីឡូត៍ស្ថិតនៅផ្លូវ ៦០ ម៉ែត្រ ភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ក្នុងសេចក្ដីជូនដំណឹងនោះអាជ្ញាធរអប្សរាបានលើកឡើងថានៅថ្ងៃទី ១០ ខែមករាអាជ្ញាធរចំរុះខេត្តបាន​ចុះ​កំ​ណត់​​​ព្រំដីរវាងដីរដ្ឋ ដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា និង ដីឯកជនដែលគ្រប់គ្រងដោយឈ្មោះ លី អ៊ុំអេង។ សេចក្ដីជូនដំណឹងដដែលបន្ថែមថានៅពេលចុះវាស់វែងក្រុមការងាររកឃើញថាមានក្រុមហ៊ុន ហ្គោលឌែន អ៊ីហ្គល រៀលអ៊ិសស្ទេត...

ព្រីនស៍រៀលអ៉ីស្ទេតគ្រុប នឹងបន្ថែមទុនវិនិយោគ ៦ពាន់លានដុល្លារបន្ថែម

ភ្នំពេញ៖ ក្រុមហ៊ុនព្រីនស៍រៀលអ៉ីស្ទេតគ្រុប ដែលជាក្រុមហ៊ុនវិនិយោគ លើគម្រោង អចលនទ្រព្យ​ធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា គ្រោងនឹងបន្ថែមទុនអោយបាន ៦ពាន់​លាន​ដុល្លារ​​អាមេរិកបន្ថែម ក្នុងរយៈពេល១០ឆ្នាំខាងមុខ ខណៈក្រុមហ៊ុននេះ បានជ្រើសយកកម្ពុជា ជាទីតាំងយុទ្ធសាស្ត្រស្នូល ដើម្បីអភិវឌ្ឍអចលនទ្រព្យ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ការប្រកាសនេះ ត្រូវបាន លោក លី មីន អគ្គនាយកក្រុមហ៊ុនព្រីនស៍រៀលអ៉ីស្ទេត គ្រុប លើកឡើងនៅក្នុងពិធីសម្ពោធអគារពហុមុខងារព្រីនស៍ ហូល ឌីង គ្រុប និងសន្និសីទសារព័ត៌មាន...

Prince Supermarket សាខាទី ១០ ត្រូវបានសម្ពោធប្រើប្រាស់ជាផ្លូវការនៅបឹងកេងកង

ដើម្បីឆ្លើយតបតម្រូវការអតិថិជននៃកំណើនការទិញទំនិញពីមួយថ្ងៃទៅមួយថ្ងៃ Prince Supermarket  បានពង្រីកសាខារបស់ខ្លួនរហូតដល់ ១០ សាខាត្រឹមដើមឆ្នាំ ២០២០ នេះ។ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ផ្សារទំនើបព្រីនស៍បានពង្រីកសាខារបស់ខ្លួនបានយ៉ាងឆាប់រហ័សរហូតដល់ ១០ សាខា នៅក្នុងរាជធានីភ្នំពេញ ហើយគ្រោងនឹងពង្រីកទីតាំងរបស់ខ្លួនបន្ថែមនៅក្រុងព្រះសីហនុនាខែមិនានេះផងដែរ។ ក្នុងពិធីសម្ពោធសាខាទី ១០ នៅតាមបណ្តោយផ្លូវ ៣១០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ នាថ្ងៃទី១០ ខែមករា ឆ្នាំ ២០២០នេះ លោក...

សមត្ថកិច្ចបង្ក្រាបបទល្មើសនេសាទខុសច្បាប់ចាប់ព្រួលស្បៃរាប់រយម៉ែត្រ

សមត្ថកិច្ចបានចុះអនុវត្តច្បាប់បង្រ្កាបបទល្មើសនេសាទខុសច្បាប់ ចាប់ព្រួលស្បៃ និង លូស្បៃ​រាប់​រយ​ម៉ែត្រ​នៅ​កំពុង​​ចាម។ អគ្គស្នងការនគរបាលជាតិបានចុះផ្សាយឲ្យដឹងថាកាលពី​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០១៨​ ក្រោយ​ទទួល​បាន​ព័ត៌មាន​​អំពី​បទល្មើស​នេសាទ​ ខុសច្បាប់​ លោក​ឧត្តមសេនីយ៍ត្រី​ ឯម​ កុសល​ បាន​ឲ្យ​លោក​អធិការ​នគរបាល​ស្រុក​ស្ទឹង​ត្រង់​ និង​កំលាំង​ប៉ុស្តិ៍​ នគរបាល​រដ្ឋបាល​ទួល​ព្រះ​ឃ្លាំង​ និង​ជំនាញ​ជលផល​ខេត្ត​ ចុះ​បង្ក្រាប​ បទល្មើស​នេសាទ​ខុសច្បាប់​ នៅ​ចំណុច​ខ្នាច​ ស្ថិត​ក្នុង​ឃុំ​ ទួល​ព្រះ​ឃ្លាំង​ ស្រុក​ស្ទឹង​ត្រង់​។​ តាមការចុះផ្សាយដដែលឲ្យដឹងថាក្រោយចុះបង្រ្កាបសមត្ថកិច្ចចាប់បានលូ​ស្បៃ​មុង​ចំនួន​ ៥២​ ព្រួល​ស្បៃ​ ប្រវែង​...

កម្ពុជាព្រមានការមកដល់នៃសត្វល្អិតចង្រៃដែលមានឈ្មោះថា «ខ្មួតកាប្រា»

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្មកម្ពុជា បានព្រមានចំពោះការមកដល់នៃសត្វល្អិតចង្រៃដែលវាមានឈ្មោះថា «ខ្មួតកាប្រា»។ កម្ពុជានឹងរងនូវផលប៉ះពាល់ចំពោះការនាំ ចេញផលិតផលទៅលក់នៅក្រៅប្រទេសប្រសិនបើមានវត្តមានសត្វចង្រៃប្រភេទនេះនៅក្នុងប្រទេសកម្ពុជា។ លោក ហ៊ាន វណ្ណហន អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម របស់ក្រសួងកសិកម្ម បានប្រាប់អង្គភាពសារព័ត៌មាន Fresh News នៅយប់ថ្ងៃទី១១ ខែមករានេះ ថា ប្រសិនបើសត្វខ្មូតកាប្រានេះ ចូលមកកម្ពុជា យើងមិនអាចនាំចេញទំនិញបានទេ។ តែទោះបីជាយ៉ាងណាលោក ថា បច្ចុប្បន្ននេះ កម្ពុជា...

ក្រុមហ៊ុនដីធ្លីដ៏ធំរបស់អាមេរិកដាក់ការជឿជាក់ខ្លាំងលើវិស័យដីធ្លីកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨៖ អ្នកជំនាញថាក្រុមហ៊ុនដីធ្លីដ៏ធំរបស់អាមេរិក Keller Williams Realty បានដាក់ការជឿជាក់ជាខ្លាំង លើវិស័យដីធ្លីកម្ពុជា ថានឹងមានការរីកចម្រើនមួយកម្រិតទៀតនាពេលអនាគត។ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយចុះពីលើយន្ដហោះកាលពីម្សិលមិញលោកបណ្ឌិត គីម ហ៊ាង បានបញ្ជាក់ថា រយៈពេលប៉ុន្មានខែ ក្រោយលោកបានចុះហត្ថលេខាទិញ Master Franchise ពី Keller Williams Realty...

សាធារណជន អាចចូលទស្សនាការពិព័រណ៍សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដោយសេរី

(ភ្នំពេញ)៖ កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង ដែលកម្ពុជាធ្វើជាម្ចាស់នោះ ត្រូវបានបិទបញ្ចប់ហើយកាលពីថ្ងៃទី១០ ខែមករាម្សិលមិញនេះ។ ក្រោយកិច្ចប្រជុំនេះ ទីស្តីការគណៈរដ្ឋមន្រ្តី បានប្រកាសបើកអោយសាធារណជនទូទៅចូលទស្សនាពិព័រណ៍សមិទ្ធិផលនៃកិច្ចសហប្រិតបត្តិការមេគង្គ-ឡាន ឆាង លើកទី២នេះ ដោយសេរី ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ នាទីស្តីការគណៈរដ្ឋមន្រ្តី។ យោងលិខិតរបស់គណៈរដ្ឋមន្រ្តី ចុះថ្ងៃទី១១ ខែមករានេះ បានបញ្ជាក់ថា ការអនុញ្ញាតអោយសាធារណជនចូលទស្សនានេះ គឺក្នុងគោលបំណងដើម្បីអោយសាធារណជន យល់កាន់តែច្បាស់ពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង របស់ប្រទេសទាំងប្រាំមួយ។ គណៈរដ្ឋមន្រ្តី បានបញ្ជាក់ថា...