Sony Xperia XZ2 Premium នឹងដាក់ឲ្យបញ្ជាទិញទុកមុននៅសហរដ្ឋអាមេរិកក្នុងតម្លៃ 999,99 ដុល្លារ

25

ស្របតាមកាលវិភាគ ក្រុមហ៊ុន Amazon បានចាប់ផ្តើមធ្វើការដាក់ឲ្យបញ្ជាទិញមុនសម្រាប់ ទូរស័ព្ទ Sony Xperia XZ2 Premium នៅក្នុងសហរដ្ឋអាមេរិកនៅថ្ងៃចន្ទនេះ។ កំពូលស្មាតហ្វូនដែលត្រូវបានប្រកាសកាលពីខែមេសាអាចជារបស់អ្នកដែលមានតម្លៃខ្ពស់ 999,99 ដុល្លារ។ដើម្បីធ្វើឱ្យមានការភ្ញាក់ផ្អើលចំពោះអតិថិជន រាល់ការបញ្ជារទិញទុកមុននឹងទទួលបានការដូជាពិសេសគឺកាសស្តាប់ត្រចៀកឥតខ្សែ Xperia Ear Duo មួយគ្រឿងដោយឥតគិតថ្លៃ។កំពូលទូរស័ព្ទ Xperia XZ2 Premium នឹងត្រូវបានចេញលក់នៅសហរដ្ឋអាមេរិកនៅថ្ងៃទី 30 ខែកក្កដាខាងមុខនេះ។ អ្នកអាចទិញវាជាមួយពណ៌ Chrome Black តែមួយគត់នៅពេលបច្ចុប្បន្ន ខណៈពេលដែលកំណែពណ៌ Chrome Silver អាចនឹងមានលក់នាពេលអនាគត។កំពូលស្មាតហ្វូននេះគឺឧបករណ៍ដំបូងដែលប្រើអេក្រង់ 4K HDR ដែលអនុលោមតាមស្តង់ដារវីដេអូ HDR10។ វាត្រូវបានបំពាក់ដោយ Snapdragon 845 ដែលមាន RAM ទំហំ 6GB និងអង្គចងចាំខាងក្នុងទំហំ 64GB។ នៅផ្នែកខាងក្រោយ វាមានប្រព័ន្ធកាមេរ៉ាភ្លោះ 19 MP + 12 MP និងមាន Sensor monochrome ចុងក្រោយគេ។ ថតរូប selfies ជាមូយកាមេរ៉ា snapper ទំហ៊ំ 13 MP និងប្រតិបត្តិការទាំងមូលត្រូវបានតំណើរការយ៉ាងរលូនដោយថ្មទំហ៊ំ 3,540 mAh។ ទូរស័ព្ទ XZ2 Premium ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo៕