Alibaba លក់ធូរេន Musang King ម៉ាឡេស៊ីបន្ទាប់ពីចិនអនុញ្ញាតិឱ្យនាំចូល

61

ក្រុមហ៊ុន Alibaba បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថាធូរេន Musang King ម៉ាឡេស៊ីនឹងមានលក់នៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកដែលគ្រប់គ្រងដោយក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្សចិន Alibaba Group បន្ទាប់ពីអាជ្ញាធររបស់ប្រទេសនេះបានអនុម័តការនាំចូលធូរេនដែលក្លាសសេទាំងមូល។ក្រុមហ៊ុននេះបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថាការនាំចេញប្រភេទផ្លែធូរេនផ្សេងៗគ្នាក៏ត្រូវបានគេរំពឹងថានឹងផ្តល់ឱ្យវិស័យកសិកម្មម៉ាឡេស៊ីនូវការរីកលូតលាស់ដ៏ធំមួយផងដែរដោយសារផ្លែឈើនេះត្រូវបានស្វែងរកទិញយ៉ាងច្រើននៅក្នុងប្រទេសចិនហើយនៅតែមានតម្រូវការខ្ពស់។

ចរន្តផ្លាស់ប្តូរនេះបានកើតឡើងបន្ទាប់ពីសេចក្តីប្រកាសកាលពីពេលថ្មីៗនេះរបស់អាជ្ញាធរគយចិនដើម្បីបើកផ្លូវនាំចូលផ្លែធូរេនរបស់ម៉ាឡេស៊ីទៅក្នុងទម្រង់ជាផ្លែឈើដែលត្រូវបានក្លាសសេ ចូលទៅក្នុងប្រទេស។“ការវិវឌ្ឍន៍ថ្មីៗនេះគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាដែលត្រូវបានធ្វើឡើងដោយទីភ្នាក់ងាររដ្ឋាភិបាលចិននិងម៉ាឡេស៊ីដែលពាក់ព័ន្ធដើម្បីសម្របសម្រួលការនាំចូលផ្លែឈើដែលគេត្រូវការខ្លាំង។”

ក្រុមហ៊ុននេះបានឱ្យដឹងថាដោយផ្អែកលើកិច្ចពិភាក្សាជាច្រើនដំណាក់កាល វិធានការត្រួតពិនិត្យនិងគុណភាពយ៉ាងហ្មត់ចត់បំផុតនឹងត្រូវបានអនុវត្តដើម្បីធានាថាផលិតផលនឹងមានស្តង់ដាគុណភាពនាំចេញខ្ពស់បំផុត។វាបាននិយាយថា ផ្លែឈើនេះនឹងត្រូវបានដឹកជញ្ជូនដោយ Freshippo របស់ក្រុមហ៊ុន Alibaba ដែលជាភោជនីយដ្ឋានដឹកជញ្ជូនដោយរ៉ូបូតនិងផ្សារទំនើប និងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងកាត់ព្រុំដែនហៅថា Tmall នឹងជួយពង្រឹងដល់សហគ្រាសធុនតូចនិងមធ្យមម៉ាឡេស៊ីតាមរយៈវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកពិភពលោក (eWTP ) ដែលត្រូវបានបង្កើតឡើងនៅម៉ាឡេស៊ីក្នុងឆ្នាំ 2017៕