Neymar និង Firmino ជួយក្រុមប្រេស៊ីលចូលក្នុងវគ្គ 1/4 ផ្តាច់ព្រ័ត្រ World Cup

20

ក្រុមប្រេស៊ីលបានផ្តួលក្រុមម៉ិកស៊ិកកូ 2-0 នៅកីឡដ្ឋាន Samara Arena កាលពីថ្ងៃចន្ទដើម្បីកក់កន្លែងរបស់ពួកគេនៅក្នុងវគ្គ 1/4 ផ្តាច់ព្រ័ត្រ World Cup ដោយសារគ្រាប់បាល់ស៊ុតបញ្ចូលទីនៅនាទីទី 51 របស់កីឡាករ Neymar Jr និងគ្រាប់បាល់នាទីទី 88 ដែលស៊ុតបញ្ចូលទីដោយកីឡាករ Firmino។ក្រុមម៉ិកស៊ិកកូបានចាប់ផ្តើមកាប្រកួតរបស់គេយ៉ាងស្វិតស្វាញ ប៉ុន្តែបរាជ័យមិនបានស៊ុតបាល់បញ្ចូលក្នុងទីរបស់ក្រុមប្រេស៊ីលបានឡើយ ខណៈដែលកីឡាករថមថយកំលាំងនៅក្នុងតង់ទី 1 បានធ្វើឱ្យមានចន្លោះតិចតួចនៅក្នុងតំបន់កណ្តាល ហើយមិនដល់ប្រាំមួយនាទីក្រោយពីសម្រាកនៅតង់ទី​ 1 នោះកីឡាករ Neymar បានរកគ្រាប់បាល់យ៉ាងជិតបង្កើយបន្ទាប់ពីធ្វើការបញ្ជូនយ៉ាងល្អដោយកីឡាករ Willian។ខ្សែបម្រើស្លាបរបស់ក្រុមតោខៀវ Chelsea កីឡាករ Willian គឺជាកីឡាករឆ្នើមប្រចាំក្រុមប្រេស៊ីលនៅតង់ទី 2 ខណៈដែលអ្នកចាំទីម៉ិកស៊ិក Guillermo Ochoa បានការពារគ្រាប់បាល់យ៉ាងល្អដើម្បីការពារក្រុមរបស់គាត់នៅក្នុងការប្រកួតរហូតដល់គ្រាប់បាល់បញ្ចូលទីចុងក្រោយរបស់កីឡាករ Firmino៕