តម្លៃប្រេងឆៅបានកើនឡើងនៅទីក្រុងតូក្យូកាលពីព្រឹកថ្ងៃចន្ទដោយសារភាពតានតឹងជុំវិញកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់។
កិច្ចព្រមព្រៀងទិញលក់ប្រេងសម្រាប់ការចែកចាយនៅខែធ្នូបានកើនឡើងជាបណ្តោះអាសន្នជាង 2% ចាប់ពីចុងបញ្ចប់នៃសប្តាហ៍មុនរហូតដល់ 40,000 យ៉េន ឬ 369 ដុល្លារក្នុង 1000 លីត្រ។
វិនិយោគិនជាច្រើនបានធ្វើការបញ្ជាទិញបន្ទាប់ពីការបើកទីផ្សារ។ ក្រុងតេអេរ៉ង់បាននិយាយកាលពីថ្ងៃអាទិត្យថាខ្លួននឹងបង្កើនកម្រិតនៃការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមលើសពីដែនកំណត់ដែលត្រូវបានកំណត់ដោយកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ 2015 រវាងអ៊ីរ៉ង់និងមហាអំណាចពិភពលោកចំនួន 6។
វិនិយោគិនមានការព្រួយបារម្ភថាភាពតានតឹងនៅក្នុងតំបន់មជ្ឈឹមបូព៌ាអាចបន្តកាន់តែខ្លាំងឡើងដែលនាំឱ្យមានការរឹតបន្តឹងការផ្គត់ផ្គង់ប្រេង។
ប្រភពទីផ្សារបាននិយាយថាពួកអ្នកវិនិយោគទុនកំពុងឃ្លាំមើលយ៉ាងដិតដល់អំពីរបៀបដែលសហរដ្ឋអាមេរិកនឹងឆ្លើយតបចំពោះការផ្លាស់ប្តូរចុងក្រោយរបស់អ៊ីរ៉ង់៕