កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាស១ និងលើកទិសដៅសម្រាប់ត្រីមាស២ ឆ្នាំ២០២៤ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ 

  (កំពង់ធំ)÷ នៅរសៀលថ្ងៃទី២៦ ខែមេសា  ឆ្នាំ២០២៤ ឯកឧត្តម  ងួន រតនៈ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសកម្មភាព និងហិរញ្ញវត្ថុ ត្រីមាស១ ឆ្នាំ២០២៤ ព្រមទាំងលើកទិសដៅការងារត្រីមាស២ ឆ្នាំ២០២៤ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធ។ នៅក្នុងកម្មវិធីនេះក៍មានមានការអញ្ជើញចូលរួមពីសមាជិក-សមាជិកាគណៈកម្មាធិការសាខា និងមន្ត្រីប្រតិបត្តិសាខា សរុបចំនួន២៣រូប។ ឯកឧត្តម  ងួន រតនៈ បានបញ្ជាក់ថាកិច្ចប្រជុំនេះផ្ដោតសំខាន់លើរបៀបវារៈសំខាន់ៗ មួយចំនួនរួមមាន៖១-របាយការណ៍លទ្ធផលការងារសកម្មភាពឆ្នាំ២០២៣ និងលើកទិសដៅការងារត្រីមាស២។...

ក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតំលៃ បញ្ចប់សុពលភាព លើការងារថែទាំផ្លូវជាលក្ខណៈខួប ដោយក្រាលល្បាយក្រួស០២ខ្សែ ប្រវែងសរុប១៤.៨០០ម៉ែត្រ ស្ថិតនៅឃុំព្រៃគុយ និងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ 

  (កំពង់ធំ)÷ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំគណ:កម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក តាន់ វាសនា ប្រធានមន្ទីរស្តីទី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ និងមន្ត្រីបច្ចេកទេសផ្លូវជនបទ បានចុះត្រួតពិនិត្យ និងវាយតំលៃ...

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តយុទ្ធនាការបណ្ដុះបណ្ដាល ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់

(កំពង់ធំ)÷  ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ បានបើកវគ្គបណ្ដុះបណ្ដាលស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅរដ្ឋបាលឃុំសង្កាត់ជូនជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ចំនួន ១៦៩នាក់ មកពីខេត្តកំពង់ស្ពឺ និងខេត្តកំពង់ធំ ដើម្បីពង្រឹងពង្រីកសមត្ថភាព ជំនាញវិជ្ជាជីវៈ និងលើកកម្ពស់ការយល់ដឹងពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាព របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដោយមានការអញ្ជើញចូលរួមពី អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,...

ឧត្តមសេនីយ៍ទោ សោម ស៊ុន  និងលោកជំទាវក្រុមគ្រួសារ ព្រមទាំងសហការី ដង្ហែអង្គផ្កាប្រាក់សាមគ្គី ទៅកាន់វត្តពុទ្ធបល្ល័ង្ក ហៅវត្តភូមិស្រែ ក្នុងឃុំសាលាវិស័យ 

  (កំពង់ធំ)÷ នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤  ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោកជំទាវ នួន វិធាវី បានដឹកនាំសហការី និងក្រុមគ្រួសារ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៅកងវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ ដង្ហែអង្គផ្កាប្រាក់សាមគ្គី ទៅកាន់វត្តពុទ្ឋបល្ល័ង្គ ហៅវត្តភូមិស្រែ ស្ថិតក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក...

សិក្ខាសាលាណែនាំ ស្ដីពីគម្រោងកាត់បន្ថយហានិភ័យជំងឺមិនឆ្លងតាមគ្រឹះស្ថានសិក្សា

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នាយកដ្ឋានសុខភាពសិក្សា ក្រោមជំនួយ​ឧបត្ថម្ភ​ ពី​អង្គការ​ហេឡែនខេលល័រអន្តរជាតិ បានបើកសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីគម្រោងកាត់បន្ថយ​ហានិភ័យ​ជំងឺ​មិន​ឆ្លង តាមគ្រឹះស្ថានសិក្សា នៅកម្ពុជាជូនដល់ដៃគូពាក់ព័ន្ធ ក្នុងនោះមាន​មន្ត្រីការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិបារាយណ៍-សន្ទុក ស្រុកស្ទោង មន្ត្រីការិយាល័យសុខភាពសិក្សា នៃមន្ទីរអប់រំ យុវជន និង​កីឡា មន្ត្រីការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលស្រុកទាំងបី នាយក នាយិកាសាលា​មក​ពី១៤សាលា ស្រុកតាំងគោក មកពីស្រុកសន្ទុក១៣សាលា និងស្រុកស្ទោងចំនួន១៣សាលា។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមវេជ្ជបណ្ឌិត...

ត្រាក់ទ័រ(២)គ្រឿងឈូសឆាយដីមាត់អូរគ្មានច្បាប់អនុញ្ញាត ត្រូវបានកម្លាំងរាជអាវុធហត្ថបង្ក្រាប

  ខេត្តកំពង់ធំ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ សហការជាមួយកម្លាំងជំនាញរដ្ឋបាលព្រៃឈើទំរីង ប្រតិបត្តិបង្ក្រាបត្រាក់ទ័រ(២)គ្រឿងឈូសឆាយដីមាត់អូរគ្មានច្បាប់អនុញ្ញាត។ប្រតិបត្តិការបង្ក្រាបនេះនៅម៉ោងប្រមាណ១២និង៤១នាទីថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២៤ ស្ថិតនៅភូមិជាំស្វាយ ឃុំមានរិទ្ធិ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ ប្រភពសមត្ថកិច្ចឲ្យដឹងនាព្រឹកថ្ងៃទី២៥ ខែមេសា នេះថា ដោយមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថាមានគ្រឿងចក្រជាច្រើនគ្រឿងកំពុងធ្វើសកម្មភាព ឈូសឆាយរុករាន ទន្ទ្រានដីព្រៃ ជាច្រើនហិចតានៅចំណុចខាងលើ។ សមត្ថកិច្ចយើងបានចុះអនុវត្តផ្ទាល់ ជាក់ស្តែងឃាត់បានត្រាក់ទ័រម៉ាក”គូប៊ូតាM៦០៤០MU” ពណ៌ក្រហម ចំនួន២គ្រឿង កំពុងធ្វើសកម្មភាព ភ្ជួរ ឈូសឆាយ...

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បាននាំយកអំណោយមនុស្សធម៌ និងសួរសុខទុក្ខដល់គ្រួសារក្រីក្រមានជំងឺក្នុងសង្តាត់កំពង់ក្របៅ

  (កំពង់ធំ)÷ នៅរសៀលថ្ងៃទី២៥  ខែមេសា  ឆ្នាំ២០២៤  នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ  ក្រោមការដឹកនាំរបស់ឯកឧត្តម ងួន រតន:  ប្រធានគណ:កម្មាធិការសាខាបានចាត់ឲ្យលោកជំទាវ លំ គន្ធារី អនុប្រធានអចិន្រ្តៃសាខា ទៅចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសារក្រីក្រប្តីមានជំងឺមហារីកថ្លើម  ដែលមានទីតាំងនៅភូមិកំពង់ក្របៅ  សង្កាត់កំពង់ក្របៅ  ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ក្នុងឱកាសនោះលោកជំទាវ លំ គន្ធារី  បានពាំនាំប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី...

រថយន្តដឹកទំនិញធុនធំ បើកបុកម៉ូតូពីក្រោយ ហើយកិនបុរសវ័យចំណាស់ម្នាក់ បែកក្បាលធ្លាយខួរស្លាប់

  ខេត្តកំពង់ឆ្នាំង ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវរថយន្តដឹកទំនិញមួយគ្រឿង កិនបែកក្បាលធ្លាយខួរ ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ កាលពីម៉ោងជាង៩ព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លើផ្លូវជាតិលេខ៥ ត្រង់ចំនុចផ្លូវចូលវិទ្យាល័យត្រពាំចាន់ចន្លោះគីឡូម៉ែតលេខ125/126 ស្ថិតក្នុង ភូមិត្រពាំចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចបានអោយដឹងថា ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង ម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ...

ទិវាជាតិប្រយុទ្ធជំងឺគ្រុនចាញ់ ក្រោមប្រធានបទ (លើកកម្ពស់សមធម៌ សុខភាព សមភាពយេនឌ័រ និងសិទ្ធិមនុស្ស ដើម្បីប្រយុទ្ធជំងឺគ្រុនចាញ់)

  (កំពង់ធំ)÷ នៅព្រឹកថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២៤ នៅមណ្ឌលសុខភាពស្រុកសណ្ដាន់ បានប្រារព្ធកម្មវិធីអបអរសាទរទិវាជាតិប្រយុទ្ធនិងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ លើកកម្ពស់សមធម៌ សុខភាព សមភាពយេនឌ័រនិងសិទ្ធិមនុស្សដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់។ កម្មវិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុន បុត អភិបាលរងខេត្ត តំណាងឯកឧត្តម ងួន រតនៈអភិបាលខេត្ត ប្រធានក្រុមការងារពិសេសថ្នាក់ខេត្ត លុបបំបាត់ជំងឺគ្រុនចាញ់ ឯកឧត្តមវេជ្ជបណ្ឌិត ស្រី ស៊ីន...

ថវិកាធានារ៉ាប់រងសង្គមចំនួនជាង២២លានរៀល និងអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនចំនួន២គ្រួសារ នៅក្រុងស្ទឹងសែន  

  (កំំពង់ធំ)÷ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមជាមួយនឹងថ្នាក់ដឹកនាំ នៃមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ បាននាំយកថវិកាធានារ៉ាប់រងសង្គមចំនួន២២.១៩៥.២០០រៀល និងអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន  ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ  ចន្ទមុន្នី ទៅឧបត្ថម្ភជូនគ្រួសារសពអតីតយុទ្ធជនចំនួន២ គ្រួសារ ដោយក្នុង១គ្រួសារសពទទួលបានថវិកា ចំនួនជាង ១១ លានរៀល...