ទោចព្យាករណ៍ក្រុមឈ្នះការប្រកួតបាល់ទាត់ពិភពលោករវាងក្រូអាតនិងដាណឺម៉ាក

28

សត្វទោចមួយក្បាលដែលមានឈ្មោះ Kent បានធ្វើការព្យាករណ៍ក្រុមដែលនឹងឈ្នះការប្រកួតបាល់ទាត់ FIFA World Cup នាពេលខាងមុខរវាងក្រុមបាល់ទាត់ក្រូអាតនិងដាណឺម៉ាកនៅក្នុងសួនសត្វមួយនៅ Zagreb ប្រទេសក្រូអាស៊ីនៅថ្ងៃទី 29 ខែមិថុនាឆ្នាំ 2018។

ទោចមួយក្បាលនេះបានឈរលើរូបថ្លុកដែលមានទង់ជាតិរបស់ប្រទេសក្រូអាតក្នុងចំណោមរូបថ្លុកពីរដែលមានបិទទង់ជាតិប្រទេសទាំងពីរក្រូអាតនិងដាណឺម៉ាក។ វាបង្ហាញថាក្រុមបាល់ទាត់ក្រូអាតនឹងឈ្នះការប្រកួតជាមួយក្រុមបាល់ទាត់ដាណឺម៉ាកនាពេលខាងមុខនេះ។

តែទោះជាយ៉ាងណាក្តីការព្យាករណ៍របស់វានេះគ្រាន់តែជាអភូតហេតុអបីយជំនឿប៉ុណ្ណោះ ស្ថានភាពជាក់ស្តែង​វាអាស្រ័យលើលទ្ធផលនៃការប្រកួតរវាងក្រុមបាល់ទាត់ទាំងពីរប្រទេសដែលនឹងជួបគ្នានៅថ្ងៃអាទិត្យ ទី 01 ខែកក្តដាវេលាម៉ោង 17:00 នៅប្រទេសរុស្ស៊ី ឬម៉ោង 21:00 (ម៉ោងក្នុងស្រុក)​ ខាងមុខនេះ៕