ប្រធានាធិបតីអ៊ុយរូហ្គាយថ្លែងអំណរគុណដល់ក្រុមជម្រើសជាតិសម្រាប់ការប្រកួត World Cup

43

ប្រធានាធិបតីអ៊ុយរូហ្គាយ លោក Tabare Vazquez កាលពីថ្ងៃសុក្របានផ្ញើរសេចក្តីថ្លែងអំណរគុណដល់ក្រុមបាល់ទាត់ជម្រើសជាតិរបស់លោក បន្ទាប់ពីធ្លាក់ការប្រកួតក្នុងវគ្គ 8 ក្រុមចុងក្រោយនៃការប្រកួត World Cup  2018  ដោយចាញ់ក្រុមបាល់ទាត់បារាំងនៅថ្ងៃសុក្រ។

ក្រុមបាល់ទាត់អ៊ុយរូហ្គាយដែលអវត្តមានកីឡាករសំខាន់ Edinson Cavani ដោយរងរបួស ត្រូវបានគូប្រកួតវាយបំបាក់យ៉ាងខ្លាំងក្នុងលទ្ធផល 2-0។លោក Vazquez បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយថា “ក្នុងនាមជាប្រធានាធិបតីនៃសាធារណរដ្ឋនិងក្នុងនាមជាប្រជាជនអ៊ុយរូហ្គាយទាំងអស់ ខ្ញុំសូមបង្ហាញពីមោទនភាពដែលយើងមានអារម្មណ៍ថាយើងទាំងអស់គ្នាត្រូវបានតំណាងដោយក្រុមកីឡាបាល់ទាត់ជម្រើសជាតិអ៊ុយរូហ្គាយ។លោកបានបន្ថែមថា “ចំពោះគ្រូបង្វឹក ជំនួយការ និងជាពិសេសកីឡាករទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអ្វីដែលលោកអ្នកបានសម្រេចនៅការប្រកួតបាល់ទាត់ពិភពលោកនេះ”។

លោកប្រធានាធិបតីបានបញ្ជាក់សាជាថ្មីថា “ក្រៅពីលទ្ធផលកីឡា យើងទទួលស្គាល់ការលះបង់ ភាពក្លាហាន ការប្តេជ្ញាចិត្ត ភាពស្មោះត្រង់ និងភាពរមទម្យ របស់កីឡាករទាំងអស់ក្នុងការការពារកិត្យានុភាពដ៏ខ្ពង់ខ្ពស់ដែលអ៊ុយរូហ្គាយមាននៅក្នុងពិភពលោក”។លោក Vazquez បាននិយាយថា “នៅចុងបញ្ចប់នៃពេលវេលាកីឡានេះ ការប្រកួតផ្សេងៗទៀតនឹងត្រូវបានបើក ដែលប្រជាជនអ៊ុយរូហ្គាយនឹងបន្តគាំទ្រដោយជំនឿយ៉ាងមុតមាំ”។ក្រុមបាល់ទាត់បារាំងបានក្លាយជាក្រុមទី 1 ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតបន្ទាប់ពីការស៊ុតបញ្ចូលទីពីកីឡាករ Raphael Varane និង Antoine Griezmann៕