អាហារ និង លិខិតត្រូវបានទំលាក់ចូលទៅក្នុងល្អាងខណៈដែលក្តីរំពឹងមានតិចតួច

46

លិខិតបានសរសេរថា “ប្រសិនបើអ្នកទទួលបាន សូមឆ្លើយតបយ៉ាងឆាប់រហ័ស”។ ប្រាប់យើងថាតើអ្នកនៅទីណាក្នុងផែនទី អ្នកគ្រប់គ្នានៅទីនេះនឹងព្យាយាមអស់ពីសមត្ថភាពដើម្បីជួយសង្គ្រោះអ្នក។”

ប្រអប់ដែលមានម្ហូបអាហារ ទឹកផឹក និងលិខិតត្រូវបានទម្លាក់ចូលទៅក្នុងរូងភ្នំ Luang Nang Non កាលពីថ្ងៃសុក្រ ខណៈដែលក្តីសង្ឃឹមថយចុះនិងភាពនឿយហត់នៅក្នុងកិច្ចប្រឹងប្រែងដើម្បីជួយសង្គ្រោះកីឡាករបាល់ទាត់វ័យក្មេងជាច្រើននាក់និងគ្រូបង្វឹករបស់ពួកគេដែលបានបាត់ 6 ថ្ងៃមកហើយ។

មានការព្រួយបារម្ភថាអ្នកដែលបាត់ខ្លួនប្រឈមនឹងការស្រេកឃ្លានប្រសិនបើពួកគេនៅរស់មានជីវិត ពលរដ្ឋបានទម្លាក់ប្រអប់ប្លាស្ទីកសរុបចំនួន 20 ដែលមានទឹកដោះគោ ទឹកផឹក នំបុ័ង សាច់ជ្រូក និងបាយតំណើបចូលទៅក្នុងរូងភ្នំមួយនេះ។ ការស្វែងរកនៅតែបន្ត។

ក្រៅពីម្ហូបអាហារ ផែនទី លិខិតនិងប៊ិចដែលមានពន្លឺភ្លឹបភ្លែតៗក៏ត្រូវបានដាក់នៅខាងក្នុងប្រអប់នៅក្នុងការព្យាយាមដោយក្តីសង្ឃឹមដែលពួកវាអាចទៅដល់ក្មេងៗទាំងនោះដែលអាចជ្រកនៅក្នុងផ្នែកមួយនៃរូងភ្នំដែលលិចទឹក។

នាយករដ្ឋមន្ត្រីលោកឧត្តមសេនីយ៍ Prayuth Chan-ocha បានទៅដល់កន្លែងកើតហេតុនៅព្រឹកនេះដើម្បីលើកទឹកចិត្តក្រុមគ្រួសារនិងសាច់ញាត្តិរបស់អ្នកដែលបាត់ខ្លួនមិនឱ្យបោះបង់ចោលក្តីសង្ឃឹម៕