វ៉េណេស៊ុយអេឡាប្រកាសវិធានការសេដ្ឋកិច្ចថ្មី

23

លោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ បានស្នើឱ្យមានវិធានការសេដ្ឋកិច្ចថ្មីមួយក្នុងគោលបំណងទប់ស្កាត់អតិផរណាដ៏ខ្ពស់ ប៉ុន្តែពួកគេទំនងជាមិនមានអាចទប់ស្កាត់បានទេ​ នេះបើយោងតាមក្រុមអ្នកជំនាញ។

អតិផរណាប្រចាំឆ្នាំមានជាង 1,6 លានភាគរយត្រូវបានគេរាយការណ៍មកថាបានប៉ះពាល់ដល់វ៉េណេស៊ុយអេឡាដែលកំពុងដឹកនាំដោយរដ្ឋបាលប្រឆាំងអាមេរិក។ វាកំពុងបណា្ខលឱ្យមាន កង្វះខាតស្បៀងអាហារ ឱសថ និងរបស់របរចាំបាច់ដទៃទៀត។ ពលរដ្ឋជាងបីលាននាក់ត្រូវបាននិយាយថាបានភៀសខ្លួនទៅប្រទេសជិតខាង។

នៅក្នុងសុន្ទរកថារបស់លោកកាលពីថ្ងៃចន្ទ លោក ម៉ាឌូរ៉ូ បានស្នើឱ្យមានវិធានការក្នុងការពង្រីកតម្រូវការក្នុងស្រុកនិងលើកកម្ពស់សេដ្ឋកិច្ច។ វិធានការទាំងនោះរួមមានការបង្កើតការងារមួយលានសម្រាប់ពលរដ្ឋវ័យក្មេងនៅឆ្នាំ 2025 ក៏ដូចជាការសាងសង់ផ្ទះចំនួន 5 លានខ្នងសម្រាប់គ្រួសារដែលមានប្រាក់ចំណូលទាប។

ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានច្បាស់លាស់អំពីវិធីដែលវិធានការទាំងនោះនឹងត្រូវបានផ្តល់មូលនិធិ។ ក្រុមអ្នកជំនាញបានចោទសួរពីប្រសិទ្ធភាពនៃវិធានការទាំងនោះដោយលើកឡើងពីអតិផរណារបស់ប្រទេស។

លោក ម៉ាឌូរ៉ូ ត្រូវបានជ្រើសរើសឡើងវិញកាលពីខែឧសភា។ ក៏ប៉ុន្តែសហរដ្ឋអាមេរិកនិង       បណ្តាប្រទេសអាមេរិកឡាទីនជាង 10 រួមទាំងប្រេស៊ីលនិងអាហ្សង់ទីនបានថ្កោលទោសការបោះឆ្នោតជាការក្លែងបន្លំ៕